ចលនាកីឡាអូឡាំពិកប្រារព្ធនៅ កម្ពុជាលើកដំបូងនា ថ្ងៃអាទិត្យនេះ
ភ្នំពេញ៖ កម្ពុជានឹងប្រារព្ធចលនាកីឡាអូឡាំពិកជាលើកដំបូង នាព្រឹកថ្ងៃអាទិត្យទី២២ ខែឧសភានេះនៅបរិវេណវិទ្យាល័យបាក់ទូក ដើម្បីស្វែងរកក្រុមជើងខ្លាំងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រដណ្តើមយកជ័យលាភីសម្រាប់វិទ្យាល័យដែលមានទំហំទឹកប្រាក់សរុប ១០០០០ដុល្លាទៅកាន់៤ជ័យលាភី សម្រាប់ប្រើប្រាស់ក្នុងការសាងសង់សាលា រឺការអភិវឌ្ឍន៍បណ្ណាល័យ។
នេះជាកម្មវិធីកីឡាអន្តរជាតិដែលបានរៀបចំឡើងនៅជុំវិញពិភពលោក ក្នុងគោលដៅលើកកំពស់សុខភាព និងគុណភាពនៃការរស់នៅ តាមរយៈការលេងកីឡា ដោយផ្ដោតពិសេសលើមនុស្សជំនាន់ក្រោយ ពោលគឺយុវជន និងវ័យជំទង់។ ព្រឹត្តិការណ៍នាថ្ងៃអាទិត្យនេះរួមមាន ការប្រកួតកីឡាទូទៅសម្រាប់សាធារណជន ការហាត់ក្បាច់គុណល្បុក្កតោ ការប្រកួតអាវ៉ង់ ការប្រកួតហ្គេមជាក្រុម ការគូរមុខ ការថតរូបកីឡា និង ការប្រកួតសម្រាប់សិស្សវិទ្យាល័យបាក់ទូក លើវិញ្ញាសាបាល់ទាត់ បាល់ទះ រត់ប្រណាំង ចោលដុំដែក លោតចម្ងាយ និងកាយសម្ព័ន្ធ។ អ្នកចូលរួមអាចនឹងមានឱកាសទទួលបានរង្វាន់សំភារៈកីឡាជាច្រើនដូចជា អាវយឺត មួក កងដៃ ក្រណាត់ជូតញើស ឧបករណ៍កីឡាតាមដានសុខភាព។
គោលបំណងសំខាន់នៃកម្មវិធីគឺចង់បញ្រ្ជៀបទំលាប់នៃការលេងកីឡាចូលក្នុងជីវភាពប្រចាំថ្ងៃ របស់សិស្សនិស្សិត និងសាធារណជន ស្របពេលដែលការលេងកីឡា ហាក់ត្រូវបានមើលរំលង និងធ្លាក់ចុះជាពិសេស ក្នុងសម័យបច្ចេកវិទ្យាទូរស័ព្ទទំនើប។ សូមសិស្សានុសិស្ស និស្សិត និងសាធារណជនចូលរួមប្រកួត លេងកំសាន្ត និងគាំទ្រចលនាកីឡាអូឡាំពិកទាំងអស់គ្នាដើម្បីសុខភាព។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគាំទ្រដោយក្រសួងអប់រំយុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!