ឃាត់ខ្លួនជនសង្ស័យ ២នាក់ បងប្អូនបង្កើត ក្រោយវាយបុរសម្នាក់ឲ្យរបួស
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ សហការណ៍ជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ បងប្អូនបង្កើតនឹងគ្នា ដែលម្នាក់ជាជាងជួសជុលទូរស័ព្ទ និងម្នាក់គឺជាអ្នករត់ម៉ូតឌុប ដែលបានធ្វើសកម្មភាពព្រួតវាយទៅលើបុរសម្នាក់ដែលជាម៉ូយ យកស្ពីកឃ័រទៅជួសជុល ហើយមានទំនាស់គ្នា កើតឡើងកាលពី១សប្ដាហ៍មុន បណ្ដាលឲ្យជនរងគ្រោះ រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់ដេកពេទ្យ ។
ក្រោយពីការចាប់ខ្លួន នគរបាលរកឃើញថា ជនសង្ស័យក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។ ការចាប់ខ្លួននោះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ម្នាក់ឈ្មោះ ស៊ឹម ស៊ីថា អាយុ២៦ឆ្នាំ ត្រូវជាប្អូនមានទីលំនៅក្នុងភូមិកើតហេតុខាងលើ មុខរបរជាងជួសជុលទូរស័ព្ទ និងម្នាក់ទៀតឈ្មោះ ស៊ឹម សេងលី អាយុ៣២ឆ្នាំ ត្រូវជាបង មុខរបរត់ម៉ូតូឌុប មានប្រពន្ធកូន២នាក់ មានទីលំនៅក្នុងភូមិ ជាមួយគ្នានោះដែរ។
ដោយឡែកជនរងគ្រោះមានឈ្មោះ អ៊ុយ សារុំ អាយុ៤២ឆ្នាំ មុខរបជាសន្តិសុខ មានទីលំនៅក្នុងភូមិអំពិល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង និងស្នាក់នៅជិតកន្លែងកើតហេតុ រងរបួសបែកក្បាល និងខ្លួនប្រាណយ៉ាងធ្ងន់ធ្ងរ ដែលរហូតមកដល់ពេលនេះ នៅមិនទាន់បានធូរស្រាលនៅឡើយ។
មន្ត្រីប៉ូនគរបាលម្នាក់បាននិយាយថា អំពើហិង្សារហូតបង្កឲ្យមានអ្នករងរបួសនោះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនសង្ស័យខាងលើ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើងនោះ ដែលនៅមុនពេលកើតហេតុមួយសប្ដហ៍មុនពេលមានទំនាស់នោះ ជនរងគ្រោះបានបានយកទូរស័ព្ទ និងស្ពីកឃ័រទៅឲ្យជនសង្ស័យឈ្មោះ ស៊ឹម ស៊ីថា ធ្វើការជួសជុលឲ្យ ប៉ុន្តែប្រើមិនបានប៉ុន្មានថ្ងៃផងបានខូចទៅវិញ។ រហូតដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានទៅសួរនាំបង្កឲ្យមានទំនាស់គ្នាកើតឡើង និងឈានដល់ការវាយតប់គ្នា ដោយជនសង្ស័យរួមនឹងបងប្រុសរបស់ខ្លួនឈ្មោះ ស៊ឹម សេងលី បានប្រើដំបងដែកបំពង់ទីប វាយសំពងជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ។
បន្ទាប់មកបានរត់គេចខ្លួន ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ រហូតដល់ពេលនេះទើបនគរបាលចាប់ខ្លួនជនសង្ស័យបាន។ ក្រោយពេលចាប់ខ្លួន ជនសង្ស័យទាំងនោះរួមទាំងវត្ថុតាង ដែលជាឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ដែលដកហូតបានត្រូវ ត្រូវសមត្ថកិច្ច នាំទៅសាកសួរនៅប៉ុស្ដិ៍ចោមចៅ ហើយជននោះបានសារភាពថា ពួកគេពិតជាបានវាយជនរងគ្រោះប្រាកដមែន ។
ដោយនៅក្នុងពេលនោះ ជនរងគ្រោះខាងលើបានទៅរករឿងគេខ្លួនដល់ផ្ទះ និងបានយកពូថៅទៅកាប់ទ្វារផ្ទះពួកគេទៀត ទើបអត់ទ្រាំមិនបានក៏បាននាំគ្នាតដៃវិញដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ទៅតុលាការចាត់ការ តាមផ្លូវច្បាប់ ហើយជនសង្ស័យទាំងនោះ ក្រៅពីទោសបង្ករបួសស្នាម ក៏នៅមានទោសមួយទៀតគឺប្រើប្រាស់គ្រឿងញៀន៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!