លើកទី១នៅស្រុកខ្មែរ រថភ្លើងបុករថយន្ត
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា រថយន្តកូរ៉េប្រភេទទេសចរណ៍១២កៅអីមួយគ្រឿងបានរងការខូចខាតមួយចំហៀងខាងឆ្វេង ដោយសាររថយន្តភ្លើងបុក ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី២៦ ឧសភា ២០១៦ នៅចំណុចភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។
សេចក្តីរាយការណ៍បានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តកូរ៉េម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិច ព៌ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AF 6380 បានបើកក្នុងទិសដៅពីកើតទៅលិច រីឯរថភ្លើងស៊ីផ្លេជាច្រើនដង តែទំនងអ្នកបើករថយន្តស្តាប់មិនឮព្រោះបិទកញ្ចក់ជិត ទើបរថភ្លើងខ្សែភ្នំពេញកំពតបុកចំហៀងខាងឆ្វេង បណ្តាលឲ្យខូចខាត តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្រោយកើតហេតុ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណបានចុះពីលើរថយន្តគេចខ្លួន ចំណែករថភ្លើងបើកបន្តដំណើរទៅមុខទៀតជាធម្មតា ។ នៅពេលនេះ សមត្ថកិច្ចកំពុងស្ទូចរថយន្តមកដល់លើចិញ្ចើមផ្លូវ រង់ចាំម្ចាស់មកទទួល ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
ទាក់ទងនឹងករណីរថភ្លើង ប៉ះជាមួយរថយន្តនេះដែរ កាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី១៤ មេសា ២០១៦ នេះ ស្ថិតនៅចំណុចភូមិអង្គក្លឺ ឃុំខ្សែ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់មួយ ខណៈរថភ្លើងមួយគ្រឿង បុកគ្នាជាមួយរថយន្ត ម៉ាកឡិចស៊ីសមួយគ្រឿង បណ្តាលឱ្យមនុស្ស ចំនួន៦នាក់ បានរងរបួសធ្ងន់-ស្រាល ហើយត្រូវគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញភ្លាមៗ។
ជនរងគ្រោះទាំង៦នាក់នៅក្នុងរថយន្ត ត្រូវគេស្គាល់អ្នកបើកឈ្មោះរស់ សាខុន អាយុ៥៩ឆ្នាំ មានទីលំនៅភូមិត្បូងក្តី ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជនរងគ្រោះ៥នាក់ទៀត(ជាកូន និងប្រពន្ធ) មិនបានស្គាល់អត្តសញ្ញាណទេ ព្រោះបន្ទាប់ពីកើតហេតុ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីស RX300មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AH-8108 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ហើយរថភ្លើងធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ដោយអ្នកបើករថយន្តខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលរថភ្លើងបើកមក ក៏បុកគ្នាយ៉ាងពេញទំហឹងតែម្តង បណ្តាលអ្នកជិះក្នុងរថយន្តរងរបួសទាំងអស់តែម្តង ហើយរថយន្តរងការខូចខាតយ៉ាងដំណំ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!