នាយ ពែក មី ចំណាយ​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​ សង់​ផ្ទះ​ឲ្យ​ឪពុក​ម្តាយ​​ធ្វើ​ជិត​រួច​រាល់​ហើយ

 
 

(ភ្នំពេញ)៖ ជាប្រភេទផ្ទះឈើប្រក់ក្បឿង ដែលមានទំហំ ១៨ គុណ ១៥ ហើយមានសសរ ៣៥ ដែលកើតចេញពីញើសឈាមរបស់តារាកំប្លែងនាយ ពែក មី ដើម្បីទុកឲ្យឪពុកម្តាយនៅឯស្រុកកំណើតខេត្តស្វាយរៀងចំណាយលុយរហូតជិត១០ ម៉ឺនដុល្លារនោះឥឡូវសម្រេចបានជាង៨០ភាគរយហើយ បន្ទាប់ពីបើកប្រតិកម្មការសាង់សង់កាលពីអំឡុងឆ្នាំ២០១៥។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាកំប្លែងលោក ចែម ចាន់តារា ហៅ ពែក មី កាលពីថ្មីៗនេះបានសរសេរបង្ហោះជាសាធារណៈថា ផ្ទះញើសឈាមរបស់ខ្ញុំតម្លៃជិត១០ម៉ឺនដុល្លារសង់ជូនលោកឪពុកអ្នកម្ដាយសង់ជិតរួចរាល់។ ទន្ទឹមគ្នានឹងការបង្ហោះបែបនេះតារាកំប្លែងនាយ ពែក មី ក៏បានបញ្ជាក់ឆ្លើយតបតាមCommetn ប្រាប់ដល់មហាជនថា បច្ចុប្បន្នផ្ទះនេះសម្រេចការសាងសង់បាន៨០ភាគរយហើយ។

ជាមួយគ្នានេះដែរក៏មានទស្សនិកជនអ្នកគាំទ្រជាច្រើនបានលើសរសើរពីតារាកំប្លែងនាយ ពែក មី ផងដែរថាលោកពិតជាកូនដែលកត្តញូសង់គុណឪពុកម្តាយមែន។មិនត្រឹមតែប៉ុណ្ណោះនាយក៏បានទម្លាក់ការងារមួយចំនួនចោល ដើម្បីយកពេលទៅមើលការខុសត្រូវ និងសាងសង់ផ្ទះឲ្យឪពុកម្តាយដែលជាអ្នកមានគុណទាំងពីរទៀតផង។

សូមបញ្ជាក់ថា ផ្ទះឈើដ៏ស្កឹមស្កៃប្លែកដាច់ពីគេនៅភូមិដែលត្រូវបានតារាកំប្លែងមិនចេះរីងស្ងួតទាំងកាយវិការ និងពាក្យពេចន៍កំប្លុកកំប្លែងនាយ ពែក មី សាង់សង់ជូនឪពុកម្តាយខាងលើនេះគឺមានទីតាំងស្ថិតនៅភូមិពពែត ឃុំពពែត ស្រុកស្វាយទាប នៅខេត្តស្វាយរៀងពោលគឺជាទីកន្លែងផ្តល់កំណើតរបស់នាយតែម្តង៕ 

ប្រភព ៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ តារាកំប្លែង ពាក់ មី ត្រូវបុរសម្នាក់ ប្រមាទភរិយារបស់រូបលោក នៅក្នុងហ្វេសប៊ុក

ក្រោយពីតារាកំប្លែងល្បីឈ្មោះ និងជាម្ចាស់ហាងសម្អាងការ «ពាក់មី បូតាសម្អាងការ» លោក យ៉ែម ចាន់តារា ហៅនាយ ពាក់មី បានយករូបលោក និងប្រពន្ធបង្ហោះ នៅលើ បណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយប្រកាស ប្រាប់អ្នកគាំទ្រ លោកថា ភរិយាជាទី ស្រឡាញ់របស់លោក ទើបតែធ្វើការវះកាត់បំពង់ក មិនទាន់ដឹង ខ្លួននៅ ឡើយទេ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យ តារារូបនេះ ហាក់ក្តៅ ស្លឹកត្រចៀក ទទួលយក មិនបាននោះ គឺមានបុរសម្នាក់ បានប្រើពាក្យសម្តី មិនសមរម្យទៅលើរូបលោក និងភរិយាទាំង មិនដឹងទាល់ តែសោះថា បុរសម្នាក់នោះ មានចេតនាអ្វីឡើយ ។

តារាចម្រៀងប្រចាំផលិតកម្ម ថោន នាយពាក់មី បានសរសេររៀបរាប់ នៅលើបណ្តាញ ទំនាក់ទំនង សង្គម Facebook ថា ប្រពន្ធរបស់នាយ បានធ្វើការវះកាត់សាច់ពក-ក ចេញ ហើយមកទល់ នឹងម៉ោង ១១ យប់ (ថ្ងៃទី១៩ យប់មិញ) នៅមិន ទាន់ដឹងខ្លួន ទៀត ។ ចំពោះការបារម្ភ និងយកចិត្ត ទុកដាក់ពីស្វាមី ដែលបានគេងកំដរប្រពន្ធ នៅក្នុងមន្ទីពេទ្យ ដោយស្ថិត នៅលើគ្រែ ជាមួយអ្នកជំងឺតែម្តង ។ នៅក្នុងនោះ គេឃើញមាន អ្នកលេង Facebook ជាច្រើនបាន ចូលទៅ Like & Comment កោតសរសើរ ពីទឹកចិត្ត លោកដែលមើល ថែភរិយាមិនខ្លាច ហត់នឿយ ថ្ងៃខំប្រឹងធ្វើការរកលុយ ហើយពេល យប់ត្រូវទៅគេង មើលថែ ជាមួយភរិយា នៅមន្ទីរពេទ្យ ថែមទៀត ។

ក្នុងនោះមានបុរសម្នាក់មានឈ្មោះក្នុង Facebook ថា Tadorn Takhmau បែរជារិះគន់ទៅ លើទង្វើរបស់ នាយ ពាក់មី ដោយមិនសំចៃមាត់ ធ្វើឲ្យម្ចាស់សាម៉ីខ្លួន ហាក់ទទួលយក មិនបាន នូវសម្តីអសុរោះ របស់បុរសម្នាក់នោះ ដោយលោក បានថតយក Comment របស់បុរសម្នាក់នោះ មកបង្ហោះនៅ លើលោក ដោយប្រើសម្តី បែបហួសចិត្តថា «ហេតុអីបង ប្រុសម្នាក់នេះ គាត់និយាយ គ្មាន សុជីវធម៌សោះចឹង...» ៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម