Arsenal បង្ហាញឈុតសម្លៀកបំពាក់ថ្មី សំរាប់រដូវកាលថ្មី ២០១៦-២០១៧ (មានវីដេអូ)
អង់គ្លេស៖ បន្ទាប់ពីក្របខ័ណ្ឌនៃពានរង្វាន់ Premier League បានបញ្ចប់កាលពី២សប្តាហ៏មុន ក្លិបកាំភ្លើងធំ Arsenal ចាបផ្តើមត្រៀមនូវលក្ខណៈជាថ្មីសម្រាប់រដូវកាលថ្មី ដោយបានបង្ហាញឈុតសម្លៀកបំពាក់ថ្មីរបស់ខ្លួន ស្វាគមន៍រដូវកាល ២០១៦-២០១៧ ខាងមុខនេះ។
ឈុតសម្លៀកបំពាក់ថ្មីរបស់ក្លិបកាំភ្លើងធំមួយនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Puma ដែលបានចុះកុងត្រាផ្គត់ផ្គង់សម្លៀកបំពាក់ ឲ្យក្លិប Arsenal តាំងពីឆ្នាំ ២០១៣ ដែលក្នុងមួយឆ្នាំៗ ក្លិបទទួលបាន ៣០លានផោន ពីការផ្គត់ផ្គង់របស់ក្រុមហ៊ុន Puma មួយនេះ។ ហើយឈុតសម្លៀកបំពាក់ថ្មីនេះផងដែរ ត្រូវបានបង្ហាញដោយកីឡាករ Olivier Giroud, Hector Bellerin និងកីឡាករ Santi Cazorla។
ការបង្ហាញនូវសម្លៀកបំពាក់ថ្មីរបស់ក្លិបជាមួយកីឡាករ៣រូបនេះ ក៏ត្រូវបានចូលរួមដោយវីរៈបុរសរបស់ Arsenal ៣រូបផ្សេងទៀតដែរគឺ Robert Pires, Thierry Henry និង Fredrik Ljungberg ដែលការធ្វើបែបនេះក្នុងគោលបំណង រំលឹកដល់អនុស្សាវរីយ៍ចាស់ៗ និងរំលឹកនូវកំណត់ត្រាល្អៗរបស់ក្លិប ដែលធ្លាប់មានពីមុនមក។
ក្រុមហ៊ុន Puma បាននិយាយថា ពួកគេត្រូវបានជំរុញដោយ អ្នកគ្រប់គ្រង កីឡាករ និងប្រវត្តិសាស្រ្តរបស់ក្លិបកាលពីជំនាន់ឆ្នាំ៩០ ដើម្បីបំផុសបានជាគំនិតក្នុងការបង្កើតថ្មី ដែលធ្វើឲ្យពួកគេអាចរចនានូវឈុតនេះឡើង។ បញ្ជាក់ផងដែរថា ឈុតសម្លៀកបំពាក់របស់ Arsenal កាលពីរដូវកាលមុន ក៏មិនខុសគ្នា ពីរដូវកាលថ្មីនេះប៉ុន្មានដែរ គ្រាន់តែឈុតថ្មី បន្ថែមនូវឆ្នូតពណ៌ក្រម៉ៅបន្តិច នៅចំកណ្តាលដើមទ្រូងនៃអាវ។
ចំនែកឯតម្លៃនៃឈុតសម្លៀកបំពាក់នេះគឺ ១០០ផោន ចំពោះ Orginal ហើយ ៥៥ផោន សំរាប់ឈុត Copy។
ចំពោះកីឡាកររបស់ក្លិប Arsenal វិញ ហាក់ដូចជាពេញចិត្ត នូវការច្នៃម៉ូតនេះខ្លាំងណាស់។ ជាពិសេសគឺកីឡាករ Olivier Giroud បាននិយាយថា «ក្រុមហ៊ុន Puma ធ្វើបានល្អណាស់ ក្នុងការច្នៃម៉ូតមួយនេះ ពួកគេរចនាវាឡើង ដោយយកគំរូឈុតជំនាន់មុនរបស់ក្លិប ដោយគ្រាន់តែបន្ថែមនូវលក្ខណៈពិសេសមួយចំនួន ទៅលើអាវ ដែលធ្វើឲ្យយើងពាក់ទៅឃើញស្អាត នៅពេលដែលយើងឈរលើទីលាន»។
ហើយគ្រូបង្វឹករបស់ Arsenal លោក Arsene Wenger គាត់ក៏សង្ឃឹមដែរថាឈុតសម្លៀកបំពាក់ថ្មីនេះ នឹងធ្វើឲ្យពួកគេមានសំណាងល្អ និងជំរុញឲ្យពួកគេខំប្រឹងលេងក្នុងពេលប្រកួត៕
ប្រភព ៖ Daily Mail
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!