ពេជ្រ សោភា ត្រូវនារីម្នាក់ រិះគន់ធ្ងន់ៗថា គ្មានចេះស្អីទាំងអស់ មិនស័ក្តិសមជា Coach ក្នុងកម្មវិធី «The Voice Cambodia» ឡើយ
(ភ្នំពេញ)៖ តារាចម្រៀងស្រីចាស់វស្សា របស់ផលិតកម្មហង្សមាស ហើយបច្ចុប្បន្ន គឺជាគ្រូបង្វឹក (Coach) ក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី២ អ្នកនាង ពេជ្រ សោភា ថ្មីៗនេះ ត្រូវបាននារីម្នាក់ សរសេររិះគន់យ៉ាងចាស់ដៃ នៅលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញការជ្រើសរើសយកបេក្ខជន-បេក្ខនារី គ្មានសមត្ថភាព មកធ្វើកូនក្រុមរបស់ខ្លួន ខណៈដែលអ្នកមានសមត្ថភាព មិនត្រូវបានមើលឃើញ និងលើកសរសេរពីនាងនោះ។
ម្ចាស់ Acount Facebook ឈ្មោះថា Alix Rona មុននេះបន្តិច បានសរសេរបង្ហោះ ភ្ជាប់ជាមួយរូបថត បេក្ខជន-បេក្ខនារីពីររូប ធ្វើការរិះគន់ លើសមត្ថភាពរបស់ អ្នកនាង ពេជ្រ សោភា ថា «ស្រុកខ្មែរចឹងមែន មិនចោលក្បួន អ្នកមានសមត្ថភាពពិត បើគ្មានបក្សពួកគ្មានលុយទេ គឺត្រូវតែធ្លាក់ទាំងអយុត្តិធម៌ ។ ពេជ្រ សោភា គ្មានជំនាញអីទេ ម៉ក់ ដារ៉ូ ច្រៀងគំហកស្រែបែក គ្មានកាយវិកាច្រៀង គ្មានអាម្មណ៍ ខូច (Coach )ទាំងបីរិះគន់!»។
ប្រភពដដែលនេះ បានបន្តថា «ឆេង ដានិច ច្រៀងពីរោះមានមនោសញ្ញចេតនា កាយវិកាល្អ គ្មានកន្លែងខុស ខូចទាំងបីសរសើរ។ តែចុងក្រោយ ពេជ្រ សោភា រើសយក ដារ៉ូ ទៅវិញ ធ្វើឲ្យមហាជន រាប់លានអ្នកភ្លឺភ្នែក កាន់តែច្បាស់ថា ពេជ្រ សោភា គ្មានចេះស្អីទាំងអស់ មិនស័ក្តិសម ជាខូច (Coach) ជាអ្នកចម្រៀង គ្មានមត្ថាភាព។ ការសម្រេចចិត្តរើសយក តែស្អាតបក្សពួក ដោយភាពល្ងង់ ធ្វើឲ្យអ្នកមានសមត្ថភាព ពិតបាក់ទឹកចិត្ត ។ ហង្សមាស មិនគួរធ្វើបែបនេះទេ ចឹងបាន អាម មុន្នី និង ម៉ៅ ហាជី សុខចិត្តដើរចេញ..!!» ។
ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីមានការរិះគន់ខាងលើនេះ គេពុំទាន់មានឃើញមាន ប្រតិកម្មណាមួយ ពីសំណាក់តារាចម្រៀង អ្នកនាង ពេជ្រ សោភា ដើម្បីបកស្រាយ ជុំវិញការរិះគន់នេះនៅឡើយទេ ខណៈ Khmertalking ក៏មិនទាន់អាចស្វែងរក ការសួរនាំបន្ថែមពីនាងបានដែរនោះ ព្រោះតែ ពេជ្រ សោភា កំពុងតែសម្រាកព្យាបាលជំងឺ នៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ថា «The Voice Cambodia» រដូវកាលទី២ ជាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោក និងមានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស រៀងរាល់ថ្ងៃអាទិត្យ។ កម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ និងមានប្រជាប្រិយភាពខ្លាំង គួរឲ្យកត់សម្គាល់ ព្រមទាំងទទួលបានការគាំទ្រច្រើន ពីទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ ខណៈគ្រូបង្វឹក (Coach) ក្នុងកម្មវិធីនេះ ត្រូវបានជ្រើសយកតារាចម្រៀងល្បីៗ ប្រចាំផលិតកម្ម ហង្សមាស៤រូប ធ្វើជាគណៈកម្មការកាត់សេចក្តី ដើម្បីដាក់ពិន្ទុឲ្យបេក្ខជន-បេក្ខនារី ចូលប្រឡង។
គ្រូបង្វឹក (Coach) និងជាគណៈកម្មការទាំង៤រូប ដែលកំពុងមានវត្តមានអង្គុយលើកៅអី ក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី២ មានដូចជា តារាចម្រៀងអ្នកនាង ពេជ្រ សោភា,កញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ និង លោក ណុប បាយ៉ារិទ្ធ។ គ្រូបង្វឹក(Coach)៤រូបនេះ គឺមានតួនាទីក្នុងការតាមដាន ដាក់ពិន្ទុនិងបង្ហាត់បង្រៀន ណែនាំបន្ថែមដល់បេក្ខជន ដើម្បីបានឈានទៅការប្រឡង ចម្រាញ់យកអ្នកខ្លាំងពិត ក្នុងចំណោមបេក្ខជន ដែលបានប្រឡងនោះ តាមរយៈការបោះឆ្នោត ពីសំណាក់មហាជន ទូទាំងប្រទេស៕
ប្រភព ៖ Khmer Talking
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!