រឿងតិចតួច តែចង់បង្កជារឿងធំ​

 
 

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​និង​រថយន្ត​ប៉ះ​គ្នា​ឆ្កូត​ថ្នាំ​បន្តិច ស្រាប់តែ​បុរស​ជា​អ្នក​បើករថយន្ត​ខឹងសម្បារ​ដោយ​ស្តីបន្ទោស​ឱ្យ​នារី​ជា​អ្នក​ជិះ​ម៉ូតូ​រហូត​ដល់​យំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ទៅ​ថត​ផ្សាយ ហើយ​ត្រូវ​បុរស​នោះរ​ត់ទៅ​ចាប់​យក​ទូរស័ព្ទ​ច្របាច់​ធ្វើ​ស្រាំ​អេ​ក្រង់ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៩ ឧសភា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៦៥ កែង​ផ្លូវ​១៨៤ ត្រង់​ចំណុច​ស្តុ​ប​ខារ៉ាអូខេ «​នគរ​សំ​រិ​ទ្ធ​» ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

សាក្សី​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន ពណ៌​ឈាម​ជ្រូក​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-1904 បើកបរ​តាម​បណ្តោយ​ផ្លូវ​២៦៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ រីឯ​រថយន្ត​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-7799 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​២៦៥​ដូច​គ្នា ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​អាយ​ខុន​គាត់​បាន​ស៊ី​ញ៉ូ​បត់​ឆ្វេង ស្រាប់តែ​រថយន្ត​ខាងលើ​បាន​ជាន់​ហ្គែ​រ​បន្ថែម​ល្បឿន ធ្វើ​ឱ្យ​នារី​វ័យក្មេង​ភ័យ​ស្លន់ស្លោ បាន​ចាប់​ហ្វ្រាំង​ដួល​ទៅ​លើ​ទ្វារ​ខាងឆ្វេង​រថយន្ត​ឆ្កូត​ថ្នាំ​បន្តិច ។

បើ​តាម​សម្តី​របស់​នារី​ជា​អ្នក​បើក​ម៉ូតូ​អាយ​ខន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ផ្លូវកែង បាន​បត់​ស៊ី​ញ៉ូ​ឆ្វេង ហើយ​អក​ហ្សឺ​នឹង​រថយន្ត​បើក​លឿន​បាន​ចាប់​ហ្វ្រាំង​ដួល​បោក​លើ​រថយន្ត​បន្តិច ។ ភ្លាម​ៗ​នោះ រូប​នាង​បាន​សួរ​ថា ហេតុ​អី​បានជា​បើករថយន្ត​អ៊ីចឹង ស្រាប់តែ​បុរស​នោះ​ខឹង​ច្រឡោត ហើយ​បាន​ស្តីបន្ទោស​ឱ្យ​នាង​តែ​ម្តង ។

ចំណែក​បុរស​ជា​អ្នក​បើករថយន្ត​បាន​ប្រាប់​ថា ដោយសារ​តែ​គាត់​មិន​ចង់ឱ្យ​ម៉ូតូ​បត់​កាត់មុខ​រថយន្ត​របស់​គាត់ ទើប​គាត់​បន្ថែម​ល្បឿន​ឱ្យទៅ​មុន បែរជា​នារី​ជា​អ្នក​បើក​ម៉ូតូ​ចាប់​ហ្វ្រាំង​ដួល​បោក​លើ​រថយន្ត​របស់​គាត់ ហើយ​ស្រែក​ឡូឡា​ថាឱ្យ​គាត់​ទៀត ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ បុរស​ជា​អ្នក​បើករថយន្ត​បាន​ស្តីបន្ទោស​នារី​ជា​អ្នក​បើក​ម៉ូតូ​រហូត​នាង​យំ ។ ហើយ​បុរស​ជា​អ្នក​បើករថយន្ត​អាង​មាន​ខ្សែ​ស្គាល់​អ្នកធំ មិន​ព្រមឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​វាស់វែង​យក​ទៅ​ដោះស្រាយ​ទេ ដោយ​គាត់​ចង់​ឲ្យ​យក​ទៅ​ដោះស្រាយ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ។

ខណៈ​ពេល​កំពុង​តែ​ស្រែក​ឡូឡា​អាង​ខ្សែ​នោះ ស្រាប់តែ​ឃើញ​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ចុះ​ទៅ​ថត​យក​រូបភាព បែរជា​បុរស​នោះ​កាន់តែ​ខឹង​ច្រឡោត​ច្រ​ង៉េ​ង​ច្រ​ង៉ាង មិន​ឱ្យ​អ្នក​យក​ព័ត៌មាន​ថតរូប​ភាព​ទេ បាន​ចាប់​យក​ទូរស័ព្ទ​របស់​អ្នក​យក​ព័ត៌មាន ទៅ​ច្របាច់​រហូត​ប្រេះ​អេ​ក្រង់ រួច​ទើប​យក​ទៅ​ឱ្យ​សមត្ថកិច្ច​វិញ ។

ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​ខាងលើ បាន​ទូរស័ព្ទ​សាច់ញាតិ​មក​ជួយ​ដោះស្រាយ ចំណែក​នារី​ដែល​គិតតែ​ពី​យំ បាន​ទូរស័ព្ទ​សាច់ញាតិ​មក​ដល់​ធ្វើការ​ចរចា​ជាមួយ​ខាង​រថយន្ត ទើប​ម្ចាស់​រថយន្ត​យល់ព្រម​ឱ្យ​យ​សុំ​ទោស​បញ្ចប់រឿង ៕

ប្រភព ៖ កោះសន្តិភាព

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម