នារី​ម្នាក់​ចងក​សម្លាប់​ខ្លួន ពុំ​ទាន់​ដឹង​មូលហេតុ

 
 

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែឧសភា​នេះ ស្ថិត​នៅផ្ទះ​ជួល ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ករណី​នារី​ម្នាក់​ចងក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ ។

ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ពី​បុរស​ម្នាក់​ឈ្មោះ យិ​ន សា​រ៉ាត់ អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ដែល​ស្នាក់​នៅ​ទល់មុខ​បន្ទប់​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បានឃើញ​បន្ទប់​នារី​រង​គ្រោះ​បិទទ្វារ​ជិត ហើយ​ឃើញ​ស្ត្រី​ម្នាក់​ដើរទៅ​មុខ​បន្ទប់​នោះ​គោះ​ទ្វារ​២​ទៅ​៣​ដង​ដែរ​តែ​មិន​ឮ​អ្នក​ខាងក្នុង​ឆ្លើយ ឬ​បើកទ្វារ​សោះ ហើយ​ស្ត្រី​រូប​នោះ​ក៏​ដើរ​ហួស​ទៅ ។ ចំណែក​រូប​លោក​ឃើញ​ដូច​នោះ ក៏​មានការ​ងឿងឆ្ងល់ តើ​ហេតុ​អ្វី​បានជា​ម្ចាស់​បន្ទប់​មិន​បើកទ្វារ​ឬ​ឆ្លើយ​តប​សោះ​ចឹ​ង ?

ក្នុង​នាមរូប​លោក​ជា​អ្នក​ស្គាល់គ្នា នៅ​បន្ទប់​ជួល​ទល់មុខ​គ្នា ទៀត​នោះ​ក៏​បាន​ទៅ​លួច​អើត​មើល​តាម​ប្រឡោះ​បង្អួច ស្រាប់តែ​ឃើញ​នារី​រង​គ្រោះ​បាន​ចងក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។ ឃើញ​ដូច​នោះ​រូប​លោក​ក៏​បាន​ហៅ​អ្នក​ជិតខាង​មក​ជួយ និង​ទាក់ទង​សាច់ញាតិ​របស់​សព​នារី​រង​គ្រោះ ។ 

សព​នារី​រង​គ្រោះ​ឈ្មោះ ពោន សំ​អាន អាយុ​២៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​សាកសព​រួច ក៏​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​បងប្អូន យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ទំនៀមទម្លាប់​ប្រពៃណី ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងករណីចង.ក សម្លាប់ខ្លួន ស្រដៀងគ្នានេះដែរ បុរសដែលជាកម្មករម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយចងក នៅលើមែកឈើ ក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភានេះ បន្ទាប់ពីរូបគាត់ មានការតូចចិត្ត និងជីវភាពទីទ័លក្រ ខ្លាំងពេក រកព្រឹកខ្វះល្ងាច គួបផ្សំនិងគ្មានលុយ មើលជម្ងឺ កូនឈឺផងនោះ។

បើតាមមន្រ្តីនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនរងគ្រោះ ដែលចងកសម្លាប់ខ្លួននេះ ឈ្មោះ ខេម ម៉ច់ អាយុ៥៣ឆ្នាំ មុខរបរកម្មករ រស់នៅ ក្នុងភូមិអណ្តូងតាស្រែន ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានមកស្នាក់នៅ ធ្វើជាកម្មករ ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។ ជនរងគ្រោះ បានយកក្រមា ចងក នៅនិងដើមឈើ បណ្តាលឲ្យស្លាប់។

បើតាមអ្នកភូមិបានបញ្ជាក់ថា លោក ខេម ម៉ច់ ដាច់ចិត្តចងកសម្លាប់ខ្លួននេះ ដោយសារតែ តូចចិត្តខ្លួនក្រ ហើយកូនមានជំងឺ បច្ចុប្បន្នសាកសព កំពុងត្រូវបាន គ្រួសាររៀបចំធ្វើបុណ្យ តាមប្រពីណៃយ៍ ជាមួយគ្នានោះ ក្រុមគ្រួសារក៏អំពាវនាវ ដល់សប្បុរសជន មេត្តាឧបត្ថម្ភ ដល់គ្រួសារគាត់ដែល ជួបការលំបាកផង៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម