ចៀសវាង ការតុបតែងមុខ ១០ចំនុចនេះ បើអ្នកមិនចង់ឱ្យមុខ ចាស់ជាងអាយុ!
ការផាត់មុខ និងមនុស្សស្រីគឺជាគូនឹងគ្នា។ ពិតណាស់នៅពេលដែលស្រីៗបានធ្វើការតុបតែងមុខអាចនិយាយបានថា វាជួយសាងភាពជឿជាក់ ព្រមទាំងបង្កើននូវទំនុកចិត្តលើខ្លួនឯង ពេលឈានជើងចេញទៅក្រៅផ្ទះផងដែរ។ ជួនកាលមានស្រី្តមួយចំនួនមិនចេញទៅក្រៅផ្ទះជាដាច់ខា តបើសិនជាមិនបានផាត់មុខទៀតផង។
ប៉ុន្តែអ្នកក៏ត្រូវប្រុងប្រយ័ត្ន រាល់ពេលផាត់មុខផងដែរ ព្រោះបើអ្នកផាត់មុខខុសបច្ចេកទេស វាអាចធ្វើឱ្យផ្ទៃមុខអ្នក មើលទៅចាស់ជាងអាយុទៅទៀត។
ថ្ងៃនេះខ្មែរឡូតសូមលើកយកនូវគន្លឹះ ទាំង១០ចំនុច ដល់អ្នកទាំងអស់គ្នា ពិសេសអ្នកដែលមានអាជីពផាត់មុខ ឬអ្នកចូលចិត្តផាត់មុខទាំងឡាយ គួរតែស្វែងយល់ ដើម្បីចៀសវាងការតុបតែងដែលចាស់ជាវ័យ៖
១. ប្រើ Concealer ច្រើនខ្លាំងពេក៖ ការលាប Concealer នៅលើមុខនឹងជួយបិទបាំងនូវស្នាមជ្រីវជ្រួញរបស់អ្នកបានមួយកម្រិត។ ប៉ុន្តែបើសិនជាអ្នកលាបវាឱ្យដិតខ្លាំងពេកនោះ ស្នាមជ្រួញរបស់អ្នក នឹងលេចឡើងមកកាន់តែច្បាស់ជាងមុនទៅទៀត។ ដូច្នេះគួរតែលាបវាល្មមៗ បិទបាំងតែកន្លែងដែលមានស្នាមជ្រួញសំខាន់ៗបានហើយ និងគួរជ្រើសយក Concealer ប្រភេទទឹកមកប្រើក៏បាន ដើម្បីជួយបង្កើនភាពស្រស់ស្អាតតាមបែបធម្មជាតិ។
២. លាបម៉ាស្ការ៉ាលើរោមភ្នែកខាងក្រោមច្រើនជ្រុល៖ ប្រសិនបើអ្នកចង់បានភ្នែក Dolly Eyes ដូចកូនតុក្កតាជប៉ុន អ្នកគួរប្រើម៉ាស្ការ៉ាលាបលើរោមភ្នែកខាងក្រោមនៅក្នុងកម្រិតមធ្យម។ បើអ្នកលាបវាដិតខ្លាំងពេកនោះ អ្នកដទៃអាចនឹងកត់សម្គាល់ឃើញស្នាមជ្រួញនៃភ្នែករបស់អ្នក។
៣.លាបក្រែមខុសពណ៌៖ ក្រេមលាបមាត់ ឬ លីបស្ទីក (Lipstick) ក៏ចាត់ទុកជារឿងសំខាន់មួយដែលជួយបង្កើននូវសម្រស់អ្នកដែរ។ បើអ្នកចង់ឱ្យមើលទៅក្មេងជាងវ័យគួរជ្រើសប្រភេទក្រេមលាបមាត់ ដែលមានពណ៌សាកសមទៅនឹងលក្ខណៈ នៃការផាត់មុខរបស់អ្នកនៅថ្ងៃនេះ ព្រោះពណ៌ក្រេមនឹងជួយឱ្យមុខអ្នកមានសភាពក្មេងស្រស់ស្អាត។
