មេតុងទីនបោកលុយ ជាង៤០ម៉ឺនដុល្លារត់បាត់
រាជធានីភ្នំពេញ ៖ ក្រុមអ្នកលេងតុងទីនចំនួន៣០នាក់ក្នុងចំណោមគ្នា៣០០នាក់ ដែលមេតុងទីនបោកយកលុយជាង៤០ម៉ឺនដុល្លា កាលពី៦ខែមុននោះ នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ ។ ហើយពួកគាត់បានបន្តលើកគ្នា ទៅកាន់សាលាសង្កាត់ចោមចៅ ដើម្បីសុំអន្តរាគមន៍ពីសំណាក់អាជ្ញាធរបន្តទៀត កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ។
សមាជិកតុងទីនបាននិយាយថា ពួកគាត់ភាគច្រើនគឺជាអាជីវករ លក់ដូរនៅក្នុងផ្សារឯករាជ្យ២ ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានលេងតុងទីនម្នាក់ៗមចាប់ពី៥ក្បាលឡើងទៅ ដែលក្នុង១ក្បាលៗ ចាប់ពី១ម៉ឺនរៀល ដល់២០០ដុល្លារហើយសរុប ទាំងអស់ជាង៤០ម៉ឺនដុល្លារឯណោះ និងត្រូវបានមេប្រមូលយក រត់ចោលបាត់ស្រមោល។
ប្រភពដដែលបន្តថា មេតុងទីននោះឈ្មោះ ទឹម ស្រីនាង អាយុប្រហែល៤២ឆ្នាំ មានទីលំនៅ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម បានវេចបង្វិចទៅចោលពួកគាត់រយៈពេល៦ខែមកហើយ និងបានយកលុយទៅឲ្យក្រុមគ្រួសារធ្វើផ្ទះវីឡាយ៉ាងស្កឹមស្កៃ នៅក្នុងភូមិត្រពាំងធ្នង់នោះ។
បន្ទាប់ពីមេតុងទីនរត់ចោល ពួកគាត់បាននាំគ្នា ទៅប្ដឹងអាជ្ញាធរឲ្យជួយដោះស្រាយ ចំនួន៣លើកមកហើយ ប៉ុន្តែដោះមិនចេញមិនតែប៉ុណ្ណោះ នៅរាល់ពេលដោះស្រាយនោះ ឪពុកមេតុងទីនម្នាក់នោះ ក៏បានទៅជួបអាជ្ញាធរជំនួសកូនស្រី របស់ខ្លួនដែរប៉ុន្តែគាត់បាន បដិសេធថាអត់ដឹងថាកូនគាត់ទៅណាទេ និងបានប្រកាសកាត់កាល់កូនស្រីម្នាក់នោះចោលនៅនឹងមុខអាជ្ញាធរថែមទៀតផង។
ប្រភពខាងលើបានបន្តថា មេតុងទីនម្នាក់នោះមានតូបលក់ដូរនៅក្នុងផ្សារដែរ ពួកគាត់បានលើកគ្នា ទៅកាន់សាលាសង្កាត់នាពេលនេះ គឺដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយទៀត តើត្រូវរឹបអូសតូបលក់ដូរ លក់យកលុយចែលចាយគ្នាឬបែបណា ប៉ុន្តែពេលទៅដល់អាជ្ញាធរនៅតែមិនអាចដោះស្រាយចេញដដែល៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!