Zlatan Ibrahimovic អាចក្លាយជា កីឡាករទីមួួយដែល Jose Mourinho នាំយកមកលេងនៅ Man Utd
អង់គ្លេស៖ បន្ទាប់ពី Louis Van Gaal ត្រូវបានក្លិបបិសាចក្រហម Manchester United បញ្ឈប់ពីតំណែងគ្រូបង្វឹកជាផ្លូវការ កាលពីម្សិលមិញនេះរួចមក មហាជនដែលស្នេហាវិស័យកីឡាបាល់ទាត់ ប្រាកដជាដឹងហើយថា នរណាជាអ្នកជំនួសតំណែងគ្រូបង្វឹកថ្មីរបស់ Man Utd មួយនេះ។ សឹងតែ១០០% ទៅហើយដែលលោក Jose Mourinho នឹងក្លាយជាគ្រូបង្វឹកថ្មី គ្រាន់តែក្លិបមិនទាន់ប្រកាសជាផ្លូវការតែប៉ុណ្ណោះ។
អតីតគ្រូបង្វឹករបស់ FC Porto, Chelsea, Inter Milan និង Real Madrid រូបនេះនឹងមកជំនួសតំណែងលោក Louis Van Gaal ដែលត្រូវបានបញ្ឈប់កាលពីថ្មីៗនេះ ហើយលោក Jose Mourinho ក៏គ្រោងនឹងនាំយកកីឡាករល្អៗ មកលេងនៅ Man Utd ផងដែរ។
ជាក់ស្តែងកីឡាករ Zlatan Ibrahimovic អាចជាកីឡាករដំបូងគេដែលលោក Jose Mourinho នាំមកលេងឲ្យ ក្លិបបិសាចក្រហម Manchester United។ ដូចដែលបានដឹងមកហើយថា Ibrahimovic គឺមិនទាន់មានក្លិបលេងនៅឡើយទេ បន្ទាប់ពីកុងត្រារបស់គេនៅក្លិប Paris St. Germain របស់បារាំង ត្រូវបានបញ្ចប់ក្នុងរដូវកាលនេះ។
កីឡាករដែលមានវ័យ ៣៤ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថា បានចុះកុងត្រាជាមួយ Man Utd រយៈពេល ១ឆ្នាំរួចរាល់ហើយ ហើយព័ត៌មានមួយនេះអាចនឹងត្រូវបានប្រកាសក្នុងរយៈពេល ៤៨ម៉ោងទៀត។
ចំនែក Mourinho វិញចង់ចាប់ផ្តើមការងារក្នុងនាមជាគ្រូបង្វឹកថ្មី នាពេលឆាប់ៗនេះ ដូច្នេះគាត់នឹងអាចចាប់ផ្តើមសកម្មភាពកំណត់ទិសដៅ នៃការដោះដូរកីឡាករមួយចំនួន មុននឹងទីផ្សារទិញ-លក់កីឡាករចាប់ផ្តើម។
ដូច្នេះ ក្លិបបិសាចក្រហម Manchester United នឹងត្រូវចំណាយទុនច្រើនឲ្យ Mourinho ដើម្បីឲ្យលោកដឹកនាំក្លិបក្លាយជាជើងឯកសាជាថ្មី៕
ប្រភព ៖ Mirror
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!