អគ្គិភ័យឆេះបំផ្លាញ រោងម៉ាសីុនអគ្គិសនីឯកជន ខេត្តឧត្តរមានជ័យ ខាតបង់ទឹកប្រាក់ ច្រើនខ្ទង់ម៉ឺនដុល្លារ
(ឧត្តរមានជ័យ)៖ រោងម៉ាសីុនអគ្គិសនីឯកជនមួយកន្លែង ស្ថិតនៅស្រុកត្រពាំងបា្រសាទ ខេត្តឧត្តរមានជ័យ ត្រូវបានអគ្គិភ័យឆេះបំផ្លាញចោលទាំងស្រុង ដែលមានទំហំខូចខាតខ្ទង់មឺុនដុល្លារទៀតផង។
ករណីនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពីធ្លុះឡដុតអូស ហើយធ្លាយបំភាយចេញនូវអណ្តាតភ្លើងមកខាងក្រៅ តែសំណាងល្អគ្មានមនុស្សណាម្នាក់រងគ្រោះ និងផ្ទះប្រជាពលរដ្ឋ នៅក្បែរត្រូវបានឆេះរីករាលនោះឡើយ។
ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃ២៤ ខែឧសភា ឆ្នាំ២០១៦នេះ ខាងកើតផ្សារត្រពាំងបា្រសាទ ស្ថិតក្នុងភូមិ ត្រពាំងបា្រសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា នៅមុនពេលភ្លើងនេះបានឆាបឆេះ ពួកគាត់បានឃើញផ្សែងខ្មួលខ្មាញ់ នូវអណ្តាតភ្លើង ចេញពីរោងម៉ាស៊ីនអគ្គិសនី ដែលមានប្រើអុសដុតក្នុងឡ ដើម្បីយកកំដៅបញ្ចេញជាចរន្តភ្លើងអគ្គិសនី។
នៅគ្រានោះ ទាំងអាជីវរកផ្សារ ទាំងប្រជាពលរដ្ឋ និងអ្នកដឹកទឹកលក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានទៅ ជួយពន្លត់ភ្លើង។
ម្ចាស់រោងម៉ាស៊ីនអគ្គិសនីឈ្មោះ កង ឈី អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ លួន ហៀង អាយុ៥០ឆ្នាំ រស់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។
តែមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ប្រាប់ពីទំហំខូចខាតជាទឹកប្រាក់ អោយប្រាកដនោះដែរ តែវាឆេះឆាបទាំងស្រុង និងអាចដល់ការខាត់បង់ជាច្រើនម៉ឺនដុល្លារ៕
ប្រភព ៖ Fresh News
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!