ព្រហើនណាស់ ! បាញ់ប្លន់ជិតប៉ុស្តិ៍ប៉ូលិស
ខេត្តសៀមរាប ៖ ផ្ទះអ្នកលក់ត្រីនៅស្រុកក្រឡាញ់មួយរូបត្រូវបានក្រុមចោរអាកាបាញ់ប្លន់យកគ្រឿងអលង្ការ និងលុយសរុបជាង៦ពាន់ដុល្លារ រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចម្ងាយប្រមាណ១គីឡូម៉ែត្រពីអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ។
លោកវរសេនីយ៍ទោ ចាន់ សារ៉េន អធិការនគរបាលស្រុកក្រឡាញ់ បានប្រាប់«កោះសន្តិភាព»នៅរសៀលថ្ងៃទី២៤ឧសភានេះថា មុនកើតហេតុមានពលរដ្ឋរាយការណ៍មកថា មានករណីចោរប្លន់ផ្ទះអ្នកលក់ត្រីក្នុងភូមិកើតហេតុខាងលើ ។ លោកបន្តថា បន្ទាប់ពីបានព័ត៌មានភ្លាមៗកម្លាំងជំនាញបានសហការជាមួយកងរាជអាវុធហត្ថក្រុង-ខេត្ត ចុះទៅដល់ទីតាំងកើតហេតុ រួចហៅម្ចាស់ផ្ទះមកធ្វើការសួរនាំ ។
តាមការសាកសួរ ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ក្រុមជនសង្ស័យមានគ្នា៣នាក់ ស្លៀកពាក់ស៊ីវិល១នាក់ ស្លៀកពាក់ខោអាវទាហាន២នាក់ ប្រដាប់ដោយកាំភ្លើងអាកា២ដើម បានធ្វើសកម្មភាពភ្ជង់ប្លន់ ។ ជនរងគ្រោះឈ្មោះ ពរ រិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
លោកអធិការបន្តទៀតថា ក្នុងអំពើប្លន់នេះជនល្មើសបានបាញ់១គ្រាប់គម្រាមជនរងគ្រោះ តែមិនបណ្តាលឱ្យរងរបួសទេ ។ លោកបញ្ជាក់ថា ចំពោះទ្រព្យសប្បត្តិដែលក្រុមចោរប្លន់ពីជនរងគ្រោះមាន ខ្សែដៃមាស៥ជី ខ្សែកមាស១តម្លឹង ប្រាក់ថៃ៥ម៉ឺនបាត ប្រាក់ដុល្លារ៥០០ដុល្លារ ប្រាក់រៀល៦លានរៀល ។
លោកអធិការនគរបាលស្រុកក្រឡាញ់ បានបញ្ជាក់បន្ថែមទៀតថា ពេលនេះកម្លាំងរបស់អធិការ និងកម្លាំងកងរាជអាវុធហត្ថស្រុក ខេត្តសៀមរាប កំពុងដុតដៃ ដុតជើង ស្វែងរកមុខសញ្ញាជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ករណីស្រដៀងគ្នានេះដែរ មន្រ្តីនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកកៀនស្វាយ ខេត្តកណ្តាលចាប់ខ្លួន ក្រោយពីមន្រ្តីនគរបាលរូបនេះ បានបាញ់បោះសេរី នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំការស្វាយភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនបាញ់បោះរូបនេះមានឈ្មោះ ឡេង សុជាតិ អាយុ ៣៣ ឆ្នាំ ជាមន្ត្រីនគរបាលមានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក អត្តលេខ71985 បំរើការនៅអង្គភាព នាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។
ក្រោយការចាប់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូត អាវុធខ្លីម៉ាក BERTTA លេខ PX5341M ផលិតនៅប្រទេសអុីតាលី បង់មួយមានគ្រាប់១៥គ្រាប់ និងសំបកកាទុសបាញ់រួចអស់ចំនួន៩គ្រាប់ លិខិតបេសកកម្ម 000454 ប័ណ្ណប្រើប្រាស់លេខ ខ អ 9 04365 និងអត្តសញ្ញាណប័ណ្ណ នគរបាលជាតិ១សន្លឹក។
យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ពីមន្រ្តីអាវុធហត្ថ ថា ការបាញ់បោះនេះ បណ្តាលមកពីមូលហេតុ អ្វីនោះទេ តែបើតាមប្រភពខ្លះអះអាងថា អាចបណ្តាលមកស្រវឹង។ បច្ចុប្បន្នខាងកំលាំងជំនាញកងរាជអាវុធហត្ថស្រុក កំពុងបន្តនីតិវិធី ដើម្បីចាត់ការតាមច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!