កុំមើលងាយ! កត្តាមួយចំនួន ដែលអ្នកកំពុងតែធ្វើរាល់ថ្ងៃ កាន់តែធ្វើឲ្យថ្ងាសរបស់អ្នក ឡើងជ្រីវជ្រួញហើយ!
មនុស្សភាគច្រើន តែងខ្វល់ក្នុងចិត្ត លើបញ្ហាស្នាមជ្រួញលើថ្ងាស ដែលវ័យពួកគេមិនទាន់ចាស់ខ្លាំងផង ស្រាប់តែលេចចេញយ៉ាងច្បាស់ទៅហើយ។ ស្នាមជ្រីវជ្រួញលើថ្ងាសនេះ ក៏អាចធ្វើឲ្យបាត់បង់សម្រស់ និងភាពទាក់ទាញផងដែរ។ ចុះតើអ្នកដឹងទេថា តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យថ្ងាសរបស់អ្នក ជ្រីវជ្រួញយ៉ាងដូច្នេះ?
១) ត្រូវកម្តៅថ្ងៃ៖ កម្តៅព្រះអាទិត្យជាកត្តាមួយ ដែលជះឥទ្ធពិលលើស្បែករបស់អ្នកយ៉ាងខ្លាំង។ វិធីដ៏ល្អសម្រាប់អ្នក គឺគួរតែលាបឡេការពារកម្តៅថ្ងៃ មុនអ្នកចេញទៅក្រៅ ព្រោះវាអាចជួយកាត់បន្ថយ ការបំផ្លាញស្បែកបានមួយកម្រិត។
២) ហ្សែន៖ នេះមូលហេតុមួយ ដែលធ្វើឲ្យមានស្នាមជ្រីវជ្រួញលើថ្ងាស ហើយវាពិតជាពិបាកបំផុតក្នុងការដោះស្រាយ។ ប្រសិនបើអ្នកមិនអាចប្រជែងជាមួយនឹងវាបាននោះ គឺមានតែវិធីម្យ៉ាង ដើម្បីអាចកាត់បន្ថយវាបាន គឺគួរតែប្រើប្រាស់ផលិតផលជម្រុះស្នាមជ្រីវជ្រួញ។
៣) តើការជក់បារី អាចបណ្តាលឲ្យជ្រួញថ្ងាសដែរទេ? ៖ ជាការពិតណាស់ គឺវាអាច ព្រោះការជក់បារី ជាមូលហេតុដ៏ធំចំបង ដែលធ្វើឲ្យលេចឡើងស្នាមជ្រីវជ្រួញ នៅត្រង់មុខ និងត្រង់ករបស់អ្នក។ ចំពោះជាតិនីកូទីន ជាកត្តាដ៏ចំបង ធ្វើឲ្យប៉ះពាល់ដល់រូបរាង និងវ័យរបស់អ្នក ដែលនេះជាមូលហេតុសំខាន់ និងទម្លាប់អាក្រក់មួយ ដែលបន្សល់ឲ្យមានស្នាមជ្រួញលើថ្ងាសផងដែរ។
៤) ការសម្តែងទឹកមុខ៖ នៅពេលអ្នកចូលចិត្តសម្តែងទឹកមុខ វាក៏នឹងធ្វើឲ្យផ្លាស់ប្តូរនៃសាច់ដុំជាច្រើន។ ប្រសិនបើអ្នកកាន់តែ ព្យាយាមធ្វើបែបនេះជាច្រើនដង នោះវានឹងឡើងស្នាមជ្រួញលើមុខតែម្តង។ អ្នកគួរតែព្យាយាមកាត់បន្ថយ ការបញ្ចេញទឹកមុខរបស់អ្នក ព្រោះវានឹងជាដំណោះស្រាយដ៏ល្អមួយ ក្នុងការកច្ចាត់ចេញស្នាមជ្រីវជ្រួញនៅលើថ្ងាសផងដែរ។
៥) គេងបានតិច៖ ប្រសិនបើអ្នកមិនសូវបានគេងទេនោះ រាងកាយរបស់អ្នកនឹងមិនមានពេល ជួលជុលកោសិកាងាប់ៗឡើយ។ ដូច្នេះហើយទើបភាគច្រើន គេតែងដាស់តឿនថា គេងយ៉ាងតិចឲ្យបាន៦ ទៅ៨ម៉ោង ក្នុងមួយថ្ងៃ ប្រសិនបើអ្នកចង់បញ្ឃប់ការវិវត្តន៍នៃស្នាមជ្រីវជ្រួញនៅលើថ្ងាស។ អ្នកគួរតែពិសាទឹកឲ្យបានមួយកែវ មុនពេលចូលគេងផងដែរ ដើម្បីឲ្យស្បែករបស់អ្នកមានសំណើម។
ទាំងនេះជាកត្តាមួយចំនួន ដែលអ្នកមិនបានចាប់អារម្មណ៍ ធ្វើឲ្យមានលេចស្នាមជ្រីវជ្រួញនៅលើថ្ងាសបាន៕
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!