សំបុត្រទស្សនាកម្ពុជា ប៉ះចិនតៃប៉ិជើងទី២ លក់ថ្ងៃនេះក្នុងតម្លៃ ១ម៉ឺនរៀល និង ៥ពាន់រៀល
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសលក់សំបុត្រ សម្រាប់ទស្សនាជំនួបជើងទី២ រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងចិនតៃប៉ិ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាផ្លូវការថ្ងៃនេះហើយ ដោយមានតម្លៃ២ប្រភេទ គឺតម្លៃ ១០,០០០រៀល និង ៥,០០០រៀលប៉ុណ្ណោះ គ្រាដែលការប្រកួតនឹងធ្វើលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ សប្តាហ៍ក្រោយ ។
គួរបញ្ជាក់ផងដែរថា ទន្ទឹមជាមួយការប្រកាសលក់សំបុត្រទស្សនាជើងទី២នេះ ក្រុមជម្រើសជាតិកម្ពុជា ទើបត្រឡប់មកកម្ពុជាកាលពីយប់មិញ បន្ទាប់ពីបញ្ចប់ការប្រកួតជើងទី១ ជាមួយម្ចាស់ផ្ទះចិនតៃប៉ិ ដោយលទ្ធផលស្មើគ្នា ២-២ កាលពីថ្ងៃទី០២ ខែមិថុនាកន្លងទៅ ។ ចំណែកក្រុមឆាយនីសតៃប៉ិវិញ នឹងមកដល់កម្ពុជាថ្ងៃនេះ ដើម្បីត្រៀមខ្លួនជួបក្រុមម្ចាស់ផ្ទះកម្ពុជា នៅដើមសប្ដាហ៍ក្រោយ ៕
ប្រភព ៖ khmertalking
ការកត់សម្គាល់ខ្មែរឡូត៖
គួររំលឹកថា ក្រោយបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ដោយលទ្ធផលស្មើគ្នា ២-២ ក្នុងជំនួបជម្រុះពានរង្វាន់ AFC Asain Cup 2019 ជើងទី១ យប់ថ្ងៃទី២ មិថុនា មានរូបថតមួយសន្លឹក ត្រូវបានអ្នកគាំទ្របាល់ទាត់កម្ពុជា បង្ហោះចែកចាយតៗគ្នានៅលើ Facebook ហើយថែមទាំងធ្វើការរិះគន់យ៉ាងចាស់ដៃទៀតផង ។ នៅរូបថតខាងលើនេះ គឺបានបង្ហាញពីឥរិយាបថរបស់កីឡាករម្នាក់ឈ្មោះ Chen Po Liang នៃក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ដែលបានបង្ហាញអាកប្បកិរិយាអសីលធម៌លើកីឡាករ ឈិន ឈឿន ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជា ដោយយកម្រាមដៃចង្អុលមុខ ឈិន ឈឿន ស្របពេលកីឡាករកម្ពុជារូបនេះ មានបញ្ហាដួលនៅលើទីលាន ។
ក្រោយមើលឃើញរូបនេះ អ្នកគាំទ្របាល់ទាត់កម្ពុជាជាច្រើន បាននាំគ្នារិះគន់លើកីឡាករ Chen Po Liang ដែលមានអត្ដចរិកមិនសាកសម្យជាកីឡាករឡើយ ។ អ្នកគាំទ្រមួយចំនួនទៀត បានលើកឡើងទៀតថា ការប្រកួតប្រៀបដូចធ្វើសង្ក្រាមអញ្ចឹង ព្រោះកីឡាករក្រុមឆាយនីសតៃប៉ិលេចកាចៗ គ្មានការអធ្យាស្រ័យ ពិសេសគឺកីលាករ Chen Po Liang តែម្ដង ។
ប៉ុន្ដែយ៉ាងណាក្រោយទទួលបានការយកចិត្តទុកដាក់ពីអ្នកគាំទ្របែបនេះ កីឡាករ ឈិន ឈឿន ក៏បានបង្ហោះសារមួយ នៅលើ Facebook ផ្ទាល់ខ្លួន ដោយសម្ដែងការអរគុណដល់អ្នកគាំទ្រ តែហាក់មិនខ្វល់ពីទង្វើររបស់កីឡាករ Chen Po Liang ធ្វើលើខ្លួនឡើយ ។
ឈិន ឈឿន បានសរសេរថា «ខ្ញុំអរគុណដល់អ្នកគាំទ្រទាំងអស់គ្នា ដែលបារម្ភពីរខ្ញុំ ហើយថ្ងៃនេះពួកយើងពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់ ដែលមិនបានលទ្ធផលល្អជូនអ្នកគាំទ្រទាំងអស់គ្នា សោកស្ដាយខ្លាំងណាស់ អោយឱកាសមានច្រើន ហើយរបួសខ្ញុំឥលូវធូជាងមុនហើយអ្នកទាំងអស់គ្នា»៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!