ភ័យស្ទើរលស់ព្រលឹង ពេលទៅភ្ជួរស្រែលើដីទុកចោលយូរឆ្នាំ
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋមួយគ្រួសារ បានទៅភ្ជួរដីស្រែរបស់គាត់ដែលទុកចោលជាយូរឆ្នាំមកហើយ ស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ជាច្រើនគ្រាប់ធ្វើឲ្យរូបគាត់ភ័យស្ទើរលស់ព្រលឹង ហើយក៏រត់ទៅរាយការណ៍ប្រាប់ សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ហៅខាងអ្នកឯកទេសរាវមីន CMAC មកយកចេញ ដើម្បីឱ្យពួកគាត់បានធ្វើស្រែស្រួលបួលផង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងជើងឆៀងខាងកើតអណ្តូងសក្រម ភ្នំខ្សាក ស្ថិតក្នុងភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមសម្តីរបស់លោកវរសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការមូលដ្ឋាននៃកងរាជអាវុធហត្ថស្រុកជីក្រែង បានប្រាប់«កោះសន្តិភាព» ឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍មកថា មានមួយគ្រួសារបានទៅភ្ជួរស្រែ ហើយប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនោះ លោកក៏បានឱ្យកម្លាំងទៅដល់ទីនោះ រួចក៏ឃើញដូចការរាយការណ៍របស់ប្រជាពលរដ្ឋពិតមែន។
លោកបន្តថា ក្រោយពីឃើញគ្រាប់មិនទាន់ផ្ទុះ លោកក៏បានឱ្យពួកគាត់ឈប់ភ្ជួរសិន រួចរាយការណ៍ទៅឱ្យមន្ត្រីជំនាញរបស់ CMAC មកជួយយកចេញ ដើម្បីឱ្យពួកគាត់បានធ្វើស្រែ ។ លោកបានបញ្ជាក់ថា ពលរដ្ឋដែលប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនៅវាលស្រែរបស់គាត់នោះ ឈ្មោះ ញ៉ូវ ព្រិច ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរកសិករ រស់នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកបានបញ្ជាក់បន្ថែមថា បន្ទាប់ពីសាកសួរពលរដ្ឋនោះមក គាត់បានប្រាប់ថា ដីស្រែរបស់គាត់មិនដែលបានធ្វើនោះទេ ពួកគាត់ទុកចោលតាំងពីសម័យសង្គ្រាមមកម្ល៉េះ ហើយនៅពេលដែលចាប់ផ្តើមភ្ជួរដីធ្វើស្រែ ក៏ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនោះតែម្តង ដែលមានចំនួន៣០គ្រាប់ ក្នុងនោះមាន គ្រាប់ B40.5 ចំនួន២១គ្រាប់ និងគ្រាប់៦២មីលីម៉ែត្រ ចំនួន៩គ្រាប់ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីយមួយវិញទៀត គួរឲ្យអាណិតណាស់សម្រាប់ពលករខ្មែរម្នាក់ ពេលកំពុងដើរឆ្លងពីធ្វើការនៅ ប្រទេសថៃ មកដីខ្មែរវិញស្រាប់តែជាន់មីន បណ្តាលឲ្យខ្ទេចជើងម្ខាងមើលលែងយល់ គឺឈឺចាប់ខ្លាំងណាស់។
ហេតុការណ៍ជាន់មីននេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅនៅចំណុច ច្រករបៀងព្រៃគប់ (ព្រុំដែនកម្ពុជា-ថៃ) ស្ថិតក្នងភូមិព្រៃគប់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្រ្តីអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែត អាយុ ១៨ឆ្នាំ រស់នៅភូមិ គោកកក់ ឃុំស្វសាយចេក ស្រុកអង្គធំ ខេត្តសៀមរាប មុខរបរកម្មករ។ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!