បុគ្គលិកចាក់ប្រេងម្នាក់ ត្រូវខ្សែភ្លើងឆក់ ស្លាប់ភ្លាមៗ
ខេត្តរតនគិរី ៖ បុរសម្នាក់ទៅបិទកុងតាក់ភ្លើងបូមទឹកមិនប្រយ័ត្ន ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗតែម្ដង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា នៅចំណុចស្ថានីយប្រេងឈ្មោះលីណា ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
សាច់ញាតិជនរងគ្រោះប្រាប់ឲ្យដឹងថា ខណៈពេលកំពុងអង្គុយមើលប្រដាល់តាមទូរទស្សន៍ជុំគ្នានោះ ជនរងគ្រោះបានងើបដើរទៅកន្លែងអណ្តូងបូមទឹកដែលមានចម្ងាយប្រហែល១០ម៉ែត្រពីកន្លែងមើលទូរទស្សន៍ ដោយលូកដៃទៅបិទកុងតាក់ គឺភ្លើងបានឆក់ស្លាប់ភ្លាមៗតែម្តង។
ទោះបីមានការជួយសង្គ្រោះពីសាច់ញាតិហៅក្រុមគ្រូពេទ្យមកធ្វើការពិនិត្យភ្លាមៗក៏មិនអាចជួយសង្គ្រោះជនរងគ្រោះបានដែរ។ សាច់ញាតិជនរងគ្រោះខាងលើបន្តឲ្យដឹងទៀតថាជនសង្គ្រោះជាមនុស្សសុភាពរាបសា ឧស្សាហ៍ធ្វើការងារ ហើយត្រូវជាក្មួយម្ចាស់ស្ថានីយប្រេងទៀតផង ដោយរស់នៅជាមួយពួកគាត់ប្រមាណជាង១០ឆ្នាំមកហើយ។
លោក សួន សាវុធ មេប៉ុស្តិ៍នគរបាលសង្កាត់កាចាញប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អុល សាវុធ អាយុ២៩ឆ្នាំ មុខរបរចាក់សាំងនៅស្ថានីយប្រេងខាងលើ ហើយជនរងគ្រោះនេះត្រូវជាក្មួយម្ចាស់ស្ថានីយប្រេងលីណា នេះតែម្តង។ សពជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅធ្វើបុណ្យនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយសេចក្តីទុក្ខក្រៀមក្រំ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
ទាក់ទងនឹងករណីឆក់ខ្សែភ្លើង ស្រដៀងគ្នានេះដែរ ជនរងគ្រោះម្នាក់បានស្លាប់ ខណៈក្រុមគ្រួសារ បានបញ្ចូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារ លើកដែកប៉ះចំខ្សែកាប មានចរន្តអគ្គិសនីបណ្ដាលឲ្យឆក់កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៥៖១០នាទី នៅចំណុចផ្ទះឈ្មោះ នួន សារ៉េត ស្ថិតនៅភូមិអរិក្សត្រ ឃុំអរិក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
លោកវរៈសេនីយ៍ទោ ជា ថុល អធិការនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៉ីវ អំណត់ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិតាជោ ឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
លោកអធិការស្រុកបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវ (ជាប្អូនបង្គើត) ឈ្មោះ អ៉ីវ ចំនិត្យ និង២នាក់បងប្អូនបានទៅស៉ីឈ្នួលម៉ៅការ ធ្វើដំបូលសំយ៉ាបផ្ទះឲ្យ ឈ្មោះ នួន សារ៉េត នៅភូមិឃុំកើតហេតុ ក្នុងតម្លៃ០១ម៉ែត្រការ៉េ១២.៥$។
លោកអធិការស្រុកបានបន្តទៀតថា ជនរងគ្រោះបានលើកដែកធ្វើសំយ៉ាបផ្ទះ ក៍ប៉ះចំខ្សែកាប (ស្រាត) បណ្តាលឲ្យឆ្លងចរន្តឆក់ ហើយក្រុមគ្រួសារជួយសង្គ្រោះ នាំទៅមន្ទីរពេទ្យសង្គ្រោះមិនទាន់ ក៍បណ្ដាលឲ្យស្លាប់តែម្តង។ ក្រោយពីកើតហេតុសមត្ថកិច្ចបច្ចេកទេស បានចុះទៅធ្វើការត្រួតពិនិត្យ ហើយបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!