ប្រជាពលរដ្ឋ នៅក្រុងតាខ្មៅនិយាយថា «ផ្សារតាខ្មៅជាផ្សារមួយគួរឲ្យខ្លាចរអា» ដោយសារមានចោរច្រើនពេក
(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅ ក្រុងតាខ្មៅ ខេត្តកណ្តាលជាច្រើននាក់ ដែលធ្លាប់ចេញចូលទៅទិញទំនិញ នៅក្នុងផ្សារតាខ្មៅបាននិយាយថា ពួកគាត់សព្វថ្ងៃ មិនចង់ទៅទិញទំនិញនៅផ្សារក្រុងតាខ្មៅទៀតទេ ប៉ុន្តែដោយសារតែទ័លច្រក មិនមានពេលវេលាច្រើន សម្រាប់ទៅផ្សារផ្សេងទៀតទើបបានជាបង្ខំចិត្តទៅ។
ការមិនចង់ចូលនៅក្នុងផ្សារនោះ ក៏ព្រោះតែផ្សារតាខ្មៅនេះ ពោរពេញទៅដោយចោរ លួចកាច់កម៉ូតូ ចោរឆក់ និងចោរលូកហៅប៉ៅ ធ្វើឲ្យពួកគាត់ទៅផ្សារម្តងៗ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទ្រព្យសម្បត្តិរបស់ខ្លួន។
ចំណែកនគរបាល ឬប្រជាការពារ និងសន្តិសុខផ្សារវិញ គេសង្កេតឃើញដាក់កម្លាំងរាយនៅស្ទើរតែគ្រប់កន្លែងទាំងអស់ ប៉ុន្តែក្រុមចោរទាំងនេះ នៅតែធ្វើសកម្មភាពហើយគេចខ្លួនបានយ៉ាងងាយបំផុត។
ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកណ្តាល និងមកពីបណ្តាខេត្តផ្សេងៗ ធ្លាប់មកទិញទំនិញនៅផ្សារក្រុងតាខ្មៅ ហើយធ្លាប់ចោរលួចទ្រព្យសម្បត្តិរបស់ពួកគាត់នោះបាននិយាយថា ផ្សារតាខ្មៅគឺជាផ្សារ មួយមានទំនិញច្រើនប្រភេទ ហើយពួកគាត់អាចទិញយកទៅលក់បន្ត និងចំណេញបានកំរៃខ្លះផងដែរ ប៉ុន្តែវាធ្វើឲ្យពួកគាត់ភ័យខ្លាចដោយសារតែសន្តិសុខនៅក្នុងផ្សារនេះ វាមិនមានគ្រប់គ្រាន់សម្រាប់ពួកគាត់ចូលមកទិញ ទើបពួកគាត់ចំណាយសោហ៊ុយច្រើនបន្តិច ទៅរកផ្សារណាដែលមានសន្តិសុខ ពួកគាត់ដើរទិញទំនិញមិនខ្វល់និងទ្រព្យសម្បត្តិខ្លួនឯងនោះ។
ប្រជាពលរដ្ឋបានបន្តថា ផ្សារក្រុងតាខ្មៅ បើនិយាយរឿងសន្តិសុខវាមិនមាននោះទេ តែបើនិយាយពី ចោរលួច កាច់កម៉ូតូ ចោរឆក់ និងចោរលូកហោប៉ៅ គឺគួរឲ្យព្រឺសម្បុរព្រោះវាកើតឡើងជារៀងរាល់ថ្ងៃមិនដែលលោះ១ថ្ងៃណាឡើយ។ ពួកគាត់រំពឹងថា សមត្ថកិច្ច នឹងខិតខំពង្រឹងសន្តិសុខបន្ថែមនៅក្នុងបរិវេណផ្សារតាខ្មៅទាំង២ឲ្យកាន់មានសន្តិសុខគ្រប់គ្រាន់ជាក់ជាមិនខាន៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៦ នៅក្រុងតាខ្មៅ ក៏មានករណីឆេះផ្ទះប្រជាពលរដ្ឋផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ ឲ្យដឹងថា អគ្គិភ័យ ដែលឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ បានរលត់ទាំងស្រុងហើយ បន្ទាប់ពីមានការអន្តរាគមន៍ដោយក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ។
សមត្ថកិច្ចក្រុងតាខ្មៅ បាននិយាយថា អគ្គិភ័យនេះ បានធ្វើឲ្យឆេះឡានព្រុសមួយគ្រឿង បង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួន ហើយក៏បានបណ្តាលឱ្យបុរសម្នាក់ រងរបួសផងដែរ។
សូមបញ្ជាក់ថា អគ្គិភ័យខាងនេះ បានឆាបឆេះផ្ទះប្រជាពលរដ្ឋតាំងពីម៉ោង៥ល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ទោះជាយ៉ាងណា សមត្ថកិច្ចនឹងបង្ហាញរបាយការណ៍លម្អិតនៅពេលក្រោយ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!