តារាម៉ូដែលម្នាក់នេះ ចាប់ផ្តើមល្បី ក្រោយផ្ទុះរឿងអាស្រូវ មានសាហាយស្មន់ ជាមួយប្តីគេ

 
 

ហុងកុង៖ មួយរយៈពេលចុងក្រោយនេះ ទំព័រកាសែត និងទស្សនាវដ្តី ព្រមទាំងអ្នកនិយម ប្រើប្រាស់បណ្តាញសង្គមនៅហុងកុង កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញរឿងរ៉ាវ អាស្រូវស្នេហារបស់តារាសម្តែងដ៏ល្បី គឺនាង Myolie Wu។ ហើយក្នុងនោះអ្វីដែលរឹតតែសំខាន់គឺ នារីទី៣ ដែលមានជាប់ពាក់ព័ន្ធក្នុង រឿងរ៉ាវមួយនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Philip Lee ដែលត្រូវជាប្តីរបស់ តារាសម្តែងដ៏ល្បី ប្រចាំហុងកុង Myolie Wu ត្រូវបានគេចោទប្រកាន់ថា រូបលោកកំពុង លួចលាក់ក្បត់ចិត្តប្រពន្ធរបស់ខ្លួន ទៅលួចមានស្នេហាថ្មី ជាមួយនឹងតារាម៉ូដែលតៃវ៉ាន់ ដ៏ស្រស់ស្អាតម្នាក់។

ក្នុងនោះដែរក៏មាន របាយការណ៍មួយបញ្ជាក់ថា Myolie ក៏ធ្លាប់បានលួចទៅ តាមដាន Philip ផងដែរ ដើម្បីចង់ដឹងថាប្តីរបស់ខ្លួន បានលួចក្បត់ចិត្ត ពិតមែនឬយ៉ាងណា។ ទោះយ៉ាងណាក៏ដោយ Philip បានចេញមុខបកស្រាយផងដែរថា ការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ គឺដំណើរកម្សាន្តជាក្រុម ដោយក្នុងនោះមានមិត្តភក្តិ ជាច្រើនក៏ទៅជាមួយដែរ។ ម្យ៉ាងវិញទៀត មិត្តភក្តិស្រីដែលគេសង្ស័យថាជាគូស្នេហ៍ថ្មីនោះ គឺនាងបានរៀបការ មានប្តីរួចហើយដែរ ជាពិសេសនោះនាងគឺ ជាមិត្តភក្តិដ៏ល្អរបស់ Myolie ទៅទៀត។ 

រូបថតអាពាហ៍ពិពាហ៍របស់ តារាសម្តែង Myolie Wu និងស្វាមី

ថ្វីបើមានការចេញមុខ អះអាងយ៉ាងណាក្តី ក៏មនុស្សជាច្រើន ជាពិសេសអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម បានចាប់អារម្មណ៍លើរឿងនេះជាខ្លាំង និងបានធ្វើការស៊ើបអង្កេត ដើម្បីចង់ដឹងថា តើនារីម្នាក់ណា ដែលបានជាប់ខ្លួនមក ពាក់ព័ន្ធក្នុងរឿងរ៉ាវ អាស្រូវស្នេហាមួយនេះ។ ហើយជាលទ្ធផល មានការសង្ស័យ ជាច្រើនថា នារីម្នាក់នោះគឺជាតារាម៉ូដែល ហើយជាកូនអ្នកមាន ម្នាក់ផងដែរ៕

ខាងក្រោមនេះគឺជារូបថត របស់តារាម៉ូដែល ដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធ ស្នេហាជាមួយនឹងប្តីរបស់ Myolie Wu៖

ប្រភព ៖ lollipop

កំណត់ហេតុខ្មែរឡូត៖

គេអាចនៅចាំបានថា កាលពីពេលកន្លងទៅ តារាស្រីដ៏ល្បីរបស់ហុងកុង នាង Myolie Wu បានរៀបចំពិធីមង្គលការ ពោរ ពេញទៅដោយសុភមង្គលមួយ ហើយថែមទាំង មានតារាស្រីល្បីៗជាច្រើន ធ្វើជាអ្នកកំដរថែមទៀតផង។

កាលពីថ្ងៃច័ន្ទ ទី២៨ ធ្នូ កន្លងទៅនេះ តារាល្បីរបស់ហុងកុង នាង Myolie Wu អាយុ ៣៦ឆ្នាំ បានចូលរោងការជាមួយ លោក Philip Lee អាយុ ៤២ឆ្នាំ។

ជាមួយគ្នានេះដែរ នៅពេលល្ងាច មុនថ្ងៃមង្គលការ នាងបានបង្ហោះ រូបស្បែកជើងកូនក្រមុំមួយគូ អមដោយពាក្យ ពេចន៍ផ្អែមល្ហែម ដើម្បីអរគុណទៅស្វាមីរបស់នាង ដែលខំស្រាវជ្រាវរក ស្បែកជើងដ៏ស្រស់ស្អាតឲ្យនាង សម្រាប់មង្គលការមួយនេះ។ ចំណែកឯពេលព្រឹកព្រលឹម នៃថ្ងៃសំខាន់នោះ នាងក៏បានបង្ហោះរូបភាព Selfie ដែលគ្រងឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ តាមបែបប្រពៃណីចិន ចូលទៅក្នុងគេហទំព័រ Weibo ផ្ទាល់របស់នាង ដោយសរសេរថា៖ «ខ្ញុំត្រៀមខ្លួនរួចរាល់អស់ហើយ»។

អ្វីដែលរឹតតែពិសេសទៀតនោះ គឺគូស្វាមីភរិយាថ្មីមួយគូនេះ មានអ្នកអមកំដរ សុទ្ធសឹងតែជា តារាស្រីល្បីៗ មានឈ្មោះបោះសម្លេង ជាច្រើនដូចជា នាង Nancy Wu, នាង Mandy Wong, នាង Sire Sze Ma, នាង Selena Li, នាង Elaine Yiu និងនាង Paisley Wu ព្រមទាំងតារាល្បីៗជាច្រើនទៀតផងដែរ។ ពួកគេទាំងនោះ គ្រងនូវរ៉ូប ផាយវែង ពណ៌ផ្កាឈូកស្លេក ហើយមានកាន់បាច់ផ្កា តំណាងឲ្យសេចក្តីស្រលាញ់ ដែលញ៉ាំងឲ្យបរិយាកាស ក្នុងពិធីមង្គលការនោះ រឹតតែអស្ចារ្យផងដែរ៕

ខ្មែរឡូត



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម