ចង់ដឹងទេថា សុគន្ធ ថេរ៉ាយុ កាលនៅជំទង់ និងបច្ចុប្បន្នមួយណាសង្ហារជាង
ភ្នំពេញៈ រូបថតជាច្រើនសន្លឹក ត្រូវបានតារាចម្រៀងក្នុងផលិតកម្ម ថោន លោក សុគន្ធ ថេរ៉ាយុ បង្ហោះនៅលើ Facebook របស់ខ្លួន ដោយមានភ្ជាប់ឃ្លាថា "កាលពីខ្ញុំនៅស្លុយ រូបទីមួយនេះថតជាមួយមីងខ្ញុំកាលនោះអាយុប្រហែល20 ឬ 21ឆ្នាំ តែក្រៅពីរូបនោះទៅសុទ្ធតែ ជាអាយុ16ឆ្នាំ ស្លុយខ្លាំងណាស់កាលនុង hahahahaha ! " ។
ចង់ដឹងថា ! រូបសម្រស់របស់ តារាចម្រៀង លោក សុគន្ធ ថែរ៉ាយុ ពីមុននិងពេលនេះ មានភាពខុសប្លែកគ្នា យ៉ាងណាសូមទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកកាលពីព័ត៌មានលើកមុនដែរថា តារាចម្រៀងប្រុសដ៏ស្រស់សង្ហា និងសម្បូរទ្រព្យ លោក សុគន្ធ ថេរ៉ាយុ ត្រូវបានទស្សនិកជនដឹងថា ទើបតែបានចាប់ដៃគូថ្មីៗ ជាមួយ ស្រីស្អាត ផាត វីរ៉ាទីហៅ រ៉ាប៊ី អតីតតួឯកស្រីក្នុងរឿង «កម្លោះក្ដាមប្រៃ និងកញ្ញាស្ពៃជ្រក់» ហើយតែងតែកោតសរសើរ ដៃគូថ្មីរបស់លោកមិនដាច់ពីមាត់ ថាជាស្រីស្អាត ពោរពេញទៅដោយសមត្ថភាព មិនថាក្បាច់រាំ ការច្រៀង ឬការសម្ដែងទេ ។ ប៉ុន្តែចំឡែកអី ថ្មីៗនេះតារាចម្រៀង បែបយុវវ័យ សុគន្ធ ថេរ៉ាយុ បែរជាត្អូញត្អែថា លោកធុញថប់នឹងជីវិតខ្លួន ប្រកាសជាសាធារណៈ ទៅវិញ ហើយគេមិនបានដឹងទេថា មូលហេតុអ្វីបានជាលោកធុញ នឹងជីវិត បើសព្វថ្ងៃលោកមានទ្រព្យសម្បត្តិ ដេកចាយស្ទើរលែងអស់ទៅហើយនោះ។
សុគន្ធ ថេរ៉ាយុ បានវិវត្តន៍ខ្លួន ក្លាយជាគណកម្មការ ក្នុងកម្មវិធី «អ្នកនិពន្ធវ័យក្មេង» បន្ថែមលើអាជីពចម្រៀងរបស់លោក ដែលកំពុងដំណើរការថត ជាបណ្ដើរៗ ត្រៀមបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ឆាប់ៗនេះ ។ តាមរយៈកម្មវិធីនេះ នឹងធ្វើឲ្យលោកទទួលបាន ប្រជាប្រិយភាពបន្ថែមទៀត ពេលលោកអាចកាន់តំណែងនេះបានល្អ។ កម្មវិធី«អ្នកនិពន្ធវ័យក្មេង» នេះ ទទួលបានគាំទ្រពេញទំហឹង ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួមទាំងក្រសួងអប់រំ ហើយញុំាងឲ្យ កម្មវិធីកាន់តែ មានលក្ខណៈផ្លូវការ និងទទួលបានការ ចាប់អារម្មណ៍ខ្លាំង ។
លោក សុគន្ធ ថេរ៉ាយុ ហាក់យីអ៊ុនឡើងក្រឺតៗ ព្រោះបានចេញអាល់ប៊ុមជាមួយស្រីស្អាតសាច់ស កញ្ញា វីរ៉ាទី ថែមទាំងឡើងតំណែង គណកម្មការទៀត។ រីឯការងារក្រៅម៉ោងចេញច្រៀង តាមកម្មវិធីផ្សេងៗក៏មានហូរហែ ។ លោកហាក់បៀមទុក្ខវិបត្តិអ្វី ម្យ៉ាង ដែលធ្វើឲ្យលោកមិនសប្បាយចិត្ត ។ សុគន្ធ ថេរ៉ាយុ បានបង្ហាញពីអារម្មណ៍ ក្នុងបណ្ដាញសង្គម Facebook ថា« ខ្ញុំធុញនឹងជីវិតខ្ញុំមួយនេះណាស់» តែត្រូវបានអ្នកគាំទ្រក្នុងបណ្ដាញសង្គម លើកទឹកចិត្តលោកថា «កុំបាក់ទឹកចិត្តអី ពួកគេជាកំលាំងចិត្ត ឲ្យលោកបន្តដំណើរទៅមុខ..» ។
តារាចម្រៀងសំនៀងស្រាល សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀងវ័យក្មេងបំផុត ដែលមានលុយច្រើនមិនគួរឲ្យជឿ ព្រោះគ្រាន់តែផ្ទះមានតម្លៃជិត៦០ម៉ឺនដុល្លារទៅហើយ ។ ចំណែកសម្ភារៈប្រើប្រាស់ គឺថ្លៃកប់ពពក តែអ្វីដែលលោកគ្មានគឺគូស្នេហ៍ អាចជាហេតុធ្វើលោកមានអារម្មណ៍ឯកា នឹងធុញថប់ក្នុងជីវិតខ្លួនឯង បើទោះបីលោកមានអ្វីៗ គ្រប់យ៉ាងក៏ដោយ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!