មន្រ្តីយោធាម្ចាស់ហាងលក់ ទូរស័ព្ទយីហោ លីហ្សា បាញ់ភ្ញៀវទៅដូរថ្ម ទូរស័ព្ទមួយគ្រាប់ តែសំណាងល្អមិនត្រូវ
(ភ្នំពេញ)៖ ម្ចាស់ហាងលក់ទូរស័ព្ទយីហោ លីហ្សា ស្ថិតនៅក្បែររោងចក្រ QMI ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលសមត្ថកិច្ចអះអាងថា ជាមន្រ្តីយោធាផងនោះ បានដកកាំភ្លើងបាញ់មួយគ្រាប់ សំដៅភ្ញៀវ៣នាក់ ពេលកំពុងយកទូរស័ព្ទទៅដូរថ្ម។
ហេតុការណ៍បាញ់ប្រហារខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៧៖៤០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ តែសំណាងល្អ ជនរងគ្រោះបានរួចផុតពីគ្រោះថ្នាក់ដោយសារតែគ្រាប់កាំភ្លើងបាញ់ខុស។
ភ្នាក់ងារ Fresh News បានរាយការណ៍មកថា មុនពេលកើតហេតុ ជនរងគ្រោះ៣នាក់ បានយកទូរស័ព្ទរបស់ខ្លួន ទៅដូរថ្មចេញ ក្រោយពេលទិញនៅហាងមួយនេះ តែមិនសូវកាន់ថ្ម តែពេលយកទៅដូរនោះ ស្រាប់តែឈ្លោះជាមួយម្ចាស់ហាងខាងលើ រហូតកើតជាជម្លោះ ស្រាប់តែម្ចាស់ហាងដកកាំភ្លើងបាញ់តែម្តង ធ្វើឲ្យជនរងគ្រោះទាំង៣នាក់ រត់បាតជើងសព្រាត ប៉ុន្តែបានរួចផុតពីគ្រោះថ្នាក់។
ក្រោយកើតហេតុ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅសួរនាំ និងជួយអន្តរាគមន៍ ប៉ុន្តែជនដៃដល់បានរត់គេចខ្លួនបាត់៕
ប្រភព ៖ Fresh News
កំណត់ត្រាខ្មែរឡូត៖
យ៉ាងណាមិញ ហេតុការណ៍ស្រដៀងនេះ ក៏ធ្លាប់កើតឡើងផងដែរ ដែលមន្រ្តីនគរបាលអន្តោប្រវេសន៍ម្នាក់ ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន ក្រោយបាញ់បោះសេរី នៅស្រុកកៀនស្វាយ។ នៅក្នុងនេះ បានឲ្យដឹងថា មន្រ្តីនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកកៀនស្វាយ ខេត្តកណ្តាលចាប់ខ្លួន ក្រោយពីមន្រ្តីនគរបាលរូបនេះ បានបាញ់បោះសេរី នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំការស្វាយភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនបាញ់បោះរូបនេះមានឈ្មោះ ឡេង សុជាតិ អាយុ ៣៣ ឆ្នាំ ជាមន្ត្រីនគរបាលមានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក អត្តលេខ71985 បំរើការនៅអង្គភាព នាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។
ក្រោយការចាប់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូត អាវុធខ្លីម៉ាក BERTTA លេខ PX5341M ផលិតនៅប្រទេសអុីតាលី បង់មួយមានគ្រាប់១៥គ្រាប់ និងសំបកកាទុសបាញ់រួចអស់ចំនួន៩គ្រាប់ លិខិតបេសកកម្ម 000454 ប័ណ្ណប្រើប្រាស់លេខ ខ អ 9 04365 និងអត្តសញ្ញាណប័ណ្ណ នគរបាលជាតិ១សន្លឹក។
យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ពីមន្រ្តីអាវុធហត្ថ ថា ការបាញ់បោះនេះ បណ្តាលមកពីមូលហេតុ អ្វីនោះទេ តែបើតាមប្រភពខ្លះអះអាងថា អាចបណ្តាលមកស្រវឹង។ បច្ចុប្បន្នខាងកំលាំងជំនាញកងរាជអាវុធហត្ថស្រុក កំពុងបន្តនីតិវិធី ដើម្បីចាត់ការតាមច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!