អស់សំណើចណាស់ ! ជិះសុទ្ធតែប្រាដូ ចង់សងតែ១ដុល្លារ
រាជធានីភ្នំពេញ ៖ រឿងហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កើតទៅជារឿងដ៏គួរឲ្យអស់សំណើចទៅវិញ ដោយបុរសជិះរថយន្តឡង់គ្រីស័រប្រាដូ១មួយគ្រឿងបែរជាចង់សងអ្នករងគ្រោះត្រឹមតែ១ដុល្លារដើម្បីបញ្ចប់រឿង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្ដោយវិថីព្រះមុនីរ៉េត ចំណុចមុខស្តាតអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តស៊េរីទំនើប១គ្រឿងម៉ាក ឡង់គ្រីស័រ ប្រាដូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC-8887 បានបើកមកប៉ះពីក្រោយម៉ូតូកូនទា១គ្រឿងម៉ាក Scoopy Mini ពណ៌ពងមាន់ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-2244 បើកបរដោយនារីម្នាក់បណ្ដាលឲ្យដួល ដោយម្ចាស់រងរបួសស្រាល ឯម៉ូតូខូចខាត ។
ពេលនេះបុរសអ្នកបើកបរក៏ចុះមកក្នុងស្ថានភាពស្រវឹងដើម្បីចរចាជាមួយនារីរងគ្រោះដើម្បីបញ្ចប់រឿង ។ ពេលនេះនារីរងគ្រោះសុំសំណង៥០ដុល្លារសម្រាប់ជួសជុលម៉ូតូ ប៉ុន្តែបុរសអ្នកបើកឡានបែរជាហុចឲ្យតែ១ដុល្លារប៉ុណ្ណោះ ហើយថែមទាំងនិយាយថា យកតែប៉ុណ្ណឹងទៅ ។
ការធ្វើបែបនេះធ្វើឲ្យអ្នកឃើញហេតុការណ៍អស់សំណើចស្ទើរគ្រប់គ្នា ព្រមទាំងនិយាយថា ជិះសុទ្ធតែរថយន្តស៊េរីទំនើប បែរជាមិនទទួលខុសត្រូវនូវទង្វើរបស់ខ្លួនឯង តើ១ដុល្លារអាចយកទៅធ្វើអ្វីបាន ។
បន្ទាប់ពីការចរចាមិនត្រូវគ្នា សមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញក៏បានធ្វើការវាស់វែង ហើយយកម៉ូតូ និងរថយន្ត ព្រមទាំងអ្នកបើកបររថយន្តដែលស្ថិតក្នុងស្ថានភាពស្រវឹងម្នាក់នោះទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីដោះស្រាយតាមច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
ងាកមកមើល កាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចស្តុបក្រោមស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឯណេះវិញ រថយន្តហាយលែនឌ័រ ដឹកចំណងដៃការកូន ជាង២ម៉ឺនដុល្លារ ត្រូវបានរថយន្តឡង់គ្រីស្ស័រ បើកបុកពីក្រោយ ហើយចុះវាយបែកកញ្ចក់រថយន្ត ទើបខាងរថយន្តរងគ្រោះ ចោទប្រកាន់ថា សង្ស័យវាយប្លន់ យកលុយចំណងដៃ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2B-0998 ជិះម្នាក់ឯង អ្នកបើកបរមានឈ្មោះ ឡេង លឹមគាង ភេទប្រុស មុខរបរលក់ដូរ អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ៣ បុរីភ្នំពេញថ្មី សង្កាត់ស្ទឹងមានជ័យ ចំណែករថយន្តរងគ្រោះម៉ាកហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3289 ជិះជាលក្ខណៈក្រុមគ្រួសារ មានចាស់មានក្មេង អ្នកបើកបរមានឈ្មោះ អុំ ម៉ារ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៨៩ ផ្លូវបេតុង ក្រុម១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ថ្ងៃនេះក្រុមគ្រួសាររបស់គាត់មានសាច់ញាតិរៀបការនៅមជ្ឈមណ្ឌលទួលគោក ពេលចប់កម្មវិធីអស់ហើយរូបគាត់បានបើករថយន្តម៉ាកហាយលែនឌ័រដឹកម្តាយកូនក្រមុំ និងសាច់ញាតិ មានក្មេងមានចាស់ និងមានទារិកាទើបនឹងកើតបានមួយខែផងដែរ ព្រមទាំងដឹកលុយចំណងដៃជាង២ម៉ឺនដុល្លារយកទៅផ្ទះនៅមុខមន្ទីរពេទ្យព្រះកុសុមៈ ដោយធ្វើដំណើរតាមផ្លូវលេខ៥៩៨ ពីជើងទៅត្បូង ខណៈមកដល់ស្តុបស្ពានអាកាស៧មករាគាត់បានឈប់រង់ចាំស្តុបដោយមិនបានដឹងថាមានរថយន្តឡង់គ្រីស័របើកមកឈប់ពីក្រោយហើយចង់វ៉ាស្តាំមិនរួចបានព្យាយាមចុចស៊ីផ្លេជាច្រើនដងធ្វើឲ្យគាត់ ខឹងបានចុចកញ្ចក់រថយន្តអឺតមកស្រែកថា អត់ចេះបើករថយន្តទេឬ លុះដល់ភ្លើងពណ៌ខៀវ ក៏គាត់បានបើករថយន្តចេញទៅស្រាប់តែរថយន្តឡង់គ្រីស័របើកបុកពីក្រោយ ហើយឈប់រថយន្តនៅក្រោមស្ពានអាកាសយកដំបង៣កំណាត់វាយបែកកញ្ចក់រថយន្តខាងក្រោយ ហើយបានឈ្លោះប្រកែកគ្នាមួយប្រាវ បន្ទាប់មកក៏បើករថយន្តយកលុយទៅទុកនៅផ្ទះសិន រួចទើបហៅបងប្អូនជួយដេញតាមរថយន្តបង្ករហូតដល់មុខអធិការដ្ឋានខណ្ឌដង្កោទើបឃាត់រថយន្តបង្កបាន ។
ចំណែកអ្នកបើករថយន្តបង្កបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តហាយលែនឌ័រព្យាយាមបើកកៀររថយន្តរបស់គាត់ ដែលបម្រុងវ៉ា ទើបធ្វើឲ្យគាត់ជ្រុលទៅបុកគូទរថយន្តហាយលែនឌ័រធ្វើឲ្យមានការឈ្លោះប្រកែកគ្នា គាត់ការពារខ្លួនទើបយកដំបងទៅវាយរថយន្តរងគ្រោះតែម្តង ។
ប្រភពព័ត៌មានពីនគរបាលខណ្ឌដង្កោបានឲ្យដឹងថា រថយន្តរងគ្រោះចោទថាជាករណីវាយប្លន់យកលុយចំណងដៃជាង២ម៉ឺនដុល្លារ ធ្វើឲ្យមានការផ្អើលឆោឡោពេញអធិការដ្ឋានខណ្ឌដង្កោទាំងយប់ ប៉ុន្តែកន្លែងកើតហេតុនៅសង្កាត់ទឹកថ្លា ទើបសមត្ថកិច្ចបញ្ជូនទៅនគរបាលប៉ុស្តិ៍ទឹកថ្លា ដើម្បីធ្វើការដោះស្រាយ ។
រហូតមកដល់ព្រឹកថ្ងៃទី២៣ឧសភានេះ ភាគីទាំងពីរបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លា ដោយខាងរថយន្តរងគ្រោះទាមទារសំណង១៥០០ដុល្លារ តែរថយន្តបង្កយល់ព្រមសងតែថ្លៃកញ្ចក់រថយន្តទេ ទើបការចរចាគ្នាមិនទាន់ចប់នៅឡើយទេ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!