ផឹកស៊ី​ស្រវឹង ជិះ​ម៉ូតូ​ធ្លាក់​ស្រះ​ទឹក​បណ្ដាល​ឲ្យ​រង​របួសធ្ងន់

 
 

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​០៦ ខែមិថុនា​នេះ តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ក្រាំង​ដូនតី សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ជិត​ទីស្នាក់ការ​ភូមិ​ត្រពាំង​ដូនតី មាន​ករណី​បុរស​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ដួល​ម៉ូតូ​ធ្លាក់​ចូល​ស្រះ​ទឹក​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ដែល​ជា​មិត្ត​រួមការ​ងារ​ជាមួយ​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គេ​បាន​នាំ​គ្នា​ផឹកស៊ី នៅ​ភូមិ​ព្រៃ​ល្ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​សែន​ជ័យ ។

នៅ​ពេល​ចប់​កម្មវិធី​សព្វគ្រប់ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ម៉ាក​ឌូ​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-7978 ក្នុង​ស្ថានភាព​ស្រវឹង​ឌុ​ប​ជូន​មិត្តភក្តិ​ម្នាក់​ទៀត​ទៅ​ផ្ទះ នៅ​ពេល​ត្រឡប់​មក​វិញ ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​ដួល​ម៉ូតូ​ធ្លាក់​ចូល​ស្រះ​ទឹក បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​៧១១ ដឹក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក ពោធិ​ចិន​តុង ។ ចំណែកឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល សង្កាត់​ចោម​ចៅ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីយស្រដៀងគ្នានេះដែរ បុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្ដរកកន្លែងដេកមិនទាន់ បុកចូលគ្លីនិកលក់ថ្នាំពេទ្យ បង្កឱ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្រុងខេមរភូមិន្ទខេត្តកោះកុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ឈ្មោះ ឃុន សៅរិទ្ធ អាយុ២៧ឆ្នាំ បំរើការនៅក្រុមហ៊ុនស្រាបៀរ បើករថយន្ដហ៊ីយ៉ានដាយ ពាក់ស្លាកលេខបន្ទាយមានជ័យ2A-5836 រួមជាមួយអ្នករួមដំណើរបីនាក់មិនស្គាល់ឈ្មោះ បានបុកចូលគ្លីនិកលក់ថ្នាំពេទ្យ១កន្លែង ស្ថិតជិតរង្វង់មូលយាយរែល សំណាងគ្មានអ្នករងគ្រោះធ្ងន់ធ្ងរ តែបណ្ដាលឲ្យគ្លីនិច និងរថយន្ដខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ រថយន្ដត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីរង់ចាំការដោះស្រាយ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម