ក្រុមហ៊ុនវិនិយោគ ផ្នែកហិរញ្ញវត្ថុ Golden FX Link Cambodia បើកសម្ពោធជាផ្លូវការ នៅកម្ពុជាហើយ!
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ខេមបូឌា (Golden FX Link Cambodia) បានរៀបចំជំនួបសន្និសីទសារព័ត៌មានមួយ ដែលប្រារព្ធឡើងនៅ Golden Tower ក្រុងភ្នំពេញ ស្តីពីការបើកសម្ពោធក្រុមហ៊ុនវិនិយោគផ្នែកហិរញ្ញវត្ថុជាផ្លូវការ និងបានក្លាយជាក្រុមហ៊ុនដំបូងគេមួយ ដែលបានទទួលលិខិតអនុញ្ញាតជាគោលការណ៍ លើអាជ្ញាប័ណ្ណចំនួនពីរគឺ អាជ្ញាប័ណ្ណ “សមភាគីកណ្តាល” និងអាជ្ញាប័ណ្ណ “ឈ្មួញជើងសារឧបករណ៍និទស្សន៍” ពីគណៈកម្មការមូលប័ត្រកម្ពុជា (SECC) បានអនុញ្ញាតឲ្យក្រុមហ៊ុនមួយនេះ ក្នុងការផ្តល់សេវាកម្មជួញដូរ ឧបករណ៍និទស្សន៍ នឹងជួយប្រទេសកម្ពុជាក្នុងការកសាងហេដ្ឋានរចនាសម្ព័ន្ធ ផ្នែកច្បាប់ និងបទបញ្ញត្តិសម្រាប់ជួញដូរ ឧបករណ៍ហិរញ្ញវត្ថុ។
តួយ៉ាងលោកបណ្ឌិត Sammy So គឺកំពុងស្ថិតនៅក្នុងបេសកម្មដើម្បីកសាងមូលដ្ឋានគ្រឹះ សម្រាប់ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ហើយលោកមានការជឿជាក់ថាផលិតផលហិរញ្ញវត្ថុចម្រុះ ជាច្រើននឹងជួយកំណត់តម្លាភាពនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។
រូបភាព៖ លោកនិយកប្រតិបត្តិ Sammy So
បើតាមប្រសាសន៍របស់នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Golden FX Link Cambodia លោកបណ្ឌិត Sammy So បានថ្លែងក្នុងជំនួបសន្និសីទសារព័ត៌មានថា «ក្រុមហ៊ុននឹងរីកចម្រើនតាមរយៈ ការបន្តណែនាំបង្ហាញពីការជួញដូរមាសសុទ្ធ និងជួញដូរមាសតាមប្រព័ន្ធអេឡិចត្រូនិច ការជួញដូររូបិយវត្ថុអន្តរជាតិ និងផលិតផលឧបករណ៍និទស្សន៍ ទៅកាន់ទីផ្សារហិរញ្ញវត្ថុកម្ពុជា ដើម្បីអនុញ្ញាតឲ្យវិនិយោគិនមាស មានជម្រើសជាច្រើនក្នុងការវិនិយោគ ហើយក៏ដូចជាជួយក្នុងការបង្កើនទ្រព្យសម្បត្តិ និងការការពារហានិភ័យផងដែរ។
លោកបានបន្ថែមទៀតថា «មានទីតាំងការិយាល័យសាខាច្រើនជាង ២៨,០០០ ក្នុងប្រទេសចិន ជាមួយនឹងចំនួនទឹកប្រាក់វិនិយោគជាង ៥លានដុល្លារអាមេរិកផងដែរ ហើយអ្វីដែលធ្វើឲ្យក្រុមហ៊ុនវិនិយោគនៅកម្ពុជានេះ ក៏ដោយសារតែឃើញថា ប៉ុន្មានទស្សវត្សរ៍កន្លងមកនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ នៃសក្តានុពលយ៉ាងធំធេងនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា ឬកំណើនសេដ្ឋកិច្ច មានការកើនឡើង យ៉ាងខ្លាំង ដែលជំរុញឲ្យមានការវិនិយោគយ៉ាងខ្លាំងក្លាផងដែរ» ។
ទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុនបានធ្វើកិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងជាមួយក្រុមហ៊ុន First Asia Merchants Bullion limited ហៅកាត់ថាក្រុមហ៊ុន “First Gold” ដែលមានបទពិសោធន៍ជាង ៤០ឆ្នាំ នៅក្នុងវិស័យទីផ្សារហិរញ្ញវត្ថុ។ ក្រុមហ៊ុន “First Gold” មានវិសាលភាពឧស្សាហកម្មជាច្រើនដូចជា វិស័យធនាគារ អចលនទ្រព្យ ជួញដូររូបិយវត្ថុអន្តរជាតិ លោហធាតុមានតម្លៃ មាសនិងប្រាក់ និងប្រេងឆៅផងដែរ។ ក្រុមហ៊ុន First Gold បានប្រកាសជួញដូរជាផ្លូវការនៃ កាក់មាសរបស់ First Gold ដែលផលិតដោយកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន អាហ្គូហារាហ្សឺស “Aegor-Heraeus” ដែលជាមាសសុទ្ធល្អទឹក ៩៩៩.៩ កម្រិតស្តង់ដាអន្តរជាតិ ហើយមានភ្ជាប់ទៅដោយស្លាកសញ្ញា Logo First Gold ផងដែរ។ នៅខាងក្រោយកាក់មាសត្រូវបោះពុម្ភដោយខ្សែបន្ទាត់ពណ៌ផ្សេងៗគ្នាដែលបន្តំទៅដោយ លក្ខណៈពិសេសនៃប្រព័ន្ធសន្តិសុខអុបទិច ដែលគេហៅថា “KINGRAM®” ។
ជាពិសេសកាក់មាសនេះ មានតម្លៃអាចចាត់ទុកបានជាទ្រព្យសម្បត្តិ ប្រមូលសន្សំប្រកបដោយគុណភាព។ បាវចនាប្រតិបត្តិរបស់ First Gold គឺ “ការខិតខំដើម្បីភាពឥតខ្ចោះ” ដើម្បីជំរុញឲ្យក្រុមហ៊ុនកាន់តែមានការរីកចម្រើននៅពេលអនាគត។
រូបភាព៖ មាសសុទ្ធល្អទឹក ៩៩៩.៩ កម្រិតស្តង់ដាអន្តរជាតិ
ដៃគូសហប្រតិបត្តិការបានបង្កើតឡើងជាមួយក្រុមហ៊ុនដែលបានរួមបញ្ចូលរួមមាន៖
• The century-old Chinese Gold and Silver Exchange Society ជាក្រុមហ៊ុនដែលបម្រើឲ្យទីផ្សារមាស។
• The Xinhua News Agency group ជាក្រុមហ៊ុនដែលមានវិសាលភាព ប្រតិបត្តិការនៅក្នុងប្រទេសចិន និងតំបន់អាស៊ី ដែលជាកន្លែងដៃគូសហប្រតិបត្តិការទាំងពីរ ត្រូវបានកំណត់ភាពជាដៃគូក្នុងការអភិវឌ្ឍន៍ អនុលោមទៅតាមគំនិតផ្តួចផ្តើមរបស់គម្រោង Silk Road Initiative ។
• Peking University គឺជាសកលវិទ្យាល័យដែលគេគោរព និងទទួលស្គាល់បំផុតនៅក្នុងប្រទេសចិន។
គួសបញ្ជាក់ដែរថា ក្រុមហ៊ុន Golden FX Link (Cambodia) Co., Ltd គឺជាក្រុមហ៊ុនសេវាកម្មវិនិយោគផ្នែកហិរញ្ញវត្ថុ បង្កើតឡើងនូវជំនឿទុកចិត្ត ផ្តល់ឲ្យនូវកម្មវិធីជួញដូរដែលមានសុវត្ថិភាព និងបច្ចេកវិទ្យាចុងក្រោយបំផុត សម្រាប់ជួញដូរមាស ប្រាក់ រូបិយវត្ថុអន្តរជាតិ និងឧបករណ៍ហិរញ្ញវត្ថុនាពេលអនាគត។ ក្រុមហ៊ុនបេជ្ញាបម្រើសេវាកម្មប្រឹក្សាយោបល់ ហិរញ្ញវត្ថុល្អបំផុតទៅកាន់អតិថិជន ដើម្បីពួកគេអាចចាប់យកឳកាសក្នុងការវិនិយោគដ៏មានតម្លៃនេះ ដោយធានាថាក្រុមហ៊ុននិងផ្តល់ព័ត៌មានពាក់ព័ន្ធ និងការវិនិយោគ ដែលអាចទុកចិត្តបាន និងត្រឹមត្រូវទៅកាន់អតិថិជន។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង:
Mrs. Davy Chan
លេខទូរស័ព្ទ: ០១២ ៧៦៥ ៦៦៦
ឬតាមរយៈអ៊ីម៉ែល: [email protected]
គេហទំព័រវេបសាយ: www.goldenfxlink.com
រូបភាព៖ ទិដ្ឋភាពទាញខ្សែបូរណ៍បើកសម្ភោធជាផ្លូវការរបស់ក្រុមហ៊ុន Golden FX Link Cambodia
រូបភាព៖ ពាន់រង្វាន់ និងវិញ្ញាបនប័ត្រ ដែលក្រុមហ៊ុនទទួលបាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!