បណ្ដាំ​ចុង​ក្រោយ ​មុន​ពេល​​ចង​.​ក​ សម្លាប់​ខ្លួន

 
 

ខេត្តកោះកុង ៖ យុវជន​នៅ​លីវ​ម្នាក់​ត្រូវ​បាន​ពូ​បង្កើត​របស់​ខ្លួន​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​ស្វាយ​មុខ​ផ្ទះ​នៅ​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ។

តាម​ការ​រៀបរាប់​របស់​ម្ចាស់ផ្ទះ​ត្រូវជា​ពូ​របស់​ជន​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ក្មួយ​របស់​គាត់​ដែល​ចងក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ យួ​ង សំ​និ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ។

គាត់​បញ្ជាក់​ទៀត​ថា កាលពី​ព្រលប់​ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ក្នុងភូមិ​រហូត​ដល់​ម៉ោង​៤​ជិត​ភ្លឺ លុះដល់​ព្រឹក​ឡើង​ក៏​ឃើញ​ចងក​នៅ​មុខ​ផ្ទះ​ស្លាប់​បាត់​តែ​ម្តង ។

ពូ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ទៀត​ថា រូប​គាត់​មិនដឹង​ពី​មូលហេតុ​នៃ​ការ​សម្លាប់​ខ្លួន​របស់​ក្មួយ​គាត់​ឡើយ ប៉ុន្តែ​គាត់​បាន​ប្រទះ​ឃើញ​លិខិត​បណ្ដាំ​ដែល​ក្មួយ​សរសេរ​ទុក​ថា ខ្លួន​មាន​ជំពាក់​ប្រាក់​គេ​ចំនួន​៨​ម៉ឺន​រៀល និង​មាស​៥​ហ៊ុន ។

យោង​តាម​លិខិត​បណ្ដាំ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងករណីចង.ក សម្លាប់ខ្លួន ស្រដៀងគ្នានេះដែរ បុរសដែលជាកម្មករម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយចងក នៅលើមែកឈើ ក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភានេះ បន្ទាប់ពីរូបគាត់ មានការតូចចិត្ត និងជីវភាពទីទ័លក្រ ខ្លាំងពេក រកព្រឹកខ្វះល្ងាច គួបផ្សំនិងគ្មានលុយ មើលជម្ងឺ កូនឈឺផងនោះ។

បើតាមមន្រ្តីនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនរងគ្រោះ ដែលចងកសម្លាប់ខ្លួននេះ ឈ្មោះ ខេម ម៉ច់ អាយុ៥៣ឆ្នាំ មុខរបរកម្មករ រស់នៅ ក្នុងភូមិអណ្តូងតាស្រែន ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានមកស្នាក់នៅ ធ្វើជាកម្មករ ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។ ជនរងគ្រោះ បានយកក្រមា ចងក នៅនិងដើមឈើ បណ្តាលឲ្យស្លាប់។

បើតាមអ្នកភូមិបានបញ្ជាក់ថា លោក ខេម ម៉ច់ ដាច់ចិត្តចងកសម្លាប់ខ្លួននេះ ដោយសារតែ តូចចិត្តខ្លួនក្រ ហើយកូនមានជំងឺ បច្ចុប្បន្នសាកសព កំពុងត្រូវបាន គ្រួសាររៀបចំធ្វើបុណ្យ តាមប្រពីណៃយ៍ ជាមួយគ្នានោះ ក្រុមគ្រួសារក៏អំពាវនាវ ដល់សប្បុរសជន មេត្តាឧបត្ថម្ភ ដល់គ្រួសារគាត់ដែល ជួបការលំបាកផង៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម