ក្រុមហ៊ុនឱសថសាណូហី្វកម្ពុជា កែលម្អការិយាល័យថ្មីនៅ រាជធានីភ្នំពេញ

 
 

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះក្រុមហ៊ុន សាណូហ្វី (Sanofi) កម្ពុជា ដែលជាសម្ព័ន្ធមួយនៃ ក្រុមហ៊ុនថែទាំសុខភាពលំដាប់ពិភពលោក បានរៀបចំកម្មវិធី អបអរសាទរនូវការដាក់ ឲ្យប្រើប្រាស់អគារធ្វើការថ្មី ដែលទើបនឹងបញ្ចប់ការកែលម្អ ដើម្បីបង្កភាពងាយស្រួល សម្រាប់បុគ្គលិកបំពេញការងារ ដែលប្រារព្ធធ្វើឡើងនៅ អគារការិយាល័យរបស់ក្រុមហ៊ុន សាណូហ្វី កម្ពុជា មានទីតាំងនៅផ្លូវក្រមួនស(១១៤) សង្កាត់ផ្សារថ្មី ១ ខណ្ឌ ដូនពេញ ក្រុងភ្នំពេញ។

បើតាមប្រសាសន៍របស់ នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជាអ្នកស្រី ង្វៀង ធីង៉ុកមីញ ថ្លែងក្នុងពិធីសម្ពោធការិយាល័យថ្មីនេះថា «ក្នុងវត្តមានជាង ២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនសាណូហ្វីពិតជាមានមោទនភាព នាំមកនូវផលិតផលថ្នាំពេទ្យដែលមានគុណភាពល្អ ដើម្បីលើកកម្ពស់វិស័យវេជ្ជសាស្ត្រ សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ក្រុមហ៊ុនតែងតែប្រឹងប្រែង កែលម្អទាំងគុណភាព និងសេវាកម្មរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់។ ជាក់ស្តែង ការរៀបចំកែលម្អការិយាល័យថ្មីនេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ បុគ្គលិកទាំងអស់ក្នុង ការបំពេញបេសសកម្មរបស់ខ្លួន ដើម្បីធានាឲ្យបាននូវគុណភាពទៅកាន់អ្នកជម្ងឺផងដែរ» 

រូបភាព៖​ អ្នកស្រី ង្វៀង ធីង៉ុកមីញ នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា

ប្រវត្តិខ្លះៗទាក់ទងនឹងក្រុមហ៊ុនសាណូហ្វី៖

ក្រុមហ៊ុន សាណូហ្វីមានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ តាមរយៈការិយាល័យតំណាង RousselUclaf ហើយបានក្លាយជា Société Roussel Cambodge ក្នុងឆ្នាំ១៩៩៣។ តាំងពីថ្ងៃទី១ ខែមករាឆ្នាំ ២០១១, RousselCambodge ត្រូវបានប្តូរឈ្មោះទៅជាសាណូហ្វីកម្ពុជាបន្ទាប់ពីមានការ សម្រេចចិត្តពីក្រុមឱសថសាស្រ្តរបស់ប្រទេសបារាំងក្នុងការបើកសាខាក្នុងស្រុក។

ទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុនមានវ៉ាក់សាំងជាង ២០មុខនិងផលិតផលឱសថជាង៨០មុខ ក្រុមហ៊ុន សាណូហ្វីកម្ពុជាបានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនឱសថដែលឈានមុខគេក្នុងចំណោមក្រុមហ៊ុនឱសថធំៗនៅក្នុងប្រទេសកម្ពុជា ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិកជំនាញជិត១០០នាក់ ពោលគឺកើនឡើងចំនួន៣ដង បើធៀប នឹងឆ្នាំ២០១១ ត្រឹមតែជាង៤២នាក់ប៉ុណ្ណោះ នេះក៏ជាការកត្តាមួយផងដែររួមជាមួយការខិតខំប្រឹងប្រែងដើម្បីធានាឲ្យបាននូវគុណភាពទៅកាន់អ្នកជំងឺឲ្យទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់។

គូសបញ្ជាក់ដែរថា ក្រុមហ៊ុនសាណូហ្វីជាឲ្យក្រុមហ៊ុនឪសថឈានមុខគេលើពិភពលោកដោយបានរកឃើញ, និងកែច្នៃ ព្រមទាំងចែកចាយនូវផលិតផលដែលផ្តោតសំខាន់លើតំរូវការរបស់អ្នកជំងឺជាចំបង។ ក្រុមហ៊ុន សាណូហ្វីមានចំណុចស្នូលសំខាន់ៗចំនួន5ក្នុងវិស័យថែទាំសុខភាព ដែលមានដូចជា ដំណោះស្រាយនៃជំងឺទឹកនោមផ្អែម,សរសៃរឈាមបេះដូង, ឪសថទូទៅ, ទីផ្សារកំពុងរីកចំរើន, សាណូហ្វីGenzyme, សាណូហ្វីបាស្ទឺ និង ម៉ារែល។ លើសពីនេះទៅទៀត ក្រុមហ៊ុន សាណូហ្វីបានចុះបញ្ជីនៅទីក្រុងប៉ារីស(EURONEXT: SAN) និងនៅទីក្រុងញូវយ៉ក(NYSE: SNY)។

រូបភាព៖ ទិដ្ឋភាពកាត់ខ្សែបូរណ៍ អបអរសាទរការបើកដំណើរការអូហ្វីសថ្មី

រូបភាព៖ ទិដ្ឋភាពកាត់ខ្សែបូរណ៍ អបអរសាទរការបើកដំណើរការអូហ្វីសថ្មី

រូបភាព៖​ ទិដ្ឋភាពប្រគល់រង្វាន់ជូនបុគ្គលិកឆ្នើម របស់ក្រុមហ៊ុនសាណូហ្វី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម