ឃាតកដៃឆៅអារក សម្លាប់ក្មេងប្រុសម្នាក់ ត្រូវបានកម្លាំងនគរបាល វែកមុខនៅស្រុកសំឡូត
បាត់ដំបង ៖ សេចក្តីរាយការណ៍ ពីមន្ត្រីនគរបាល បានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែឧសភានេះថា អំពើ ឃាដកម្មមួយ បានកើតឡើងនៅរាត្រីថ្ងៃទី២៩ ខែឧសភា ស្ថិតនៅភូមិ ចំការស្រូវឃុំកំពង់ល្ពៅ ស្រុកសំឡូតខេត្តបាត់ដំបង ដោយជនឧក្រិដ្ឋជន បានប្រើប្រាស់រណាអារកសម្លាប់ក្មេងប្រុស ឈ្មោះ ខា បញ្ញា ភេទប្រុស អាយុ ៥ឆ្នាំ រហូតដល់ស្លាប់ ក្នុងលំនៅដ្ឋានខាងលើ ក្នុងខណៈដែលឪពុក ម្តាយជនរងគ្រោះមិននៅផ្ទះ។
ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានបញ្ជាផ្ទាល់ទៅឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ ដឹកនាំ កម្លាំងជំនាញ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកសំឡូត ចេញធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ហេង ផិន ភេទប្រុស អាយុ ១៧ឆ្នាំរស់នៅក្នុងមូលដ្ឋានខាងលើ។
លោកវរសេនីយ៍ទោ អូន ហ្វៃ នាយការិយាល័យ នគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ពិតជាបានអារកសម្លាប់ក្មេងប្រុស ខាងលើនេះមែន ហើយចំពោះ មូលហេតុដែល ឈានដល់ការសម្លាប់នេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត៕
ប្រភព ៖ ដើមអម្ពិល
ការកត់សម្គាល់ខ្មែរឡូត៖
យ៉ាងណាមិញ កាលពីថ្ងៃទី ១០ ឧសភា ឆ្នាំ២០១៦ ក៏មានហេតុការណ៍អារកសម្លាប់បុគ្គលិក«អម្រឹត» ដែលធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងខេត្ដកំពត។
គួររំលឹកថា ជនជាឃាតករបានសារភាពប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុខ្លួនមានបំណងចង់ជំរិត ទារប្រាក់ពីបុគ្គលិកមីក្រូហិរញ្ញវត្ថុ«អម្រឹត» ។ នៅថ្ងៃទី៩ ឧសភា ២០១៦ ខ្លួនបានទូរសព្ទ័ទៅជនរងគ្រោះ ឲ្យមកផ្ទះរបស់ខ្លួន ដោយកុហកជនរងគ្រោះថា ខ្លួនចង់ដាក់ប្រាក់សន្សំ ពេលនោះជនរងគ្រោះបានប្រាប់មកវិញថា ចាំថ្ងៃស្អែក(១០ឧសភា២០១៦) ទើបបានមក ។ លុះដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ជនជាឃាតករបានប្រើ ប្អូនថ្លៃប្រុសម្នាក់ឈ្មោះ ឌី អាយុ៣០ឆ្នាំ (នៅផ្ទះជាមួយគ្នា) ដែលកំពុងអង្គុយលេងនៅរោងគោខាងត្បូងផ្ទះឲ្យជួយឆែកលេខទូរសព្ទ័រកលេខជនរងគ្រោះ ។ ក្រោយពីប្អូនថ្លៃឆែកឃើញហើយ ជនជាឃាតករក៏បានទូរសព្ទ័ហៅជនរងគ្រោះឲ្យមកផ្ទះខ្លួនម្តងទៀតតាមការណាត់ ។
ជនជាឃាតករបានសារភាពប្រាប់សមត្ថកិច្ចទៀតថា ពេលនោះខ្លួនទូរសព្ទ័សួរទៅជនរងគ្រោះថា តើពេលណាទើបមកដល់ផ្ទះខ្លួន ពេលនោះជនរងគ្រោះបានប្រាប់ថា ម៉ោង១១មកដល់ហើយ ។ ក្រោយមកជនរងគ្រោះ បានមកដល់ផ្ទះជនជាឃាតករ នៅម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១០ ឧសភា ២០១៦ ។ ពេលជនរងគ្រោះមកដល់ឈប់ម៉ូតូនៅមុខផ្ទះ រីឯជនជាឃាតករកំពុង អង្គុយជក់បារីនៅលើបង់មុខផ្ទះ ។ ពេលជនរងគ្រោះមកដល់ ជនជាឃាតករបានឲ្យជនរងគ្រោះ ចូលទៅនិយាយគ្នានៅក្នុងផ្ទះ ពេលនោះជនរងគ្រោះបានដើរជិតដល់មាត់ទ្វារ ក៏ត្រូវជនជាឃាតកររុញជនរងគ្រោះចូលដល់គ្រែប្រអប់នៅកណ្តាលផ្ទះ ។ ពេលនោះជនឃាតករបានលូកយក កាំបិតមុខ២ប្រវែងកន្លះម៉ែត្រដងដែកនៅ ក្បាលគ្រែប្រអប់(កន្លែងដេក) រួចចាប់ក្រៀកកជនរងគ្រោះដោយយកកាំបិតនេះមកគំរាមអារ.ក ទារលុយតិចតួចពីជនរងគ្រោះ ប៉ុន្តែជនរងគ្រោះពុំព្រមឲ្យទេ ព្រមទាំងប្រតាយគ្នា ត្រូវជនរងគ្រោះខាំសាច់ដុំដៃឃាតករខាងស្តាំជាប់ពុំព្រមលែង ធ្វើឲ្យជនជាឃាតករខឹងខ្លាំងក៏អូសជនរងគ្រោះ ទៅក្រោយផ្ទះទាំងមាត់នៅខាំដៃជនជាឃាតករជាប់ ។ រហូតដល់ជនឃាតករអារ.ករហូតដល់ស្លាប់ដោយសារខឹងខាំពុំព្រមលែង ។
ពេលជនរងគ្រោះស្លាប់ហើយ ឃាតករក៏យកកាំបិតនេះចាក់ចំផ្ទៃមុខ២កាំបិតទៀត ។ នៅពេលជនរងគ្រោះស្លាប់ហើយនោះ ដោយឃាតករឃើញឈាមច្រើនពេក ក៏បានយកភួយ និងកន្ទេលដែលនៅក្បែរនោះមកគ្របពីលើសព ដើម្បីកុំឲ្យឃើញឈាមច្រើនពេក រួចខ្លួនបានចាក់សោរខាងក្រៅផ្ទះ ហើយឡើងទៅដេកនៅលើឡៅផ្ទះដោយយកកាំបិតនោះតាមជាមួយផង ។
ក្រោយមកមានឮសូរសំឡេង គាស់ទ្វារខាងក្រៅផ្ទះ ខ្លួន(ឃាតករ)បានចុះមកលបមើលឃើញកម្លាំងសមត្ថកិច្ចកំពុងគាស់ទ្វារ ខ្លួនក៏យកកាំបិតចាក់ទម្លុះពីដានរួចឡើងទៅលើដំបូលផ្ទះ ហើយក៏ត្រូវសមត្ថកិច្ចឡើងចាប់ខ្លួនបានតែម្តង ។
សូមបញ្ជាក់ថា ក្រោយពេលកើតហេតុមាន ក្មេងប្រុស២នាក់ដឹងហេតុការណ៍ ទើបមកប្រាប់ចាស់ៗ ទើបចាស់ៗប្តឹងសមត្ថកិច្ចឲ្យដឹងហេតុការណ៍នេះ រហូតសមត្ថកិច្ចឈានទៅចាប់ជនជាឃាតករបានតែម្តង ។
រូបភាពឃាតករ(កណ្ដាល)
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!