តើខេម យល់ព្រមសង ២៥,០០០ដុល្លារ ដល់ជនរងគ្រោះ?
ភ្នំពេញ៖ ក្រោយបង្កគ្រោះថ្នាក់នៅខណ្ឌឬស្ស៊ីកែវ កាលពីថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៦ តារាចម្រៀងខេម បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យ បុរសម្នាក់ស្លាប់ ប៉ុន្តែក្រោយកើតហេតុ គេមិនដឹងថា រឿងនេះ បញ្ចប់យ៉ាងណានោះទេ ទើបតែថ្ងៃទី ២៤ឧសភា នេះ លឺថា ខេម សម្រេច បញ្ចប់រឿងនេះ កុំឲ្យសៅហ្មងចិត្ត ដោយបង់ប្រាក់ ២៥ពាន់ដុល្លារអាម៉េរិក។ ប្រភពព័ត៌មាន បញ្ជាក់ថា គ្រួសារជនរងគ្រោះបាន ទាមទារសំណងចំនួន ២៥០០០ដុល្លារ ជាថ្នូរនឹងការដកពាក្យបណ្ដឹង ។
ប៉ុន្តែតម្លៃនេះ ភាគីលោក ខេម ពុំទាន់យល់ព្រមនៅឡើយទេ ព្រោះលោកអះអាងថា លោកពុំមែនជា អ្នកខុសឡើយ ។ បញ្ហានេះ ត្រូវបានអ្នកច្បាប់អះអាងថា ទោះបី ការសងសំណងបានបញ្ចប់ បណ្តឹងរដ្ឋប្បវេណីក៏ដោយ តែបណ្តឹងអាជ្ញា ពោលគឺបទល្មើសព្រហ្មទណ្ឌ បុកមនុស្សស្លាប់ ពុំអាចបញ្ចប់បានទេ ។
មាត្រា៨៥ ច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ចែងថា " ជនណាបើកបរ ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ចដែលច្បាប់ប្បញ្ញត្តិស្តីពីចរាចរណ៍ ផ្លូវគោកតម្រូវបណ្តាល ឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ឆ្នាំទៅ៣ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀល ទៅ១៥លានរៀល និងអាចផ្តន្ទាទោសដោយ ទោសបន្ថែមមួយ ឬ ច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម ) នៃក្រមព្រហ្មទណ្ឌ " ។
ក្នុងមាត្រា៨៥ ដដែលនេះ ចែងបន្តថា " អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀលទៅ ២៥លានរៀល កាលបើអំពើនេះបានប្រព្រឹត្ត ៖ ចំណុច "ឃ"រត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ ៕
ប្រភព ៖ ដើមអម្ពិល
ចំណាប់អារម្មណ៍ខ្មែរឡូត៖
គួររំលឹកផងដែរថា លោក លី ម៉ាត់លី ថ្លែងប្រាប់អ្នកយកព័ត៌មាន តាមទូរស័ព្ទនាថ្ងៃទី២១ ខែឧសភានេះថា រហូតមកដល់ពេលនេះ លោកមិនទាន់បានឃើញក្រុមគ្រួសារ របស់តារាចម្រៀង ខេម ចូលខ្លួនមករកដំណោះស្រាយ ករណីស្លាប់ប្អូនប្រុសរបស់លោកនៅឡើយទេ ខណៈដែលលោកបានផ្ញើសារទៅ និងទូរស័ព្ទ ប៉ុន្តែគ្មានការឆ្លើយតប។
លោក លី ម៉ាត់លី បាននិយាយថា «បាទ..! អត់ទេបង..! នៅទេ នៅមិនទាន់មានអ្នកមកដោះស្រាយទេ រហូតមកដល់ថ្ងៃនេះ ខ្ញុំកំពុងនៅមន្ទីរពេទ្យមើលកូនខ្ញុំឈឺ នៅឡើយ..! ហើយក៏អត់ទាន់មានខាងហ្នុង (គ្រួសារ ខេម) ទាក់ទងមកដែរ»។
លោក លី ម៉ាត់លី បានបន្តទៀតថា រយៈពេល២ ឬ៣ថ្ងៃនេះ ក្រុមគ្រួសាររបស់លោក បានរង់ចាំក្រុមគ្រួសារ របស់តារាចម្រៀង ខេម ចូលខ្លួនមក ដោះស្រាយគ្នាឲ្យបានចប់សព្វគ្រប់ លោកក៏មិនចង់វែងឆ្ងាយអ្វីដែរ ព្រោះបើបន្តឲ្យវែងឆ្ងាយ នាំឲ្យខាតពេលវេលា ហើយប្អូនប្រុសរបស់លោក ក៏មិនអាចមានជីវិតឡើងវិញដែរ។ ប៉ុន្តែប្រសិនបើក្រុមគ្រួសារ របស់តារាចម្រៀង ខេម នៅតែពន្យាពេល មិនព្រមចូលខ្លួនមកដោះស្រាយទេនោះ លោកនឹងមានវិធានការតាមច្បាប់ ពោលលោកនឹងប្ដឹងឡើងតុលាការតែម្ដង។
សូមបញ្ជាក់ថា ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត RANGE ROVER ពាក់ស្លាកលេខ 2X-9987 ដោយជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 នៅចំណុចមុខឃ្លាំង ស្ថាននីយប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានអះអាងប្រាប់ Khmer Talking កាលពីរសៀលថ្ងៃទី១៨ ខែឧសភាកន្លងទៅថា តារាចម្រៀង ខេម របស់ផលិតកម្មថោន គឺជាអ្នកបើកបររថយន្ត RANGE ROVER និងស្ថិតនៅក្នុងហេតុការណ៍ គ្រោះថ្នាក់នេះ ហើយបានរត់គេចខ្លួនជាមួយស្រ្តីម្នាក់ ក្រោយកើតហេតុ។
សាច់ញាតិជនរងគ្រោះ បានបញ្ជាក់ប្រាប់ទៀតថា បងប្អូនគ្រួសារ តារាចម្រៀង ខេម រួមនឹងខាងផលិតកម្មផង បានសុំចូលខ្លួនមកចរចារដោះស្រាយ បញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ នៃការសងសំណង មិនទាន់ត្រូវបានបង្ហើបឲ្យដឹង នៅឡើយនោះទេ។ ប៉ុន្តែរហូតមកដល់ពេលនេះ គឺមិនទាន់មានជាលទ្ធផលផ្លែផ្កាអ្វីឡើយ ខណៈដែលដំណោះស្រាយ គឺមិនទាន់មាននោះទេ។
យ៉ាងណាមិញប្រពភព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ បានបង្ហើបឲ្យដឹងថា ខ្លួនក៏មិនចង់វែងឆ្ងាយអ្វីតទៅទៀតដែរ ព្រោះបើវែងឆ្ងាយ ក៏មិនអាចឲ្យជីវិត មនុស្សដែលស្លាប់ទៅហើយ រស់មកវិញដែរ ប៉ុន្តែពាក់ព័ន្ធនឹងសំណង ក៏ត្រូវពិចារណាឲ្យបានសមរម្យដែរ ព្រោះជីវិតមនុស្ស មិនអាចកាត់ថ្លៃបានទេ ។ តែយ៉ាងណា ក៏គ្រួសារជនរងគ្រោះ មានការយោគយល់ ចំពោះការចូលខ្លួនមកដោះស្រាយ ពីសំណាក់គ្រួសារ ខេម នៅពេលនេះ ព្រោះសំខាន់ស្ថិតនៅលើការជជែកគ្នា ដើម្បីទទួលយកបានទាំសងខាង តែប៉ុណ្ណោះ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!