គម្រក់​ណាស់ ! បង្ខំ​ប្រពន្ធ​មាន​ផ្ទៃពោះ ឲ្យ​លក់ខ្លួន

 
 

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​ទាំង​ទឹកភ្នែក​ហូរ​រហាម​មក​ប្តឹង​ប៉ូលិស​ប្រចាំការ​នៅ​គល់​ស្ពាន​ជ្រោយចង្វា​ឲ្យ​ជួយ​អន្តរាគមន៍ ថា​ប្តី​របស់​នាង​បាន​វាយ​ធ្វើបាប បង្ខំ​នាង​ឲ្យ​លក់ខ្លួន​នៅរ​ង្វ​ល់វត្ត​ភ្នំ​ទាំង​ដឹង​ថា​នាង​មាន​ផ្ទៃពោះ​ជាង​១​ខែ​ទៅ​ហើយ ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រលប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​គល់​ស្ពាន​ជ្រោយចង្វា ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

នារី​វ័យក្មេង​អភ័ព្វ​រូប​នោះ​មិន​បាន​ប្រាប់​ឈ្មោះ​ឲ្យ​សមត្ថកិច្ច​ដឹង​ឡើយ តែ​នាង​បាន​ប្រាប់​ថា នាង​មាន​អាយុ​១៩​ឆ្នាំ ជា​អតីត​សន្តិសុខ​ឯកជន​មួយ ហើយ​ជា​ក្មេង​កំព្រា​តាំងពី​តូច រស់នៅ​ជាមួយ​ជីដូន​នៅ​ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​វិហារ​អ៊ិ​ស្លា​ម​បឹង​កក់ ។

នារី​វ័យក្មេង​អភ័ព្វ​ឲ្យ​ដឹង​ទៀត​ថា កាលពី​ប្រហែល​១​ឆ្នាំ​មុន​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់​ហូត​មាន​ផ្ទៃពោះ ហើយ​ជនជាតិ​ចិន​នោះ​ក៏​រត់​ចោល​នាង​បាត់​ទៅ ហើយ​កាលពី​កន្លះ​ខែ​មុន​នាង​ក៏​បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ទាហាន​ម្នាក់​ឈ្មោះ រ័​ត្ន អាយុ​២៦​ឆ្នាំ ដោយ​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​អ៊ីចឹង តែ​ប្តី​ក្រោយ​នេះ​តែងតែ​វាយ​ធ្វើបាប​នាង​បង្ខំ​ឲ្យ​រកស៊ី​ចិញ្ចឹម​គ្រួសារ មិនតែប៉ុណ្ណោះ​វាយ​បង្ខំ​នាង​ឲ្យ​លក់ខ្លួន​នៅ​រង្វង់​មូល​វត្ត​ភ្នំ​ថែម​ទៀត​ផង ទើប​នាង​ទ្រាំ​លែង​បាន​មក​សុំ​ឲ្យ​ប៉ូលិស​ជួយ ។

ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​នារី​អភ័ព្វ​ហើយ នគរបាល​គោលដៅ​៣​យាម​ស្ពាន​ជ្រោយចង្វា​បាន​ប្រគល់​រឿង​នេះ​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​បន្ត​ចាត់ការ​តាម​និ​តិ​វិធី ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងករណី បង្ខំឲ្យលក់ខ្លួន ស្រដៀងគ្នានេះដែរ នៅឯប្រទេសចិន ស្ត្រីម្នាក់ ត្រកូល Wang មានវ័យ ៣៣ឆ្នាំ ស្លៀកឈុត ប៊ីគីនី ដែលមើលទៅ សឹងតែអាក្រាតកាយ ទាំងអស់ និងមានកាន់បដា ដែលមានអក្សរ “ខ្ញុំចង់លក់ ខ្លួនប្រាណ របស់ខ្ញុំ” ដើរពាសពេញ ផ្លូវសាធារណៈ ក្រោមក្រសែភ្នែក របស់មនុស្ស ជាច្រើន ដែលហេតុការណ៍នេះ បានកើតឡើង នៅក្នុងខេត្តជាំងស៊ី របស់ប្រទេស ចិន។

មូលហេតុដែល នាំឲ្យស្ត្រីម្នាក់នោះ ធ្វើដូច្នេះ ក៏ព្រោះតែ ប្តីរបស់នាង ត្រកូល Zhang អាយុ ៣៧ឆ្នាំ ស្ថិតនៅក្នុង ស្ថានភាព ស្រវឹងស្រា មានគំនិត ប្រច័ណ្ឌប្រពន្ធ និងបានចោទនាង ថាលួចមាន សាហាយ ក្បត់ចិត្ត ពីក្រោយខ្នង ទើបបាន បង្ខំឲ្យនាង ធ្វើសកម្មភាព បែបនោះនៅ តាមផ្លូវសាធារណៈ តែម្តងទៅ។

មិនត្រឹមតែ ប៉ុណ្ណឹងទេ ក្នុងពេលដែល ស្ត្រីត្រកូល Wang ដើរតាមផ្លូវនោះ បុរសជាប្តី ក៏បានបើក រថយន្តពណ៌ខ្មៅ មួយគ្រឿង យឺតៗតាមពីក្រោយ ដើម្បីឃ្លាំមើល ពីសកម្មភាព របស់នាង ដោយមិន ឲ្យឃ្លាតពី ក្រសែភ្នែកឡើយ។

ផ្អែកលើរបាយការណ៍ របស់ព័ត៌មានក្នុងស្រុក ដែលបានដកស្រង់ សម្តីរបស់មិត្តភក្តិ នៃប្តីប្រពន្ធ មួយគូនេះ បានឲ្យដឹងថា ពួកគេបានរៀបការ ជាមួយគ្នា អស់រយៈពេល ១០ឆ្នាំ មកហើយ និងមាន កូនស្រី ២នាក់ ហើយនាពេលថ្មីៗនេះ ស្ត្រីជាប្រពន្ធ ជារឿយៗបានទទួលរង នូវការវាយធ្វើបាប ពីសំណាក់ បុរសជាប្តី ក៏ព្រោះតែ ប្តីម្នាក់នោះ មានចិត្តគុំគួន ជាមួយប្រពន្ធ របស់ខ្លួន ដោយសារតែនាង មិនអាចមាន កូនប្រុស ទៅតាមចិត្ត ចង់បានរបស់គេ ទើបបណ្តាលឲ្យ កើតមានរឿង ជាហូរហែ បែបនោះទៅ។

គួរបញ្ជាក់ផងដែរថា រូបថតដែល បង្ហាញពី ស្រ្តីកំសត់ ស្លៀកឈុតប៊ីគីនី និងកាន់បដា តាមដងផ្លូវ សាធារណៈនេះ បានធ្វើឲ្យ មនុស្សជាច្រើន ភ្ញាក់ផ្អើល និងកើតមាន ក្តីអាណិតអាសូរ ដល់ស្ត្រីម្នាក់នោះ ជាខ្លាំងផងដែរ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម