ឃាត់ខ្លួនអ្នកកាសែតម្នាក់ ឆក់កាបូបស្ត្រីជាជនជាតិបារាំង
ខេត្តសៀមរាប ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃខេត្តសៀមរាប បានចុះប្រតិបត្តិការឃាត់ខ្លួនអ្នកសារព័ត៌មានរាជសីហ៍ ពាក់ព័ន្ធឆក់កាបូបភ្ញៀវទេសចរជនជាតិបារាំង កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី១៧ឧសភា ២០១៦ ចំណុចជិតស្ពាននាគ ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបញ្ជូនទៅតុលាការ។
ហេតុការណ៍ឃាត់ខ្លួនអ្នកកាសែតរាជសីហ៍ម្នាក់ពីករណីឆក់កាបូបភ្ញៀវបរទេសនោះធ្វើឡើងនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី២៤ ឧសភា ២០១៦ ស្ថិតនៅផ្ទះជនសង្ស័យក្នុងភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តបានប្រាប់កោះសន្តិភាពនៅវេលាម៉ោង២និង៤៦នាទីរសៀល ថ្ងៃទី២៥ ឧសភា ២០១៦ ដោយបានសហការជាមួយអង្គភាពនគរបាលទេសចរណ៍ដែលទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៨ ឧសភា ២០១៦ មានឈ្មោះ MALLARD DELAVRENDR ភេទស្រី អាយុ៦៦ឆ្នាំ ជាជនជាតិបារាំង មុខរបរជាភ្ញៀវទេសចរ រស់នៅផ្ទះមិត្តភក្តិ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប រួចប្រគល់មកឱ្យខាងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ដើម្បីចាត់ការបន្ត។
លោកបន្តថា ស្ត្រីជនជាតិបារាំង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១៧ ឧសភា ២០១៦ រូបគាត់បានជិះកង់ទៅលេងផ្ទះមិត្តនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ហើយពេលគាត់ជិះកង់ត្រឡប់មកកន្លែងស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម វិញ នៅវេលាម៉ោងប្រហែលជាង៤ ថ្ងៃទី១៧ ឧសភា ២០១៦ បានដាក់កាបូបនៅក្នុងកន្ទ្រក់កង់មុខ លុះគាត់ជិះកង់ហួសស្ពាននាគបន្តិច ស្រាប់តែមានមនុស្ស២នាក់ មានរាងល្មមជិះម៉ូតូ១គ្រឿង ពណ៌ខ្មៅ មិនស្គាល់ស៊េរី មិនចាំស្លាកលេខ បានមកពីក្រោយរូបគាត់ រួចបានធ្វើសកម្មភាពឆក់យកកាបូបពីក្នុងកន្ទ្រក់កង់បាត់ដោយសុវត្ថភាព។
លោកបានបញ្ជាក់ថា នៅក្នុងកាបូបជនរងគ្រោះដែលត្រូវចោរឆក់បាត់នោះ មានប្រាក់៤២០ដុល្លារអាមេរិក កាត ATM ចំនួន១ ទូរស័ព្ទដៃម៉ាក WIKO ពណ៌ខ្មៅ ចំនួន១គ្រឿង។
លោកបានបញ្ជាក់បន្ថែមថា ជនសង្ស័យមានឈ្មោះ សឿន តឿ អាយុ៣៨ឆ្នាំ មុខរបរអ្នកសារព៌តមានរាជសីហ៍ មានស្រុកកំណើតនៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និងបក្សពួកម្នាក់ទៀតមិនស្គាល់ត្រកូលមានឈ្មោះ ស្រួច ភេទប្រុស ដែលបានធ្វើសកម្មភាពជិះម៉ូតូម៉ាក C125 ពណ៌ព្រីងទុំ ឆ្នាំ២០០២ ឆក់យកកាបូបស្ត្រីជាភ្ញៀវទេសចរជនជាតិបារាំង កាលពីថ្ងៃទី១៧ ឧសភា ២០១៦ នៅចំណុចជិតស្ពាននាគ ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកដែលត្រូវបានរត់គេចខ្លួនបាត់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៥ ឧសភា ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!