៤. លាបអាយហ្សាដូ (Eyes Shadow) ក្រាស់ពេក៖ អ្នកអាចសង្កេតរូបខាងក្រោមនេះបាន ប្រសិនបើអ្នក ប្រើអាយហ្សាដូលាប នៅលើភ្នែកក្រាស់ពេក អ្នកនឹងមានមុខចាស់ជាងអាយុ។ គួរលាបថើរៗបានហើយនៅលើភ្នែក បើអ្នកចង់បានផ្ទៃមុខដែលស្រស់ផូរផង់។
៥. ប្រើអាយលេននឺរ (eyeliner) គូសនៅក្រោមភ្នែក៖ ដឹងថាអ្នកចង់ឱ្យភ្នែកស្រស់ស្អាត មានភាពទាក់ទាញ។ ប៉ុន្តែអ្នកក៏មិនគួរជ្រើសយក (eyeliner) ប្រភេទដិតខ្លាំងដែរ។ យើងសូមណែនាំឱ្យអ្នកប្រើ (eyeliner) ប្រភេទពណ៌ស្រាលវិញល្អជាង ដូចជាពណ៌ស ឬពណ៌មាសជាដើម ដើម្បីឱ្យភ្នែកមានភាពទាក់ទាញ ។
៦. ផាត់ពណ៌ថ្ពាល់ក្រហមខ្លាំងពេក៖ អ្នកគិតថាការផាត់ថ្ពាល់ពណ៌ក្រហមខ្លាំងនេះជួយបង្កើនសម្រស់អ្នកមែនទេ? ទេ...បើអ្នកចង់បានមុខស្រស់ប្រិមប្រិយ គួរតែផាត់ថ្ពាល់ពណ៌ស្រាលៗបានហើយ។
៧. គូសចិញ្ចើមក្រាស់ពេក៖ បើអ្នកធ្លាប់អនុវត្តនូវរឿងនេះ សូមប្រញាប់ឈប់ធ្វើជាបន្ទាន់ ព្រោះវាអាចធ្វើឱ្យអ្នកមានមុខចាស់ជាងធម្មតា។
៨. ភ្លេចផាត់ Concealer ក្រោមភ្នែក៖ ជាទូទៅសុភាពនារីដែលចូលគេងយប់ជ្រៅតែងតែមានស្នាមជាំខ្មៅនៅខាងក្រោមភ្នែក។ ដូច្នេះសូមប្រយ័ត្នឱ្យមែនទែន ពេលដែលអ្នកភ្លេចផាត់បិទបាំងវា អ្នកដទៃនឹងសង្កេតឃើញវាភ្លាម។
៩. កុំគូស Lip liner ឱ្យសោះ៖ ប្រសិនបើអ្នកអាចបញ្ឈប់ចំណុចនេះបាន ជាការប្រសើរ។ បើមិនដូច្នេះទេ អ្នកនឹងមានមុខចាស់ជាមិនខាន។
១០. ផាត់ម្ស៉ៅក្រាស់ពេក៖ ម្ស៉ៅផាត់ជារបស់សំខាន់ ដែលជួយបិទបាំងស្នាមជ្រួញរបស់អ្នក។ ប៉ុន្តែអ្នកក៏មិនត្រូវលាបវាមួយចាស់ដៃពេកដែរ។ គួរធ្វើការផាត់ស្រាលៗបានហើយ ទើបមុខអ្នកមើលទៅស្រស់ស្អាត ស៊ិចស៊ីគួរឱ្យចង់គយគន់។
ទាំងនេះជាកំហុសនៃការផាត់មុខដ៏សាមញ្ញ ដែលអ្នកមិនសូវបានអារម្មណ៍។ ដូច្នេះគួរគិតគូរឡើងវិញទាំងអស់គ្នា ដើម្បីទទួលបានការតុបតែងមុខដ៏ស្រស់ស្អាតបំផុត៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!