រត់ចូលក្នុងផ្ទះគេត្រូវអ្នកជួលផ្ទះចាប់បានវាយទ្រោមខ្លួន
រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យថាជាចោរពេលគេមើលកាមេរ៉ាសុវត្ថិភាពឃើញឡើងលើផ្ទះគេដើរចុះឡើងគួរឲ្យយសង្ស័យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះលេខ១៤៩G ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ តាមប្រភពព័ត៌មានពីអ្នកចាប់ជនសង្ស័យសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានមនុស្សបួនប្រាំនាក់បានកំពុងតែដេញបុរសជាជនសង្ស័យ តែគេបានប្រាប់ថាបានបាត់ម្ដុំផ្ទះខាងលើលុះមកដល់ជិតម៉ោងកើតហេតុស្រាប់តែឃើញបុរសខាងលើតាមកាមេរ៉ាសុវត្ថិភាពនៅលើផ្ទះកើតហេតុខាងលើកំពុងដើរលឹបលបនៅលើផ្ទះនោះ ។
តែមិនទាន់បានធ្វើសកម្មភាពលួចអ្វីនោះទេហើយក្រោយមកអ្នកជួលផ្ទះ និងម្ចាស់ផ្ទះខាងលើក៏បានឡើងទៅចាប់បុរសដែលជាជនសង្ស័យនោះចុះមកក្រោម ហើយពេលនោះក៏ភ្ញាក់ផ្អើលដល់អ្នកដែលកំពុងតែតាមមកពីក្រោយនោះមកឃើញជនសង្ស័យដែលត្រូវគេចាប់បាននៅផ្ទះខាងលើ ក៏នាំគ្នាវាយជនសង្ស័យ ហើយចោទថាចោរៗបម្រុងលួចទ្រព្យសម្បត្តិរបស់គេ ពេលប្រជាពលរដ្ឋឮដូចនេះក៏នាំគ្នាព្រួតវាយជនសង្ស័យរហូតទ្រមខ្លួន ទើបទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ចុះមកកាន់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យខាងលើយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាល ទួលសង្កែ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ សំណាង អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។ ក្រោយពេលកើតហតុជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវរងចាំតុលាការចាត់ការទៅតាមនីតិវិធី ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋ ចោមរោមវាយឡើងហូរឈាមពេញខ្លួន ស្ទើរស្លាប់ស្ទើររស់ ដោយស្មានថាជាចោរគាស់ផ្ទះ តែតាមការពិតជាអ្នករើសអេតចាយសោះ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឮសូរសំឡេង មនុស្សជិះម៉ូតូដេញវាយគ្នា ដោយស្រែកថា ចោរៗៗ ! លុះពេលដែលអ្នកភូមិផ្អើលចេញមកមើលក៏ស្រាប់តែឃើញ បុរសពីរនាក់ជិះម៉ូតូមិនចាំម៉ាកចេញទៅ ឯមនុស្ស៥-៦នាក់ទៀតក៏ដើរចេញទៅដែរបន្សល់ទុកយុវជនម្នាក់ រងរបួសឈាមស្រោចពេញខ្លួន ដួលសន្លប់នៅជាប់ផ្លូវរថភ្លើង ។
យុវជនដែលត្រូវគេវាយនោះ បាននិយាយប្រាប់ទាំងសំឡេងខ្សាវៗថា រូបគេមិនមែនជាចោរទេ គឺជាអ្នកដើររើសអេតចាយ ប៉ុន្តែមានមនុស្សមួយក្រុមចោទថាជាចោរគាស់ផ្ទះ ហើយក៏ដេញតាមវាយរហូតរបួសដល់ថ្នាក់នេះ ។
ក្រោយពេលកើតហេតុ ប្រជាការពារភូមិបានរាយការណ៍ ទៅសមត្ថកិច្ចប៉ុស្តិ៍ឲ្យចុះមកអន្តរាគមន៍ តែដោយគ្មានភស្តុតាង និងដើមបណ្តឹង ទើបសមត្ថកិច្ចមិនអាចធ្វើអ្វីបានក្រៅពីជូនជនរងគ្រោះ ដែលមានស្ថានភាពរបួសធ្ងន់ធ្ងរ ទៅព្យាបាលនៅមន្ទីពេទ្យសម្តេចឪ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!