សាំ​យ៉ុ​ង​ដឹក​បន្លែ​បុក​កម្មករ​ចាក់ក​ជ្រូក ស្លាប់​នៅ​កន្លែង​កើតហេតុ

 
 

ខេត្តពោធិសាត់ ៖ បុរស​ជា​កម្មករ​កាប់​ជ្រូក​ម្នាក់​ត្រូវ​រថយន្ត​ដឹក​បន្លែ​បុក​ស្លាប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ផ្សារ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិសាត់ កាលពី​វេលា​ម៉ោង​០២​និង​៤៥​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​០៧​ខែ មិថុនា​ឆ្នាំ ២០១៦ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ដឹក​កញ្ឆេរ​ទៅ​កាប់​ជ្រូក​នៅ​ទី​សត្តឃាត​ផ្សារ​សាមគ្គី​ស្រុក​ក្រគរ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឈូក ដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​កាប់​ជ្រូក​រស់នៅ​ភូមិ​ប៉​ប៉ិត ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​គ្មាន​ស្លាក​លេខ​។ចំណែក​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-3884 បើកបរ​ដោយ​ឈ្មោះ រ៉េ​ត កើ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​របោះ​រាំង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន​។

នៅ​យប់​នោះ​ជន​រង​គ្រោះ​បាន​ក្រោក​ពី​យប់​ជិះ​ម៉ូតូ​ដឹក​កញ្ឆេរ​ដែល ក្នុង​កញ្ឆេរ​នោះ​មានកាំបិត​ពូថៅ​ដើម្បី​ទៅ​ចាក់ក​ជ្រូក​នៅ​ទី​សត្តឃាត​ផ្សារ​សាមគ្គី ស្រុក​ក្រគរ​ដូច​សព្វដង​។ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ទៅ​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ដឹក​បន្លែ​បោះពួយ​យ៉ាង​លឿន​មក​ពីក្រោយ មក​បុក​ទាំង​កំរោល​តែ​ម្ដង​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ឃើញ​ហេតុការណ៍​បែប​នេះ​អ្នក​បើករថយន្ត​បាន​គេចខ្លួន​បាត់​ស្រមោល​។ រថយន្ត​បង្ក​គ្រោះថ្នាក់ និង​ម៉ូតូ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ចំណែក​សា​សព​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​នៃ​សព​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែក យុវជន២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណ:កម្មកររោងចក្រកាត់ដេរប្រមាណ៦០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តដឹកកម្មករ និងម៉ូតូមួយគ្រឿង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅក្បាលព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News នៅយប់ថ្ងៃនេះថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបណ្តាលឲ្យបុរស០២ នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរអោយអាណោចអធ័ម ទាំង អ្នកបើកម៉ូតូ និងអ្នករួមដំណើរពីក្រោយ ហើយរងរបួសកម្មករ៦០នាក់ មានប្រុស២នាក់ ក្នុងនោះរបួសធ្ងន់ ០៩នាក់ ស្រាល៥១នាក់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ រថយន្តដឹកកម្មករមកពីកើត ក្នុងទិសញ្ច្រាស់ទិសគ្នា ជាមួយម៉ូតូ ដែលបើកបរយ៉ាងលឿនពីលិចទៅកើត ពេលដល់កន្លែងកើតខាងលើ ម៉ូតូក៏បានរេចង្កូតទៅបុករថយន្តយ៉ាងពេញទំហឹង បណ្តាលអ្នកបើករថយន្តដឹកកម្មករជាន់ហ្រាំង ធ្វើឲ្យក្រឡាប់ទៅលើផ្លូវ ចាក់ជនរងគ្រោះដេកពេញផ្លូវរងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអង្អែកជីភូ ៤៥ នាក់ មន្ទីរពេទ្យខេត្ត ១០ មន្ទីរពេទ្យបង្អែកស្វាយទាប៥ ។ មូលហេតុអ្នកបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង។

ជាមួយគ្នានេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏បានចុះទៅដល់កន្លែងកើតហេតុ និងសួរសុខទុក្ខបងប្អូនកម្មករ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕ 

ខ្មែរឡូត



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម