តិចនិកល្អៗទាំង៥នេះ ជួយឲ្យអ្នកស្គមៗ អាចឡើងគីឡូតាមក្តីប្រាថ្នា!
ជាការពិត មនុស្សភាគច្រើន តែងតែត្អូញត្អែរ និងអន់ចិត្តនឹងខ្លួនឯង ថាហេតុអ្វីបានជារាងស្គមស្គើង គ្មានឡើងគីឡូដូចគេសោះ? ប៉ុន្តែថ្ងៃនេះ ប្រិយមិត្តដែលចង់មានសាច់ឈាមដូចអ្នកដទៃ លែងពិបាកចិត្តទៀតទៅ ព្រោះថាមានតិចនិកឆ្លាតៗមួយចំនួន អាចជួយអ្នកឲ្យឡើងគីឡូសមតាមបំណងបាន៖
១) ជ្រើសរើសនូវផលិតផលមានជាតិទឹកដោះគោ ស៊ុត ត្រី សាច់ ឲ្យច្រើនជាង នំប៉័ង និងបន្លែជាដើម។ ក្នុងនោះដែរ អ្នកគួរតែបរិភោគនូវអាហារ ដែលផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ ដូចជា សណ្តែក គ្រាប់ធញ្ញជាតិ និងអាហារដែលមានជាតិម្សៅ ដូចជា ដំឡូងបារាំង ដំឡូងឈើ និងបាយជាដើម។
២) ឧស្សាហ៍ញ៉ាំអាហារសម្រន់ឲ្យបានញឹកញាប់ ដែលជាអាហារសម្រន់ មានកាឡូរីខ្ពស់ ដូចជា ឈីស ទឹកក្រឡុកទឹកដោះគោ នំដុតមូលតូចៗ ផ្លែឈើក្រៀមៗ ទឹកដោះគោជូរជាដើម។ ជាមួយគ្នានោះដែរ អ្នកគួរតែញ៉ាំឲ្យបានច្រើន និងញ៉ាំយ៉ាងតិច៥ ពេលក្នុងមួយថ្ងៃ ដើម្បីអាចឡើងគីឡូ។
៣) ព្យាយាមបន្ថែមជាតិទឹកឲ្យបានច្រើន ដែលអាចផ្គត់ផ្គង់សារធាតុចិញ្ចឹម និងកាឡូរី ដូចជាទឹកដោះគោ ទឹកផ្លែឈើស្រស់ៗ និងភេសជ្ជៈប៉ូវកម្លាំងជាដើម។
៤) អ្នកគួរតែប្រឹងប្រែងហាត់ប្រាណ ដើម្បីបង្កើនសាច់ដុំនៅក្នុងខ្លួនឲ្យរឹងមាំល្អ។ នៅក្នុងនោះ អ្នកគួរផ្ដោតទៅលើការហាត់ប្រាណបែប free weight exercises (មិនមែនប្រើប្រើម៉ាស៊ីន) ដោយតំរង់ទិសដៅទៅកន្លែងក្រុមសាច់ដុំ។ ជាឧទាហរណ៍ អ្នកអាចប្រើប្រាស់ដុំដែក។ ប្រសិនបើអ្នក មានអត្រាការដុតរំលាយអាហារខ្ពស់ វាមានន័យថា អ្នកបានចំណាយថាមពលយ៉ាងច្រើន សូម្បីតែពេលសម្រាក បែបនេះអ្នកគួរតែព្យាយាមហាត់ប្រាណឲ្យលឿនក្នុងរយៈពេលខ្លី ជាជាងការហាត់ប្រាណយឺតៗ មួយៗ និងប្រើរយៈពេលវែង។
៥) ធ្វើជាប្រចាំ៖ វាអាចនឹងចំណាយពេលយូរ បើគិតទៅប្រហែលជា២ ទៅ៣ខែ ទើបគីឡូ ត្រូវបានបង្ហាញឡើង។ ក្នុងនោះដែរ មនុស្សស្រីមួយចំនួន អាចនឹងបាក់ទឹកចិត្ត និងបោះបង់វា នៅពេលពួកគេមិនឃើញលទ្ធផលដោយភ្លាមៗ។ ប៉ុន្តែអ្នកត្រូវចាំថា គ្មានកម្មវិធីឡើងគីឡូឯណា អាចមើលឃើញ លទ្ធផលបានភ្លាមៗនោះទេ ប្រសិនបើខ្លួនរបស់អ្នក មិនអាចអនុវត្តឲ្យបានទៀងទាត់នោះ។
ទាំងនេះជាតិចនិកល្អៗ សម្រាប់បងប្អូននារីៗ ដែលមានរូបរាងស្គមស្គាំងខ្លាំង ចង់មានសាច់ឈាម និងឡើងគីឡូ ដោយមានសុខភាពល្អ និងរឹងមាំ៕
រូបតំណាង
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!