ម៉ូតូ MSX បុកគោជិត៤០០គីឡូក្រាម ងាប់នៅនឹងកន្លែង ឯម្ចាស់ម៉ូតូរបួសធ្ងន់

 
 

ព្រះសីហនុ៖ បុរសម្នាក់ រងរបួសបែកមុខបែកមាត់ សន្លប់ស្តូកស្តឹង ក្រោយពីបានជិះម៉ូតូ MSX បុកគោមួយក្បាល ទម្ងន់ជិត៤០០ គីឡូក្រាម បណ្តាលឲ្យងាប់ នៅនឹងកន្លែង នៅម៉ោងប្រមាណ ០០៖១៥នាទី រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំនុច មុខផ្សារឃ្លាំងលើ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

សាក្សីនៅកន្លែងកើតហេតុ ថ្លែងទាំងហួសចិត្តថា ស្ទើតែមិនគួអោយជឿសោះ ខណៈក្រុមគ្រួសាររបស់គាត់ ចូលដំណេកបានបន្តិច ស្រាប់តែបាន ឮសំឡេងលាន់ខ្លាំង នៅលើផ្លូវជាតិ មុខផ្សារឃ្លាំងលើ គ្រានោះគាត់នឹកពិតជាមាន គ្រោះថ្នាក់ចរាចរណ៍ ដែលអាចបង្ករ ឡើងរវាងម៉ូតូ និងម៉ូតូ រឺម៉ូតូនិងរថយន្ត ជាក់ជាមិនខាន ប៉ុន្តែនៅពេលស្ទុះ មកដល់កន្លែងកើតហេតុ ស្រាប់តែ បានឃើញសត្វគោ មួយក្បាលងាប់ នៅកណ្តាលថ្នល់ និងបុរសម្នាក់ សន្លប់ស្តូកស្តឹងរួម ក្បែរម៉ូតូមួយគ្រឿង ចម្ងាយពីគ្នាប្រមាណជាង៣០ម៉ែត្រ ទើបគាត់ទូរស័ព្ទហៅ រថយន្តសង្គ្រោះមកដឹក បុរស់រងគ្រោះទៅមន្ទីពេទ្យ។

សាក្សីបានបន្តទៀតថា ក្រោយហេតុការនេះ កើតឡើង ប្រជាពលរដ្ឋជាច្រើន រួមជាមួយសមត្ថកិច្ចមូលដ្ឋាន នគរបាលចរាណ៍ បានមកដល់ ហើយបានសន្និដ្ឋានដូចៗគ្នា ចំពោះល្បឿនម៉ូតូ ដែលបុរសរងគ្រោះបើកនេះ វាពិតជាលឿនណាស់ ទើបបុករហូតសត្វគោ ទម្ងន់ជិត៤០០គីឡូក្រាមងាប់នៅនឹងកន្លែង នេះហៅថា មហាសំណាងហើយ ដែលនៅមានជិវិត គ្រាន់តែរងរបួស បែកមុខបែកមាត់ តែប៉ុណ្ណោះ។

ក្រោយកើតហេតុទាំងសត្វគោ ទាំងម៉ូតូ ត្រូវបានសមត្ថកិច្ច ដឹកយកទៅកាន់ ការិយាល័យចរាចរណ៍ បើទោះបីជាត្រូវបាន អ្នកភូមិ ក្បែរនោះ ស្នើរសុំអោយទុកគោ ដើម្បីលក់យក លុយព្យាបាលរបួស បុរសរងគ្រោះយ៉ាងណាក្តី៕

ប្រភព ៖ ដើមអម្ពិល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម