ខ្លោចចិត្ដ រកឃើញសាកសពកូនខ្លា និងកូនខ្លាឃ្មុំ ក្លាស្សេទាំងដុំ នៅពេលចូលវាយឆ្មក់ វត្ដខ្លា ក្នុងប្រទេសថៃ
ថៃ៖ សាកសពកូនខ្លា ៤០ក្បាល ត្រូវបានរកឃើញ ដោយពួកវាត្រូវបានគេដាក់ចូលក្នុងទូរក្លាស្សេ នៅក្នុងវត្ដអារាមមួយកន្លែង ក្នុងប្រទេសថៃ ដែលគេជឿជាក់ថារឿងមួយនេះមាន ជាប់ពាក់ព័ន្ធនឹងអំពើ ជួញដូរសត្វខុសច្បាប់។
នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា នាយកដ្ឋានអភិរក្សសត្វព្រៃ បានធ្វើការចុះស្រាវជ្រាវ កាលពីថ្ងៃពុធ បន្ទាប់ពីមានរឿងអាស្រូវ និងចម្រូងចម្រាស់ពីវត្ដខ្លានេះ ដែលនាពេលនេះក្រុមអជ្ញាធរបាន យកសត្វខ្លា ១៣៧ក្បាលចេញពីវត្ដដ៏មានប្រជាប្រិយភាព និងជាគោលដៅរបស់អ្នកទេសចរនេះ។ នៅក្នុងនេះបានឲ្យដឹងពី ខាងនាយកដ្ឋានឧទ្យានជាតិរបស់ប្រទេសថៃ ថា ពួកគេបានតម្រៀបសត្វដែលសេសសល់ ជាជួរដូចជា កូនខ្លាតូចៗ, ជាមួយនឹងកូនខ្លាឃ្មុំ, ក្រឡដាក់ពោះវៀនជ្រូកព្រៃងាប់ និងស្នែងមួយសំណុំផងដែរ ដើម្បីចាប់ផ្ដើមក្នុងការប្រមូល DNA ក្នុងការធ្វើតេស ដោយសង្ឃឹមថា ពួកគេនឹងអាចរកឃើញពីមូលហេតុ ដែលបណ្ដាលឲ្យសត្វកម្រទាំងនេះងាប់។
រូបភាព សាកសពកូនខ្លា និងសត្វផ្សេងទៀត ដែលតម្រៀបជាជួរ ដើម្បីធ្វើតេស DNA
ជួបជាមួយនឹងអ្នកគ្រប់គ្រងផ្នៃកការិយាល័យអភិរក្សសត្វព្រៃ អ្នកនាង Teunjai Noochdumrong បានឲ្យដឹងថា សត្វខ្លា ៤០ក្បាល ត្រូវបានគេយកចេញពីកន្លែងនេះ ក្នុងរយៈពេល ២ថ្ងៃ ដោយមិនឲ្យពួកវាភិតភ័យ ហើយពួកវាត្រូវបានបញ្ជូនទៅទីតាំង ផ្សេងៗ ដែលជាទីកន្លែងថែរក្សាសត្វរបស់រដ្ឋ ក្នុងប្រទេសថៃ។ អ្នកស្រីនិយាយបន្ដថា ពួកគេសង្ឃឹមថា នឹងអាចយកសត្វខ្លាចេញពីវត្ដនេះ ២០ក្បាលក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ប្រសិនជាមានអាកាសធាតុល្អ។ សម្រាប់វត្ដនេះផ្ទាល់ ដែលមានទីតាំងភាគខាងលិចខេត្ដ Kanchanaburi នេះ នៅតែបន្ដទទួលភ្ញៀវទេសចរ ខណៈដែល ក្នុងនាមអ្នកស្រីផ្ទាល់បាន ធ្វើការព្រមានភ្ញៀវទេសចរទាំងនោះ ថា គ្រោះថ្នាក់នឹងអាចកើតមានឡើងដោយយថាហេតុ នៅពេលដែលក្រុមអ្នកធ្វើការកំពុងតែ យកសត្វខ្លានេះចេញពីវត្ដនេះ។
នៅក្នុងប្រតិបត្ដិការនេះ គេឃើញមាន បុគ្គលិករដ្ឋចំនួន ៣០០នាក់ ដែលមាន៨០ នាក់ ជាពេទ្យសត្វ បានចូលរួម។ យ៉ាងណាមិញ សកម្មជនការពារសិទ្ធិសត្វ បានធ្វើការចោទប្រកាន់មកលើវត្ដនេះ ដែលមិនបានយកចិត្ដទុក ដាក់មើលថែសត្វខ្លាទាំងនេះ ខណៈដែលរដ្ឋាភិបាល កំពុងតែសង្ស័យថា ព្រះសង្ឃនៅក្នុងវត្ដនេះក៏មានជាប់ពាក់ព័ន្ធ នឹងករណីចិញ្ចឹមសត្វ និងជួញដូរសត្វខុសច្បាប់ផងដែរ។ យ៉ាងណាមិញ ជាដំបូងឡើង ព្រះសង្ឃបានធ្វើការប្រឆាំង តែក្រោយមកបែរជាស្ងប់ស្ងាត់ បន្ទាប់ពីប៉ូលីសបានបង្ហាញពីដីការចេញពី តុលាការក្នុងការចុះប្រតិបត្ដិការមួយនេះ។
អ្នកស្រី Teunjai បាននិយាយទៀតថា៖ ពួកយើងបានរងការប្រឆាំងពីអ្នកនៅក្នុងសហគមន៍មួយនេះ ដោយពួកគេនិយាយថា មិនយល់ថាហេតុអ្វីពួកយើងចាំបាច់យកសត្វខ្លានេះចេញពីវត្ដមួយនេះ បើពួកវាមើលទៅមានក្ដីសុខ និងសុវត្ថិភាព? ទោះជាយ៉ាងណា អ្នកស្រីគ្រាន់តែបកស្រាយប្រាប់ពួកគេថាសត្វទាំងនេះ គឺជាកម្មសិទ្ធិរបស់ប្រទេសថៃ។ ខណៈដែលព្រះសង្ឃវិញក៏នៅតែមិនយល់ ពីហេតុផល ប៉ុន្ដែពួកគេមិនហ៊ានបញ្ចេញ សកម្មភាពអ្វីនោះទេ៕
រូបភាពសត្វខ្លា ដែលត្រូវបានគេជួយសង្គ្រោះ និងផ្លាស់ទីលំនៅ ទៅកន្លែងផ្សេងដែលជារបស់រដ្ឋ
ប្រភព ៖ ឌេលីម៉ែល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!