សិស្សសាលា២នាក់ ជិះម៉ូតូបុកគល់ស្វាយ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
ខេត្តសៀមរាប ៖ សិស្សសាលា២នាក់បានជិះម៉ូតូទៅសាលារៀនក្នុងល្បឿនលឿន មិនបានប្រយ័ត្ន ដល់ផ្លូវកោងក៏ជ្រុលចង្កូតទៅបុកគល់ស្វាយ បណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ បាក់ភ្លៅបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរដោយខ្លួនឯងនេះកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលំដីស ក្នុងភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា ករណីក្មេងស្រី០២នាក់ជិះម៉ូតូគ្នា មិនបានប្រយ័ត្ន មកដល់ចំណុចផ្លូវកោង ជ្រុលចង្កូតទៅបុកគល់ស្វាយ បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ដោយបាក់ភ្លៅខាងឆ្វេង ដែលជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស ផលិតនៅឆ្នាំ២០១៣ ពាក់ស្លាកលេខសៀមរាប 1T-9645 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះថា ជនរងគ្រោះបើកបរម៉ូតូពីទិសខាងត្បូង ទៅទិសខាងជើង លុះដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកគល់ស្វាយ បណ្ដាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។
លោកអធិការនគរបាលស្រុកបានបន្តថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ ផន ស្រីណយ អាយុ១៧ឆ្នាំ មុខរបរសិស្ស ជាអ្នកបើកម៉ូតូ(ស្លាប់)និងអ្នករួមដំណើរបាក់ភ្លៅម្នាក់ទៀតមានឈ្មោះ រិន ដានី អាយុ១៤ឆ្នាំ មុខរបរជាសិស្ស អ្នកទាំង២នាក់រស់នៅ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសបាក់ភ្លៅត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែកម៉ូតូប្រគល់ឱ្យឪពុកម្តាយជនរងគ្រោះដែលស្លាប់៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
ដោយឡែក ករណីគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យមនុស្សស្លាប់ ស្រដៀងគ្នានេះដែរ បានកើតឡើង កាលពីវេលាម៉ោង១ និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវលេខ៧១ ស្ថិតក្នុងភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយស្ត្រីម្នាក់កំពុងមានផ្ទៃពោះ៦ខែ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯប្តីរងរបួសធ្ងន់។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង សុខឡេង អាយុ២២ឆ្នាំ ជាប្រពន្ធ ព្រមទាំងកូនក្នុងផ្ទៃបានស្លាប់ភ្លាមៗ រីឯប្តីឈ្មោះ ង៉ាន មេងលី អាយុ២៧ឆ្នាំ បានរបួសធ្ងន់ ។ ទាំង២នាក់នេះរស់នៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែកភាគីខាងរថយន្តបើកបរដោយឈ្មោះ ហ៊ុន សីហា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិបារាយណ៍ធំ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ និងជនបង្ករស់នៅម្ខាងផ្លូវម្នាក់ ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញ២នាក់ប្តីប្រពន្ធរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពង់ធំ 1S-5835 ឆ្លងកាត់ស្តុបដែលមានសញ្ញាភ្លើងខៀវត្រឹមត្រូវ(ពីលិចទៅកើត) ខណៈនោះដែរគេឃើញរថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ធំ 2A-1899 បើកមកពីក្រោយក្នុងល្បឿនលឿនដូចហោះទៅបុកអ្នកជិះម៉ូតូពីរអ្នកប្តីប្រពន្ធពេញទំហឹង បណ្តាលឲ្យស្ត្រីជាប្រពន្ធបែកក្បាលស្លាប់ទាំងកូនក្នុងផ្ទៃ៦ខែភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសប្តីរបួសធ្ងន់ត្រង់ក្បាលបញ្ជូនយកទៅសង្គ្រោះនៅមន្ទីពេទ្យក្រុងភ្នំពេញ ។ ប្រភពបញ្ជាក់ផងដែរថា ប្តីប្រពន្ធរងគ្រោះឌុបគ្នាក្នុងគោលបំណងទៅលេងកំសាន្តនៅទំនប់១មករា ។
ប្រភពបន្តថា ភ្លាមៗនោះអ្នកបើកបររថយន្តបានព្យាយាមបើករត់គេចខ្លួន តែរត់ទៅដល់ចំណុចភូមិពណ្ណារាយណ៍ ឃុំចើងដើង ត្រូវកម្លាំងអាវុធហត្ថស្ទាក់ចាប់បាន ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!