បុរសម្នាក់ចូលគាស់ទូរ ATM របស់ធនាគារកម្ពុជាសាធារណៈ ត្រូវសន្តិសុខវាយទ្រោមខ្លួន ចាប់ប្រគល់ឲ្យ សមត្ថកិច្ច (មានវីដេអូ)
(ភ្នំពេញ)៖ ហេតុការណ៌ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ដោយបុរសជនសង្ស័យម្នាក់ បានចូលគាស់ទូរ ATM របស់ធនាគារកម្ពុជាសាធារណៈ តែត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខយាមធនាគារវាយឡើងទ្រោមខ្លួន និងចាប់ប្រគល់ឲ្យសមត្ថកិច្ច។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានទៅដល់កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅយប់ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅអគារអ៊ែតវូដ ស្ថិតតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេកកើតហេតុគេឃើញបុសជាជនសង្ស័យ ដើរតាមផ្លូវ ស្រាប់តែមួយសន្ទុះក្រោយមក ជនសង្ស័យក៏បានចូលទៅក្នុង បន្ទប់ដាក់ទូរ ATM យកដំបងដែកវាយបំបែក ក្នុងគោលបំណងដើម្បីយកលុយ។ នៅពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាព ស្រាប់សន្ដិសុខដែលយាមនៅទីនោះឃើញ ក៏នាំគ្នាចាប់ជនសង្ស័យវាយម្នាក់មួយដៃមួយ មួយជើង ឡើងទ្រោមខ្លួន។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានកម្លាំង នគរបាលខណ្ឌសែនសុខ យកទៅសាកសួរនៅប៉ុស្តិ៍ទឹកថ្លា ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី៕
ប្រភព ៖ Freshnews
កំណត់ហេតុខ្មែរឡូត៖
យ៉ាងណាមិញក៏មានករណីស្រដៀងគ្នានេះផងដែរ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយ អាជ្ញាធរមូលដ្ឋានបាន ចុះទៅ ធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួន សន្តិសុខចំនួន ២នាក់ ដែលបំរើការងារ នៅផ្សារទំនើប ឡាក់គីម៉ល ដើម្បីយក ទៅសួរនាំពាក់ព័ន្ធករណីវាយ បំបែកទូដក លុយ (ទូATM) របស់ធនាគារ ចំនួន២ គឺធនាគារកាណាឌីយ៉ា និងធនាគារ ANZ Royal។
ហេតុការណ៍វាយទូដកលុយ(ATM)របស់ធនាគារ នេះបាន កើតឡើង កាលពី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ មិថុនា ២០១៥ ស្ថិតនៅចំណុច ក្នុងផ្សារទំនើប ឡាក់គីម៉ល ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ១យប់ឈាន ចូលថ្ងៃទី២២ មិថុនា មានករណីផ្អើលឆោឡោថា មានជនខិល ខូចលួច វាយបំបែកទូATM នៅក្នុងផ្សារឡាក់ គីម៉ល យកលុយអស់ ជាច្រើន ហើយបន្ទាប់មកក៏ឃើញ មានកម្លាំង សមត្ថកិច្ចចំរុះចុះ មកត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងឃាត់ខ្លួនអ្នក យាមនៅផ្សារនោះចំនួន២នាក់ ជាសន្តិសុខ របស់ផ្សារឡាក់គី នេះដើម្បីយក ទៅសួរនាំនៅ ស្នងការខេត្ត។
ប្រភពបន្តថា បើតាមការសន្និដ្ឋានបានឲ្យដឹងថា ចំនួនលុយដែល បាត់បង់ ពីក្នុងទូ ATM នោះមាន ចំនួនប្រមាណជាង ២០ម៉ឺនដុល្លារ។ ជុំវិញករណី ខាងលើនេះ លោក ថង សាគុណ ស្នងការរង ទទួលបន្ទុក កណ្តាលយុត្តិធម៌នៃស្នងការ នគរបាល ខេត្តសៀមរាប មិនអាចសុំ ការបំភ្លឺបានទេនៅ រសៀលថ្ងៃទី២២ មិថុនានេះ ដោយ សារទូរស័ព្ទហៅចូលជា ច្រើនដងគ្មាន អ្នកទទួល។
ចំណែកលោក នុល រ៉ុង នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានប្រាប់ កោះសន្តិភាព តាមទូរស័ព្ទនៅរសៀលនេះថា ករណីនេះ លោកកំពុង ស៊ើបអង្គេត ដូច្នេះលោកមិន ទាន់ហ៊ានឲ្យ ព័ត៌មាននោះទេ រង់ចាំ ប្រមូលបានភស្តុតាងសិន។
នេះជាលើកទី២ហើយនៅខេត្តសៀមរាប ក្នុងឆ្នាំ២០១៥ ប៉ុន្តែលើកមុន គ្រាន់តែ ខូចខាតទូ ATM ប៉ុណ្ណោះ តែលើកនេះ ត្រូវបាន គេដឹងថា ការវាយបំបែកទូ ATM ចំនួន២នេះ អស់លុយ ជាង ២០ម៉ឺនដុល្លារ ហើយករណីនេះ សមត្ថកិច្ចកំពុង ដុតដៃដុតជើង ដើម្បីចាប់ជន សង្ស័យទាំងនោះយក មកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!