ដេននី ក្វាន់៖ ចាស់ៗតែងតែនិយាយថា បើឆ្កែឆ្កួតកុំឆ្កួតតាមឆ្កែ
ភ្នំពេញ៖ វាហាក់ដូចជា ពាក្យដៀមដាមមួយ ជាមួយនឹងរឿងរ៉ាវដំប៉ៅចាស់ ដែលមិនទាន់នឹង ជាសះស្បើយផងនោះ ដេននី ក្វាន់ បានបង្ហាញសារឌឺដងផ្លែផ្កា ទៅលើមនុស្សម្នាក់ ។
ជាង២០ម៉ោង ពោលគឺនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ តារាសម្តែងពន្លកថ្មីសិចស៊ី នាងដេននី ក្វាន់ បានបញ្ចេញសារផ្លែផ្កាមួយ ថា «ចាស់ៗតែងតែនិយាយថា បើឆ្កែឆ្កួតកុំឆ្កួតតាមឆ្កែ... ត្រូវអត់មិត្តៗ?» ។ សារនេះ គេមិនដឹងថា ដេននី ក្វាន់ ដៀមដាមទៅលើមនុស្សណា ឲ្យច្បាស់នោះទេ ប៉ុន្តែមជ្ឈដ្ឋានមហាជន គិតថាទំនងជានាង រិះគន់ទៅលើ រៀមច្បង ដែលធ្លាប់មានរឿងរ៉ាវ រិះគន់ទៅលើនាង រឿងស្លៀកពាក់សិចស៊ី ហើយមើលទៅ នោះ៕
ប្រភព ៖ ដើមអម្ពិល
ការចាប់អារម្មណ៍ខ្មែរឡូត៖
គួររំលឹកថា កាលពីល្ងាចម្សិលមិញនេះ តារាចម្រៀងសម្លេង រៃកណ្តឹងស្តាប់មិនចេញជិនណាយ អ្នកនាង ម៉េង កែវពេជ្ជតា ដែលកន្លងមក ត្រូវបានមហាជនដឹងគ្រប់គ្នាថា ធ្លាប់ផ្ទុះរឿងចម្រូងចម្រាស់ ជាមួយតារាសម្តែងចំណូលថ្មី នាង ដេននី ខ្វាន់ ជុំវិញរឿងស្លៀកពាក់សិចស៊ី រហូតក្រួសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតកោះហៅ តារាវ័យក្មេង ដេននី ទៅណែនាំ ព្រមទាំងឲ្យចេញមុខសុំទោសមហាជន ជាសាធារណៈនោះ ថ្មីៗនេះ ក៏បានបង្ហាញពីអារម្មណ៍ បាក់ទឹកចិត្តលើចំណាត់ការ ក្រសួងដែលគ្មានចំណាត់ការណា ក្តៅចំពោះតារាវ័យក្មេងរូបនេះ។
អ្នកនាង ម៉េង កែវជ្ជតា បានសរសេរលើកឡើង ជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសំដៅលើតារាសិចស៊ី នាង ដេននី ខ្វាន់ និងក្រសួងថា «មុនហ្នឹងប្រកាសដាច់ខាត មិនសូមទោសខ្ញុំទេ។ ហ៊ឺខ្ញុំហាក់អន់ចិត្ត និងក្រសួងយើងណាស់ ស្លៀកពាក់បែបហ្នឹង ក៏អាចទទួលជួបបានដែរ វាខុសពីពួកខ្ញុំ បើហ៊ានតែខុសបន្តិច ម៉ែអឺយអត់មើលមុខអាឡូវ ហេ ហេ…!»។
មិនត្រឹមតែប៉ុណ្ណោះ នាពេលកន្លងមក តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា ក៏ធ្លាប់បាននិយាយសង្កត់ធ្ងន់ថា ការចេញមុខសុំទោស ពីសំណាក់តារាស្រីនាង ដេននី ខ្វាន់ នេះ ព្រោះតែខ្លាចសន្និសីទកាសែតប៉ុណ្ណោះ ។ ម្យ៉ាងទៀត អ្នកនាងនិយាយណែនាំ ក្នុងន័យមួយ ដើម្បីស្ថាបនាក្នុងនាម អ្នកនាងជាអ្នកសិល្ប:រៀមច្បងម្នាក់ ដែលមានអាយុច្រើនជាង ប្រៀបបាននឹងបង ប្រដៅប្អូនស្រី។ ប៉ុន្តែផ្ទុយមកវិញបែរជា កញ្ញា ដេននី ខ្វាន់ ខឹងច្រឡោត លើកយករឿងផ្ទាល់ខ្លួនរបស់អ្នកនាង តាំងពីអតីតកាល មកផ្ចាញ់ផ្ចាលទៅវិញ។ មិនតែប៉ុណ្ណោះ ថែមទាំងប្រើភាសារពេបជ្រាយ និងចំអកឡកឡឺយ ជីវិតបែកបាក់គ្រួសារ របស់អ្នកនាង ម៉េង កែវពេជ្ជតា ទៀតផង ។
សូមបញ្ជាក់ថា ការលើកឡើង បង្ហាញពីការអស់ជំនឿ លើចំណាត់ការរបស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ពីសំណាក់តារាចម្រៀង សំឡេងស្រទន់ពីរោះដូចសារិកា អ្នកនាង ម៉េង កែវពេជ្ជតា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផល នៃចំណាត់ការ កោះហៅរបស់ក្រសួង លើនាង ដេននី ខ្វាន់ ឲ្យខ្លួនហាក់ដូចគ្មានផ្លែផ្កាអ្វី ក្រៅតែពីការណែនាំបន្តិចបន្តូច ដោយពុំមានការដាក់លក្ខខណ្ឌ ឬធ្វើកិច្ចសន្យាព្រមានខ្លាំងៗ ចំពោះទង្វើគឃ្លើន របស់តារាស្រីសិចស៊ី ដេននី ខ្វាន់ កាលពីថ្មីៗនោះឡើយ៕
សារដែលអ្នកនាង ម៉េង កែវជ្ជតា បានបង្ហោះឡើងនៅក្នុងសង្គមហ្វេសប៊ុក
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!