ពេជ្រ សោភា នឹងវិលមកកម្ពុជាវិញ នៅថ្ងៃនេះ បន្ទាប់ពីទៅប្រទេសថៃ ដើម្បីតាមដានជំងឺខ្វះឈាម (Video Inside)
(ភ្នំពេញ)៖ តារាចម្រៀងប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស និងជាគ្រូបង្វឹក្នុងកម្មវិធី លំដាប់ពិភពលោក «The Voice Cambodia» អ្នកនាង ពេជ្រ សោភា ដែលកំពុងតែធ្វើឲ្យ មហាជន និងអ្នកគាំទ្រ ជ្រួលច្របល់ ចង់ដឹងពីស្ថានភាពជំងឺរបស់នាង រហូតដល់ថ្នាក់ចេញទៅព្យាបាល នៅប្រទេសថៃនោះ ពេលនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបថា ស្ថានភាពជំងឺរបស់នាង បានធូរស្បើយច្រើនហើយ និងត្រូវត្រឡប់មកប្រទេស កំណើតវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ។
ថ្មីៗនេះ ក្នុងបណ្ដាញសង្គម Facebook បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលមានអ្នកលេងមួយចំនួន បង្ហោះរូបភាព ពេជ្រ សោភា ឈឺធ្ងន់មានបំពាក់ដោយអុកស៊ីសែន ជួយសង្គ្រោះជីវិត ធ្វើឲ្យគេមានការយល់ច្រឡំថា នាងកំពុងឈឺធ្ងន់ ហើយត្រូវជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ នៅក្នុងប្រទេសថៃ ។ ក្នុងនោះមានអ្នកខ្លះ បានសម្ដែងការតក់ស្លុត និងសូមបួងសួងឲ្យវត្ថុស័ក្តិសិទ្ធិ តាមជួយថែរក្សា និងជួយសង្គ្រោះជីវិតនាង ទៀតផង ។
ប៉ុន្តែអ្វីដែលជាការពិតនោះ គឺត្រូវបានប្រភពព័ត៌មាន ទម្លាយចេញពីអ្នកសិល្បៈ បានបង្ហើបថា តាមពិតរូបភាពនេះ គឺជារូបភាពពេលនាងសម្ដែង ក្នុងបទចម្រៀងមួយប៉ុណ្ណោះ ហើយត្រូវបានគេកាត់យកដាក់ ផ្សព្វផ្សាយជាថ្មី គាប់ជួនជាមួយនឹងនាង ត្រូវចេញទៅពិនិត្យជំងឺ តាមការណាត់ពីសំណាក់វេជ្ជបណ្ឌិត របស់ប្រទេសថៃ ។ ដោយសារតែអ្នកគាំទ្រខ្លះ បារម្ភហួសហេតុពេក បានធ្វើឲ្យក្ដីបារម្ភនោះ បង្កទៅជាភាពចលាចលទៅវិញ។
ប្រភពព័ត៌មានចុងក្រោយ បានបង្ហើបថា តាមការពិត ពេជ្រ សោភា ពិតជាបានទៅប្រទេសថៃ ដើម្បីព្យាបានជំងឺរបស់នាងមែន ប៉ុន្តែការទៅនេះ គឺតាមការណាត់របស់គ្រូពេទ្យ ដើម្បីតាមដានជំងឺខ្វះឈាម ដែលបានកើតឡើងចំពោះនាង ជាយូរមកហើយ ពោលនាងមិនបានឈឺធ្ងន់ដល់ថ្នាក់ បំពាក់ឧបករណ៍អុកស៊ីសែន ដូចព័ត៌មានភ្ញាក់ផ្អើល ក្នុងបណ្ដាញសង្គម Facebook នោះឡើយ ។ ជាមួយគ្នានេះ ពេជ្រ សោភា នឹងត្រូវត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បីបន្តការងារសិល្បៈ ជាពិសេសការបង្ហាត់កូនក្រុមរបស់នាង ត្រៀមប្រកួតប្រជែងនៅក្នុងកម្មវិធី លំដាប់ពិភពលោក «The Voice Cambodia» សប្ដាហ៍នេះ ៕
ប្រភព ៖ Khmertalking
កំណត់ហេតុខ្មែរឡូត៖
គួរបព្ជាាក់ផងដែរថា តារាចម្រៀងថ្គាមខ្លា ដែលមានស្វាមីជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក អ្នកនាង ពេជ្រ សោភា បន្ទាប់ពីធ្លាក់ខ្លួនឈឺ និងកំពុងតែទទួល យកការព្យាបាល ពីក្រុមវេជ្ជបណ្ឌិត នៅប្រទេសថៃនោះ នាងក៏ស្រាប់តែត្រូវបាននារីម្នាក់ វាយប្រហារយ៉ាងចាស់ដៃរួច ជាមួយនិងការដាក់បណ្តាសារ ឲ្យឆាប់ស្លាប់ថែមទៀតផង ។
ខណៈដែលអ្នកគាំទ្រ និងអ្នកស្រលាញ់ អ្នកនាង ពេជ្រ សោភា កំពុងតែមាន ការព្រួយបារម្ភ និងបន់ស្រន់ឲ្យនាងឆាប់ជា និងបានវិលមកផ្តើម ការងារសិល្បៈវិញនោះ ស្រាប់តែមាននារីម្នាក់ដែល តាំងខ្លួនថាជាអ្នកសិល្បៈ មានឈ្មោះថា «Ah Smey Leader Sloy» បានធ្វើការវាយប្រហារនាង យ៉ាងចាស់ដៃ មិនសំចៃមាត់ថា « ឆាប់ងាប់ទៅពេជ្រ សោភា អើយកុំរស់នាំធ្ងន់ផែនដីអី បើល្ងីល្ងើយ៉ាងនេះ ខ្ញុំក៏ជាអ្នកចំរៀងដែរ តែខ្ញុំមិនបានធ្វើចរិកធូថ្លៃដូច ពេជ្រ សោភា ដែរដើរហេ កុបរកប្រុស អាឡេមអាឡាម អាសនោះទេ»។
នៅក្នុងសាររិះគន់ទៅលើ តារាចម្រៀង អ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះ បែបក្នុង ន័យប្រមាថជីវិត របស់នាងទៀតថា «ដំណឹងមរណះភាព កាភាវាបានងាប់ហើយ បន្ទាប់ពីទៅព្យាបាលនៅថៃ សូមចូលរួមត្រេកអរផង ដែលវាងាប់បានសំរេច ស្អែកនេះទៅផ្សារទិញមាន់ទា ជប់លៀងមីកាភាវាងាប់ មានមិត្តណាចង់ចូលរួមអត់?»។
តាមរយៈសារទាំងអស់នេះ បានសរបញ្ជាក់យ៉ាងច្បាស់ថា នារីម្នាក់នេះ ហាក់មិនសូវពេញចិត្ត តារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា នោះទេ ផ្ទុយទៅវិញនាង បែរជាបង្ហាញសារ វាយប្រហារធ្ងន់ៗទៅលើ ពេជ្រ សោភា ទាំងដែលនាងពេលនេះ មានអាការៈឈឺធ្ងន់ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!