ការពិតបញ្ជាក់ហើយ ! ខេម ចង់បញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ
រាជធានីភ្នំពេញ ៖ ក្នុងន័យមិនចង់កើតរឿងវែងឆ្ងាយ និងសុទ្ឋតែជាអ្នកមិនបានតាំងចិត្តឲ្យកើតមានបញ្ហាចរាចរណ៍ ក្រុមគ្រួសារតារាចម្រៀង ខេម ចេញមុខទៅសុំចរចាជាមួយគ្រួសារជនរងគ្រោះ និងសុំឲ្យក្រុមគ្រួសារជនរងគ្រោះយោគយល់ កុំដាក់ពាក្យបណ្ដឹងទៅតុលាការ ។
ទីបំផុតគេអាចបញ្ជាក់បានហើយថា តារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម ពិតជាស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន បើទោះបីជាមន្ត្រីជំនាញផ្នែកចរចរណ៍អះអាងថា ភាគីអ្នកស្លាប់មានកំហុសក្តី ។ ទោះជាយ៉ាងណាភាគីខាងតារាចម្រៀង ខេម បានស្នើឲ្យក្រុមគ្រួសារអ្នកស្លាប់ទទួលយកសំណងជាទឹកប្រាក់ណាមួយ ដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ ។
បងស្រីតារាចម្រៀង ខេម បានចេញមុខទទួលស្គាល់ ចេញមុខទៅចចារ ដើម្បីដោះស្រាយជាមួយគ្រួសាររបស់អ្នកស្លាប់លោក លី ការិន និងសុំឲ្យគ្រួសារអ្នកស្លាប់កុំបន្តដាក់ពាក្យបណ្ដឹង ។ ទោះជាយ៉ាងណា ក្រុមគ្រួសារអ្នកស្លាប់នៅមិនទាន់សម្រេចចិត្តក្នុងការទទួលយកសំណងណាមួយដើម្បីបញ្ចប់រឿងនៅឡើយទេ ។
លោក លី ម៉ាត់លី បងបង្កើតរបស់លោក លី ការិន អ្នកស្លាប់ក្នុងឧបទ្ទវហេតុបុករថយន្តគ្នាជាមួយតារាចម្រៀង ខេម បានបញ្ជាក់ថា បងស្រីរបស់លោក ខេម បានមកដល់ផ្ទះរបស់លោកនៅភូមិគីឡូម៉ែតលេខ៨ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ ដោយបានផ្ដល់ប្រាក់មួយចំនួនឲ្យគ្រួសាររបស់លោកចាត់ចែងបុណ្យសព ហើយក៏បានទទួលស្គាល់កំហុសបណ្ដាលឲ្យប្អូនប្រុសរបស់លោកត្រូវស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចរថយន្តនោះផងដែរ ។ លោកបញ្ជាក់ថា ក្រោយពីបានបញ្ចុះសពប្អូនប្រុសរបស់លោករួចរាល់ កាលពីល្ងាចថ្ងៃទី១៨ ឧសភា គឺបងស្រីរបស់តារាចម្រៀង ខេម នោះគឺបានសុំខ្លួនដោះស្រាយដោយការផ្តល់សំណង ដើម្បីកុំអោយគ្រួសាររបស់លោកដាក់ពាក្យបណ្ដឹងណាមួយ ។ ទោះជាយ៉ាងណាលោក និងក្រុមគ្រួសារនៅមិនទាន់ទទួលយកសំណងណាមួយពីភាគីតារាចម្រៀង ខេម នៅឡើយទេ ប៉ុន្តែលោកបានបង្ហាញពីជំហរមិនចង់ឲ្យមានរឿងវែងឆ្ងាយនោះដែរ ។ លោកបញ្ជាក់ថា ក្រុមគ្រួសារលោកនឹងបន្តជជែកដោះស្រាយបន្តទៀតក្រោយពីពិធីបុណ្យសពតាមសាសនាអ៊ីស្លាមត្រូវបានបញ្ចប់ ។
គេនៅមិនទាន់ស្វែងរកការបញ្ជាក់បានពីសំណាក់តារាចម្រៀង ខេម បាននៅឡើយទេ ប៉ុន្តែយោងតាមមន្ត្រីជំនាញផ្នែកចរាចរណ៍បានបញ្ជាក់ថា ភាគីទាំងសងខាងសុទ្ធតែបើកបរក្នុងស្ថានភាពលឿនដូចគ្នា ប៉ុន្តែរថយន្តភាគីអ្នកស្លាប់បានលយចូលមកផ្លូវភាគីម្ខាងទៀតរហូតដល់ជិត២ម៉ែត្រ ។
គួរបញ្ជាក់ដែរថា ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងស្ថានីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ រថយន្តសេរីទំនើប១គ្រឿងម៉ាក Rang Rove rពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 ដែលបើកដោយតារាចម្រៀង ខេម បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង និងមានរថយន្តសេរីទំនើប១គ្រឿងទៀត ម៉ាក CeLiCa ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿនដូចគ្នា ទិសដៅបញ្ច្រាសទិសគ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់រថយន្ត CeLiCa ស្លាប់គៀបជាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម ។ បុរសជាជនរងគ្រោះមានឈ្មោះ លី ការីម អាយុ៣១ឆ្នាំ ជាបុគ្គលិកមីក្រូហិរញ្ញវត្ថុ «អម្រិត» បច្ចុប្បន្នស្នាក់នៅក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។
ទោះបីជាយ៉ាងណាអ្នកតាមដានហេតុការណ៍នេះកំពុងតែចង់ឲ្យលោក ប៊ុន សុណារិន ហៅ ខេម ចេញមុខបញ្ជាក់លម្អិតស្តីពីហេតុការណ៍នេះ ដោយអ្នកខ្លះក៏ចង់ដឹងសុខទុក្ខរបស់លោក ពិសេសសុខភាពអាចល្អដូចដើម ឬគ្រាន់តែរបួសបន្តិចបន្តួចនោះ ។
ក្នុងករណីនេះគេកំពុងរង់ចាំតាមដានថា មានការដោះស្រាយបែបណា ស្របពេលដែលសមត្ថកិច្ចកំពុងរិះរកវិធីតាមសភាពជាក់ស្តែងដើម្បីវែករកការណ៍ពិត ខណៈពេលដែលអារម្មណ៍ទស្សនិកជនកំពុងតែចង់ដឹងយ៉ាងអន្ទះសា ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!