សម្ដេចតេជោឧបត្ថម្ភ ទឹកប្រាក់ក្នុងម្នាក់ៗ មួយពាន់ដុល្លារ ដល់កីឡាករនិងគ្រូបង្វឹក សម្រាប់ជ័យជំនះ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៩ ឧសភា ២០១៦ នេះបានអបអរសាទរ ក្រុម កីឡា បាល់ទាត់ជម្រើសជាតិ កម្ពុជាដែលបានទទួលជ័យជំនះ ព្រមទាំងឧបត្ថម្ភទឹកប្រាក់ក្នុងម្នាក់ៗ មួយពាន់ ដុល្លារដល់កីឡាករ និងគ្រូបង្វឹកសម្រាប់ជ័យជំនះនៅក្នុងការប្រកួត កីឡាបាល់ទាត់អន្តរជាតិមិត្តភាពវាង កម្ពុជា និង ទីម័រលេស (Cambodia vs Timor Leste) ។
សម្ដេចតេជោបានសរសេរ ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា "ខ្ញុំសូមឧបត្ថម្ភដល់កីឡាបាល់ទាត់ទាំងអស់ និងគ្រូ បង្វឹកដែលបាន ដឹកនាំការប្រកួតថ្ងៃនេះទទួលបាន ជោគជ័យក្នុងម្នាក់ៗទទួលបាន $1,000 (មួយពាន់ដុល្លារ) ដែលនឹង ប្រគល់ជូនដោយនាយឧត្តមសេនីយ៌ សៅ សុខា។ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លើកសំណើសុំថវិកាជាតិដើម្បីឧបត្ថម្ភបងប្អូនដូចពេលមុនៗដែរ"។
នេះជាមោទនៈភាពរបស់កម្ពុជាយើងទាំងមូល។ សូមយុវជនចូលរួមក្នុងវិស័យកីឡាអោយកាន់តែច្រើនឡើង៕
ប្រភព ៖ ដើមអម្ពិល
ចំណាប់អារម្មណ៍ខ្មែរឡូត៖
យោងតាមហ្វេសប៊ុករបស់ តារាបាល់ទាត់ជម្រើសជាតិកម្ពុជា លោក កែវ សុខផេង បានសេរសេរថា «ជិតដល់ពេលហើយ! ខ្ញុំត្រៀមខ្លួនដើម្បីប្រយុទ្ធ បងប្អូនត្រៀមខ្លួនដើម្បីគាំទ្រ! លឺថា 50,000 សំបុត្រត្រូវបានលក់អស់ហើយ! ហើយមានបងប្អូនខ្លះ ប្រតិកម្មចង់ឱ្យសហព័ន្ធលក់បន្ត? សូមមេត្តាយោគយល់ នឹងគិតពីសុវត្ថិភាព កីឡាដ្ឋានដែលត្រូវផ្ទុកទស្សនិកជន! កំហុសយើងទេទិញមិនទាន់គេកម្មយើងនឹងឯង»។ បញ្ជាក់ផងដែរ សម្រាប់កម្ពុជា នៅថ្ងៃទី២៩ ខែឧសភា នេះនឹងទទួលភ្ញៀវ ទីម័រ ហើយក៏មានការរាំញីកែងជើ ដើម្បីបំបែកកំណត់ត្រាផងដែរ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសលើ Facebook ផ្ទាល់ខ្លួនថា សំបុត្រប្រភេទទី១ ដែលមានតម្លៃ ១ម៉ឺនអង្គុយកន្លែងមានដំបូល ដើម្បីទស្សនាការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងទីម័រខាងកើតនាចុងសប្ដាហ៍នេះ ត្រូវបានលក់អស់ហើយ ពោលគឺនៅសល់តែសំបុត្រប្រភេទទី២ ដែលមានតម្លៃ ៥ពាន់រៀល ក្រៅដំបូលតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា សំបុត្រទស្សនាជំនួបមិត្តភាពអន្ដរជាតិខាងលើនេះ ត្រូវបានសហព័ន្ធដាក់លក់ ២ថ្ងៃមកហើយ ពោលគឺកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ក្នុងតម្លៃ ២ប្រភេទគឺតម្លៃ ១ម៉ឺនរៀល សម្រាប់កន្លែងអង្គុយមានកៅអី (ក្រោមដំបូល) និងតម្លៃ ៥ពាន់រៀល សម្រាប់កន្លែងអង្គុយគ្មានកៅអី (ក្រៅដំបូល) ។ ប៉ុន្ដែក្រោយលក់បាន ២ថ្ងៃ សំបុត្រប្រភេទទី១ បានលក់អស់ហើយ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!