ទិដ្ឋភាពស្តែង អំពីសកម្មភាព បណ្តេញព្រលឹងខ្មោច ចេញពីក្នុងខ្លួននារីម្នាក់ ឃើញហើយព្រឺរោម (មានវីដេអូ)

 
 

បរទេស៖ កាលពីពេលថ្មីៗនេះ មានវីដេអូជាក់ស្តែងមួយ បង្ហាញអំពីសកម្មភាព ក្នុងការបណ្តេញព្រលឹងខ្មោច ចេញពីក្នុងខ្លួននារីម្នាក់ បានកំពុងតែធ្វើឲ្យមនុស្សជាច្រើន មានអារម្មណ៍ថាតក់ស្លុត និងព្រឺសម្បុរតែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយដ៏រន្ធត់មួយនេះ គឺចាប់ផ្តើមចេញពី នារីម្នាក់ដែល មិនស្គាល់អត្តសញ្ញាណ មានអាការៈចម្លែក ខុសធម្មតា និងត្រូវបានគេសន្និដ្ឋាន មានព្រលឹងខ្មោចបានចូល សណ្ឋិតក្នុងខ្លួនរបស់នាង ទើបធ្វើឲ្យមានការអញ្ជើញ គ្រូអាចារ្យបណ្តេញខ្មោច មករៀបចំពិធី ដើម្បីអាចកំចាត់ព្រលឹងខ្មោច ចេញពីក្នុងខ្លួនរបស់នាងបាន។

បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញថា ដំបូងឡើយនារីម្នាក់ ដែលគេជឿជាក់ថា មានព្រលឹងខ្មោចចូលក្នុងខ្លួននោះ បានគ្រហឹមដាក់ គ្រូអាចារ្យបណ្តេញខ្មោច ដែលខុសពីកាយវិការ របស់មនុស្សធម្មតាអាចធ្វើបាន ហើយទិដ្ឋភាពនេះដែរ ក៏បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងមានចម្ងល់ ផងដែរ។ 

សកម្មភាពពេលដែល នារីម្នាក់នោះ ស្រែកគ្រហឹមដាក់ គ្រូអាចារ្យបណ្តេញខ្មោច

ក្រោយមកមិនបង្អង់យូរ លោកគ្រូអាចារ្យបណ្តេញខ្មោចម្នាក់ ក៏បានធ្វើការសូត្រធម៌ ជាភាសាអារ៉ាប់ ទៅតាមព្រះគម្ពីរ Koran និងបានយកឈើគូសមួយប្រអប់ មកបញ្ឆេះនៅចំពោះ មុខរបស់នារីរូបនោះ នៅក្នុងអំឡុងពេលនៃ សកម្មភាពរបស់គាត់ ក្នុងការបណ្តេញព្រលឹងខ្មោចចេញ។

យ៉ាងណាមិញ នៅចុងបញ្ចប់នៃវីដេអូ ក៏ជាពេលដែលការបណ្តេញព្រលឹងខ្មោច ទទួលបានជោគជ័យនោះ គេក៏បានឃើញនារីម្នាក់នោះ ស្រែករោទ៍គួរឲ្យខ្លាចមែនទែន មុននឹងដេកសន្លប់ បាត់បង់ស្មារតី តែទោះយ៉ាងណា ស្ថានភាពរបស់នាង ក៏មិនមានអ្វីជា ធ្ងន់ធ្ងរនោះឡើយ។

គូសបញ្ជាក់ផងដែរថា គ្រូអាចារ្យបណ្តេញខ្មោច នៅក្នុងសាសនាអ៊ីស្លាម ត្រូវបានគេហៅថា Ruqya ដែលពួកគេមានសមត្ថភាព អាចធ្វើការកំចាត់នូវវិញ្ញាណអាក្រក់ ហៅថា Jinn ដែលតែងចូលសណ្ឋិតក្នុងខ្លួនមនុស្ស។ ជាមួយគ្នានេះដែរ នៅក្នុងព្រះគម្ពីរ Koran គេអាចដឹងបានថា Jinn គឺជាព្រលឹងខ្មោចមួយប្រភេទ ដែលកើតឡើងចេញពី អណ្តាតភ្លើង ដែលគ្មានផ្សែង៕

តោះទស្សនាសកម្មភាព នៅក្នុងវីដេអូមួយនោះ ទាំងអស់គ្នា៖ 



ប្រភព ៖ ដេលីម៉េល

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើនមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើវីដេអូមួយ ដែលទើបនឹងបង្ហោះចូលក្នុង បណ្តាញសង្គម ដោយបានបង្ហាញអំពី សកម្មភាពដ៏ចម្លែកម្យ៉ាង ដែលជាការបណ្តេញនូវ ព្រលឹងខ្មោចចេញពីខ្លួន នារីម្នាក់

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយនេះគឺ កំពុងទទួលបានការ ចាប់អារម្មណ៍ជាខ្លាំង ដោយសារតែក្នុងនោះ គឺបានបង្ហាញនូវទិដ្ឋភាពស្តែងៗ ដែលនារីម្នាក់ស្រែក យ៉ាងសន្ធាប់ស្តាប់ទៅគួរឲ្យខ្លាច ព្រមទាំងមានក្អួតឈាម ចេញពីក្នុងមាត់យ៉ាងច្រើន អំឡុងពេលដែលធ្វើពិធី។

ថ្វីបើគេនៅមិនទាន់ដឹងច្បាស់ថា ហេតុការណ៍នោះកើតឡើង នៅឯណាឲ្យប្រាកដ តែគេជឿជាក់ថា សកម្មភាពមួយនេះអាចកើតឡើង នៅក្នុងទីតាំងណាមួយ នៃតំបន់អាមេរិកខាងត្បូង។

បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញថា មានមនុស្សជាច្រើនកំពុង ចោមរោមនារីម្នាក់ នៅក្នុងការប្រារព្ធពិធីមួយ ក្រោយពីនារីម្នាក់នោះ ត្រូវបានគេសន្និដ្ឋាន មានព្រលឹងខ្មោច បានសណ្ឋិតចូលខ្លួន។ ក្នុងអំឡុងពេលពិធីនោះ យើងដឹងថាមាន បុរសម្នាក់បានសូត្រធម៌យ៉ាងច្រើន នៅចំពោះមុខនារីនោះ ស្របពេលដែលខ្លួនប្រាណ និងកាយវិការ របស់នាងហាក់មិនដូចជា មនុស្សម្នាក់ដែលមានសភាពប្រក្រតី នោះឡើយ។

យ៉ាងណាមិញ នៅចុងបញ្ចប់នៃវីដេអូ នារីម្នាក់នោះក៏ហាក់ដូចជា មានសភាពប្រសើរឡើងវិញ ដែលធ្វើឲ្យគេគ្រប់គ្នា សន្មត់ថាព្រលឹងខ្មោចកំណាច ដែលបានចូលសណ្ឋិត ក្នុងខ្លួនរបស់នាងនោះ បានរសាត់ចេញបាត់ទៅហើយ។ ទោះយ៉ាងណាក៏ដោយ ទិដ្ឋភាពនៃទាំងមូល នៃការបណ្តេញព្រលឹងខ្មោចនោះ បានធ្វើឲ្យមនុស្សជាច្រើន មានអារម្មណ៍ស្រៀវសាច់ និងភ្ញាក់ផ្អើលខ្លាំងមែនទែន៕

ខ្មែរឡូត



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម