តូចចិត្តនឹងវាសនា ប្រហារជីវិតដោយអត្តឃាត
ខេត្តរតនគិរី ៖ ស្ត្រីវ័យចំណាស់ជនជាតិគ្រឹងម្នាក់ បញ្ចប់ជីវិតខ្លួនឯងដោយចងក ព្រោះមានជំងឺប្រចាំកាយប្រហែលមើលមិនជា ទើបសម្រេចចិត្តធ្វើបែបនេះ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិសថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ តាមសម្ដីរបស់សមត្ថកិច្ចបានបានឲ្យដឹងថា ស្ត្រីដែលចងកនោះមានឈ្មោះ វី ផ្លាំ អាយុ៦៩ឆ្នាំ ជនជាតិគ្រឹង ក្រោយពីសមត្ថកិច្ចពិនិត្យសពរួចរាល់ហើយ សមត្ថកិច្ចបានបញ្ជាក់ថាសពស្ត្រីខាងលើនេះពិតជា ចងកដោយខ្លួនឯងពិតប្រាកដមែន ។ ក្រោយពីបានធ្វើការពិនិត្យសាកសពរួចមក សមត្ថកិច្ចបានប្រគល់សព ឲ្យទៅសាច់ញាតិបងប្អូន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិគ្រឹង៕
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីយស្រដៀងគ្នានេះដែរ បុរសដែលជាកម្មករម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយចងក នៅលើមែកឈើ ក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភានេះ បន្ទាប់ពីរូបគាត់ មានការតូចចិត្ត និងជីវភាពទីទ័លក្រ ខ្លាំងពេក រកព្រឹកខ្វះល្ងាច គួបផ្សំនិងគ្មានលុយ មើលជម្ងឺ កូនឈឺផងនោះ។
បើតាមមន្រ្តីនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួននេះ ឈ្មោះ ខេម ម៉ច់ អាយុ៥៣ឆ្នាំ មុខរបរកម្មករ រស់នៅ ក្នុងភូមិអណ្តូងតាស្រែន ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានមកស្នាក់នៅ ធ្វើជាកម្មករ ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។ ជនរងគ្រោះ បានយកក្រមា ចងក នៅនិងដើមឈើ បណ្តាលឲ្យស្លាប់។
បើតាមអ្នកភូមិបានបញ្ជាក់ថា លោក ខេម ម៉ច់ ដាច់ចិត្តចងកសម្លាប់ខ្លួននេះ ដោយសារតែ តូចចិត្តខ្លួនក្រ ហើយកូនមានជំងឺ បច្ចុប្បន្នសាកសព កំពុងត្រូវបាន គ្រួសាររៀបចំធ្វើបុណ្យ តាមប្រពីណៃយ៍ ជាមួយគ្នានោះ ក្រុមគ្រួសារក៏អំពាវនាវ ដល់សប្បុរសជន មេត្តាឧបត្ថម្ភ ដល់គ្រួសារគាត់ដែល ជួបការលំបាកផង៕
ទន្ទឹមនឹងនោះផងដែរ បុរសម្នាក់ បានម្រេចចិត្ត ធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ជាប់នឹងធ្នឹមផ្ទះ ចោលប្រពន្ធ ចោលកូន ព្រោះតែតូចចិត្ត និងជីវិតដែលមានជំងឺសរសៃប្រសាទ ប្រចាំកាយ បូករួមទំាងជីវភាពក្រីក្រផងនោះ ទើបពុំមានលទ្ធភាព ព្យាបាលជំងឺ ហើយឈានដល់ការគិតខ្លីបែបនេះ។
តាមមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះត្រូវបានប្រទះឃើញចងកសម្លាប់ខ្លួន នៅម៉ោង ៨ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះ ភូមិត្រពាំងពោធិ័ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបន្តទៀតថា បុរសដែលធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះ យ៉ស់ សារ៉ន អាយុ ៣៤ឆ្នាំ មានជំងឺជំងឺសរសៃប្រសាទប្រចំាកាយ។
បើតាមប្រភពពីអ្នកភូមិត្រពំាងពោធិ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនៅផ្ទះម្នាក់ឯង ចំណែកឯប្រពន្ធ និងកូនបានទៅស៊ីឈ្នួលច្រួតសណ្តែក ឲ្យគេនៅភូមិផ្សេង។ តាមតាមក្រុមគ្រួសារបញ្ជាក់ថា ការសម្រេចចិត្តសម្លាប់ខ្លួនរបស់ជនរងគ្រោះ ក៏ព្រោះមកតែពីគាត់ គិតច្រើនរឿងជំងឺប្រចាំកាយ ដែលត្រូវការប្រាក់កាក់ច្រើនក្នុងការព្យាបាល ជាពិសេសនោះ គឺតូចចិត្តនឹងភាពក្រីក្ររបស់ខ្លួន ដែលពុំមានលទ្ធភាពព្យាបាលជំងឺ ហើយកន្លងមក គាត់តែងតែអង្គុយកើតទុក្ខម្នាក់ឯង រហូតដល់ថ្ងៃកើតហេតុ ទើបសម្រចចិត្តជាលើកចុងក្រោយ គិតខ្លីយកខ្សែចងក នឹងធ្នឹមផ្ទះ សម្លាប់ខ្លួន ដោយពុំមានអ្នកណាដឹង ។
អ្នកភូមិបានបន្តទៀតថា ជនរងគ្រោះ ត្រូវបានប្អូនថ្លៃ ប្រទះឃើញនៅម៉ោង ៨ព្រឹកថ្ងៃទី១៥ ខណៈគាត់ដើរ មកផ្ទះបងរបស់ខ្លួន ហើយក៏ឃើញចងកជាប់នឹងធ្នឹមផ្ទះ ស្លាប់បាត់ទៅហើយ ភ្លាមៗនោះប្អូនថ្លៃជនរងគ្រោះ ក៏បានហៅអ្នកស្រុក ឲ្យមកជួយមើល និងរាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយពីពិនិត្យសាកសពសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា បុរសរូបនេះ ពិតជាចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន ហើយមិនមែនជាករណីឃាតកម្មនោះទេ ក្រោយពីពិនិត្យសាកសពរួចរាល់សមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!