ស្រីទៀត! ស្រវឹងដាបបុកគេបើករត់ តែមិនរួច
រាជធានីភ្នំពេញ ៖ ស្ត្រីវ័យជាង៣០ឆ្នាំម្នាក់ ស្រវឹងស្រាបានបើករថយន្តទៅបុកម៉ូតូពីក្រោយអូសជិត៣០០ម៉ែត្រ បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់២ និងស្រាល១ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩នាទីយប់ថ្ងៃទី២៣ ឧសភា ស្ថិតនៅជិតស្ពានអាកាសក្បាលថ្នល់ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានមុនពេលកើតហេតុថា គេឃើញប្តីប្រពន្ធ និងកូនស្រីអាយុ២ឆ្នាំ បានជិះម៉ូតូម៉ាក TODAY ពណ៌ឈាមជ្រូក ពាក់ស្លាកលេខកណ្តាល 1P-3433 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានស្ត្រីម្នាក់អាយុជាង៣០ឆ្នាំ បានបើករថយន្តកាមរីបាឡែន ពណ៌.ស្ករ ពាក់ស្លាកលេខភ្នំពេញ 2T-4203 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន និងស្រវឹងបានរេចង្កូតទៅបុកម៉ូតូពីក្រោយពេញទំហឹងអូសម៉ូតូជាប់រថយន្ត៣០០ម៉ែត្រដល់មុខក្រុមហ៊ុនបារីសេក បណ្តាលអោយអ្នកជិះម៉ូតូទាំង៣នាក់ដួលអូស រងរបួសរលាត់ដៃជើងមុខពីនាក់ម្ដាយនិងកូនតូចធ្ងន់ ចំណែកឪពុករងរបួសរលាត់ដៃជើងទាំងបីនាក់ត្រូវបានដឹកតាមម៉ូតូកង់បី យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកម៉ូតូខូចបែកគូថខាងក្រោយ ។
ភ្លាមៗនោះ អ្នកបើកបររថយន្តមិនព្រមឈប់ទេ គឺព្យាយាមបើករត់រហូតដល់មុខហេបភីក្លិប ទើបសមត្ថកិច្ចស្ទាក់ឃាត់រថយន្ត និងមនុស្សបាន លុះដល់ពេលសមត្ថកិច្ចឃាត់បានស្ត្រីរូបនោះបានប្រើពាក្យគំរោះគំរើយដាក់សមត្ថកិច្ចថែមទៀតផង ដោយនិយាយថាគាត់អត់ដឹងថា បុកម៉ូតូជនរងគ្រោះទៀតផង ។
ក្រោយពេលកើតហេតុ ម៉ូតូនិងរថយន្ត ព្រមទាំងអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យដោះស្រាយ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
ដោយឡែកករណីយ មួយវិញទៀត ពូជាអ្នករត់ម៉ូតូឌុប ហើយក្មួយប្រុសជាអ្នករត់រ៉ឺម៉កម៉ូតូ បាននាំគ្នាទៅផឹកស៊ីស្រវឹងដាប ក្មួយដឹកពូនិងម៉ូតូដាក់លើរ៉ឺម៉កជូនទៅផ្ទះវិញ មិនទាន់ដល់ផ្ទះផង ស្រាប់តែពូធ្លាក់ពីលើរ៉ឺម៉កម៉ូតូសន្លប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី២២ ឧសភា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
បុរសដែលធ្លាក់ពីលើរ៉ឺម៉កម៉ូតូសន្លប់នោះមានឈ្មោះ វិន អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅម្តុំផ្សារព្រៃទា និងមានស្រុកកំណើតនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមឆ្នាំ២០០៤ ពណ៍ខ្មៅ ។
តាមសម្តីអ្នករត់រ៉ឺម៉កម៉ូតូដែលអះអាងថា ជាក្មួយជនរងគ្រោះ និងជាអ្នកដឹកជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង៦ល្ងាច រូបគាត់និងពូជាជនរងគ្រោះ បាននាំគ្នាទៅផឹកស្រាក្នុងហាងមួយក្បែរផ្សារស្ទឹងមានជ័យចាស់ ។ លុះស្រវឹងស្រារួចពូរបស់គាត់សន្លប់អត់ដឹងខ្លួន ទើបគាត់បានពឹងអោយខាងម្ចាស់ហាងជួយលើកពូរបស់គាត់ និងម៉ូតូដាក់លើរ៉ឺម៉កម៉ូតូជូនគាត់ទៅផ្ទះ ខណៈពេលជិះមកដល់មុខព្រលានយន្តហោះ មិនដឹងយ៉ាងម៉េចស្រាប់តែពូរបស់គាត់ប្រកាច់ធ្លាក់ពីលើរ៉ឺម៉កម៉ូតូសន្លប់តែម្តងទៅ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន បន្ទាប់មក មានស្ត្រីម្នាក់អះអាងថា ជាប្រពន្ធបានមកសុំយកម៉ូតូទៅរក្សាទុក តែសមត្ថកិច្ចមិនឲ្យទេព្រោះមិនមានឯកសារបញ្ជាក់គ្រប់គ្រាន់ ទើបស្ត្រីរូបនោះបានប្រាប់ថា កាតគ្រីម៉ូតូនៅជាប់នឹងប្តីគាត់ហើយ តែគាត់អត់ដឹងថា ប្តីរបស់គាត់ត្រូវគ្លីនិកឯកជនណាមួយដឹកយកទៅព្យាបាលទេ ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!