ស្ពានអាកាស និងផ្លូវក្រោមដី ៤ខ្សែនឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ
រាជធានីភ្នំពេញ ៖ ដោយមើលឃើញបញ្ហាកកស្ទះចរាចរណ៍ នៅតែកើតមាននៅតំបន់ស្ពានអាកាសក្បាលថ្នល់នោះ អាជ្ញាធរភ្នំពេញ មានគម្រោងស្ថាបនាស្ពានអាកាសចំនួន៣ និងផ្លូវក្រោមដី១ បន្ថែមទៀត ដើម្បីកែលំអរ និងដោះស្រាយបញ្ហាចរាចរឲ្យកាន់តែមានភាពរលូន ដូចស្ពានអាកាស និងផ្លូវក្រោមដីស្ទឹងមានជ័យតែម្តង ។
ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើគម្រោងស្ថាបនាផ្លូវក្រោមដីស្តុបកាណាឌីយ៉ា (BKC) និងពិនិត្យលទ្ធភាពចាប់ផ្តើមសាងសង់ស្ពានអាកាសចំនួន៤ខ្សែបន្ថែម នៅក្បាលថ្នល់ កាលពីពេលថ្មីៗនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះគម្រោងសាង់សង់ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ ត្រូវតែចាប់ផ្តើមក្នុងពេលឆាប់ៗនេះ បើទោះបីជានៅមានបញ្ហាដែលជាឧបសគ្គស្មុគស្មាញមួយចំនួនក៏ដោយ ក៏ត្រូវចាប់ផ្តើមកន្លែងណាដែលមិនមានការប៉ះពាល់មុនតែម្តង ។
លោកបន្តថា ចំណែកការសាងសង់ផ្លូវក្រោមដីនៅចំណុចស្តុបកាណាឌីយ៉ាវិញ ក្រុមការងារបច្ចេកទេស នឹងសិក្សាឱ្យបានលម្អិតបន្ថែមអំពីផលប៉ះពាល់នៃគម្រោងសិន។
មន្ត្រីជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារបញ្ហា កកស្ទះចរាចរណ៍នៅតែកើតមាន នៅតំបន់ស្ពានអាកាសក្បាលថ្នល់នោះ សាលារាជធានីភ្នំពេញ មានគម្រោងស្ថាបនាស្ពានអាកាសចំនួន៣ និងផ្លូវក្រោមដី១បន្ថែមទៀត ដើម្បីកែលំអរ និងដោះស្រាយបញ្ហាចរាចរឲ្យកាន់តែមានភាពរលូនដូចស្ពានអាកាស និងផ្លូវក្រោមដីស្ទឹងមានជ័យតែម្តង ។
ស្ពានអាកាស និងផ្លូវក្រោមដីដែលសាលារាជធានីភ្នំពេញត្រៀមស្ថាបនានោះ មានចំនួន៤ គឺ ទី១-សង់ស្របពីលើមហាវិថីព្រះនរោត្តមបត់ឆ្វេងឡើងភ្ជាប់ទៅស្ពានព្រះមុនីវង្សថ្មី ទី២-តភ្ជាប់ពីស្ពានព្រះមុនីវង្សចាស់បត់កោងស្តាំឡើងទៅចាក់អង្រែ ទី៣-ហោះស្របពីលើមហាវិថីព្រះមុនីវង្សបត់ទៅនរោត្តម រួចបត់ស្តាំឡើងស្ពានវិញ និងទី៤-ផ្លូវក្រោមដី១ខ្សែទៀត ពីចាក់អង្រែទៅចេញនៅមហាវិថីព្រះមុនីវង្សតែម្តង ។ មន្ត្រីដដែលបន្តថា ចំពោះស្ពានអាកាសដែលហោះខាងលើនេះ មានបណ្តោយមិនស្មើគ្នានោះទេ គឺចាប់ពី២២០ទៅ២៤០ម៉ែត្រ ទទឹងចាប់ពី៥ទៅ៧ម៉ែត្រ ចំណែកផ្លូវក្រោមដីមានបណ្តោយ៣០៦ម៉ែត្រ ហើយបន្ទាប់ពីស្ថាបនារួច ការធ្វើចរាចរនៅតំបន់ស្ពានអាកាសក្បាលថ្នល់នឹងមានភាពប្រសើឡើង ។
គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសរបស់សាលារាជធានីភ្នំពេញ បានដំណើរការខួងធ្វើតេស្តស្រទាប់ដី នៅតំបន់ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់បានមួយជំហានហើយ ។ ប៉ុន្តែទាក់ទិនទៅនឹងគម្រោងស្ថាបនានោះ ពុំមានមន្ត្រីសាលារាជធានីភ្នំពេញណាម្នាក់អាច បញ្ជាក់ពីការចាប់ផ្តើមពីពេលណានោះទេ គ្រាន់តែថា ឆាប់ៗនេះប៉ុណ្ណោះ ចំណែកឯការចំណាយថវិកា និងចំនួនពេលវេលានៃការដ្ឋានសាងសង់ក៏មិនទាន់ដឹងបាននោះដែរ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!