ចូលសម្ភាសការងារ ចេញមកវិញ ចោរលួចម៉ូតូបាត់
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែឧសភានេះ នៅស្ថានីចាក់ប្រេងតេលា តាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានចោរលួចកាច់សោកម៉ូតូបានសម្រេច ហើយគេចខ្លួនដោយសុវត្ថិភាព ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា រូបនាងឈ្មោះ ទាវ រ៉ាវី អាយុ២០ឆ្នាំ ស្នាក់នៅភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានស្រុកកំណើតនៅខេត្តក្រចេះ ។
នារីរងគ្រោះបានឲ្យដឹងទៀតថា ម៉ូតូដែលនាងជិះមកសម្ភាសការងារ ហើយត្រូវចោរលួចយកទៅបាត់នោះ តាមពិតជាម៉ូតូខ្ចីគេទេ ដែលម្ចាស់ម៉ូតូនៅបន្ទប់ជួលជាប់គ្នា ហើយគេឲ្យមកជួយយកកូនគេចេញពីរៀន ។
ម៉ូតូនោះជាកម្មសិទ្ធិ ឈ្មោះ លឿម លាក ដែលមានអាសយដ្ឋាននៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ជាម៉ូតូហុងដាវ៉េវ សេ១០០ ពណ៌ខ្មៅ ពាក្យស្លាកលេខ សៀមរាប 1R-1476 ។
នារីរងគ្រោះបានបន្ថែមទៀតថា មុនពេលកើតហេតុ រូបនាងត្រូវបានម្ចាស់ម៉ូតូដែលស្នាក់នៅបន្ទប់ជាប់គ្នា ពឹងពាក់ឲ្យទៅជួយយកកូនគាត់នៅសាលារៀន តែនាងឆ្លើយថា ជាប់រវល់ប្រញាប់ទៅសម្ភាសការងារ ហើយម្ចាស់ម៉ូតូក៏ប្រាប់ថា ឲ្យយកម៉ូតូគាត់ទៅអញ្ចឹង ។
ក្រោយពីជូនកូនម្ចាស់ម៉ូតូដាក់ផ្ទះហើយ នាងប្រញាប់ទៅកន្លែងសម្ភាសការងារ ដូចអាសយដ្ឋានខាងលើ ក្រោយពីរូបគេបានចូលក្នុងបន្ទប់សម្ភាសប្រមាណជា២០នាទី ពេលចេញមកវិញស្រាប់តែបាត់ម៉ូតូតែម្ដង ធ្វើឲ្យនាងស្រឡាំងកាំង និងតក់ស្លុតជាខ្លាំងព្រោះជាម៉ូតូគេផង ។
ឃើញហេតុការណ៍បែបនោះ សន្តិសុខដែលនៅចាក់សាំងជិតនោះបានប្រាប់ថា ឃើញមនុស្សប្រុសម្នាក់ជិះចេញទៅបាត់ហើយ ។ ភ្លាមៗនោះដែរនារីរងគ្រោះ បានជិះម៉ូតូឌុប ទៅដាក់ពាក្យបណ្ដឹងនោប៉ុស្ដិ៍រដ្ឋបាល សង្កាត់ភ្នំពេញថ្មីដែរ តែខាងសមត្ថកិច្ចប្រាប់ថា គេកំពុងជាប់រវល់ ចាំព្រឹកស្អែកចាំមកម្ដងទៀត ។ នារីរងគ្រោះក៏ជិះម៉ូតូឌុបតម្រង់មកផ្ទះវិញ ទាំងក្តីអស់សង្ឃឹមបំផុត ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
ទាក់ទងករណីលួចម៉ូតូ ស្រដៀងគ្នានេះដែរ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ខេត្តស្វាយរៀង ឃាត់ខ្លួន នៅម៉ោង១៖៤៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ បន្ទាប់ពីម្ចាស់ម៉ូតូឃើញ ជិះម៉ូតូដែលលួចបានមួយ ថ្ងៃនោះនៅតាមផ្លូវ រួចរាយការណ៍ជូនសមត្ថកិច្ច។
គួរបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៦ វេលាម៉ោង១២ៈ០៥នាទី នៅចំនុចផ្ទះជួល មានទីតាំងស្ថិត ក្នុងភូមិបាវិត កណ្តាល សង្កាត់បាវិត ក្រុងបាវិត មានករណី ចោរលួចម៉ូតូ ម៉ាក MSX ពាក់ផ្លាកលេខស្វាយរៀង 1I .3919 របស់ឈ្មោះ កឹម សាផាត ភេទប្រុស២៤ឆ្នាំ មានទីលំនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ស្រាប់តែ រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៣ៈ៤៥នាទី ម្ចាស់ម៉ូតូបានឃើញ ជនសង្ស័យកំពុងជិះម៉ូតូ ពីកើតទៅលិច ក្រោមមកខ្លួនបានស្រែក អោយគេជួយហើយ ក៏បានរាយការណ៍ប្រាប់ សមត្ថកិច្ចដែលប្រចាំការ គោលដៅងាយរងគ្រោះ កែងផ្សាជីភូក្រោយមក សមត្ថកិច្ចបានដេញតាមចាប់ បានជនសង្ស័យឈ្មោះ សឿន ចាន់រ៉ា ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ (ទើបចេញពីពន្ធធានា ខេត្តស្វាយរៀង បានពីរខែ)មាន ទីលំនៅភូមិកំពោតស្គា សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ បច្ចប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនដើម្បីកសាង សុំនុំរឿងចាត់ការតាមច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!