ព្រឹកនេះ ព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង ទៅតម្កល់់នៅព្រះសក្យមុនីចេតីយ៍ ភ្នំឧតុង្គវិញ
(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកព្រលឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ដែលត្រូវនឹងថ្ងៃទី១៥កើត ខែពិសាខ ចំថ្ងៃបុណ្យពិសាខបូជា ក្បូនដង្ហែព្រះសារីរិកធាតុ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង ដើម្បីយកទៅតម្កល់ នៅព្រះសក្យមុនីចេតីយ៍ នៅភ្នំឧតុង្គវិញ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល។
ក្បែរដង្ហែព្រះសារិរិកធាតុនៅព្រឹកនេះ គេសង្កេតឃើញមានការចូលរួមយ៉ាងច្រើនកុះករ ពីព្រះសង្ឃ យាយជី តាជី សិស្សានុស្សិក ពុទ្ធបរិស័ទ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បាននឲ្យដឹងថា ព្រះរាជពិធីដង្ហែ ចាប់ផ្តើមចេញពីព្រះបរមរាជវាំង ទៅតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅវិថីព្រះអង្គឌួង មហាវិធីព្រះមុនីវង្ស ឆ្លងស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៦ ឆ្លងស្ពានព្រែកតាមាក់ និងស្ពានព្រែកក្តាម រួចចូលទៅកាន់ព្រះមហាសក្យមុនីចេតីយ៍ភ្នំអដ្ឋរស្ស (ភ្នំពេញឧតុង្គ)។
ដើម្បីចូលរួមសហការ រក្សាសណ្តាប់រៀបរៀបរយផ្លូវសាធារណៈ និងបញ្ចៀសការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមការងារសាលារាជធានីភ្នំពេញ បានរៀបចំសណ្តាប់តាមដងផ្លូវ និងកាត់ទម្លាក់ខ្សែកាប តាមតម្រាយផ្លូវដង្ហែក្បួនខាងលើ ដើម្បីឲ្យផ្លូវនេះ បានធំទូលាយ និងជួយសម្រួលដល់លំហូរចរាចរណ៍។
សូមរម្លឹកថា ព្រះសារីរិកធាតុ ព្រះពុទ្ធបដិមាជាច្រើនអង្គ រួមនិងវត្ថុបុរាណមានតម្លៃជាច្រើន ដែលតម្កល់ទុកនៅក្នុងព្រះសក្យមុនីចេតិយ៍ លើភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល ត្រូវបានចោរឥតសាសនា មួយក្រុមឃុបឃិតគ្នា ចូលលួចកាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ រយៈពេលជិត ២ខែក្រោយ ពោលនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ព្រះសារីរិកធាតុ ត្រូវបានសមត្ថកិច្ចធ្វើការយ៉ាង សស្រាក់សស្រាំតាមរកឃើញមកវិញ នៅក្នុងខេត្តតាកែវ តែព្រះពុទ្ធបដិមា ដែលធ្វើពីមាស និងមានត្បូងផង ត្រូវបានជនលើ្មសយកទៅរំលាយយកលក់អស់។ ឆ្មាំយាមព្រះសក្យមុនីចេតិយ៍ និង ជនដៃដល់សរុប៥នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗប្រមាណ ៧ឆ្នាំ និង ពិន័យជាប្រាក់ម្នាក់ៗ ៨លានរៀល។
បន្ទាប់ពីតាមរកឃើញមកវិញ ព្រះបរមសារីរិកធាតុ ត្រូវបានតម្កល់ទុកបណ្តោះអាសន្ននៅក្នុងព្រះបរមរាជវាំង ហើយទើបនៅថ្ងៃទី២០ ខែឧសភានេះ ត្រូវដង្ហែទៅតម្កល់នៅព្រះសក្យមុនីចេតិយ៍វិញហើយ៕
ប្រភព ៖ Freshnews
កំណត់ហេតុខ្មែរឡូត៖
គួរបញ្ជាប់ផងដែរថាកាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៥ ជនជាប់ចោទ៥នាក់ ដែល ពាក់ព័ន្ធករណីលួច ព្រះសារីរិកធាតុ នៅលើភ្នំឧដុង្គ កាលពីដើមឆ្នាំ២០១៤ កន្លងទៅនោះ ឥឡូវត្រូវបានចៅក្រមស៊ើបសួរសាលាដំបូង ខេត្ដកណ្ដាល ប្រកាសសាលក្រមនៅ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ដោយផ្ដន្ទាទោស ពួកគេជាប់ពន្ធនាគារ ក្នុងម្នាក់៧ឆ្នាំ និងបង់ប្រាក់ពិន័យ ចំនួន៨លានរៀល ។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដកណ្ដាល លោក សាយ សម្ផស្សសេរី បានប្រកាស សាលក្រមជនជាប់ចោទចំនួន៥នាក់ ក្នុងនោះ សន្ដិសុខ៤នាក់ ដែលយាមកាមនៅព្រះសក្យមុនីចេតីយ៍ និងជនដៃដល់ម្នាក់ទៀត ខណៈ ដែលអ្នករត់ម៉ូតូឌុប ត្រូវបានលើកលែងការ ចោទប្រកាន់ ។
មន្ដ្រីសាលាដំបូងខេត្ដកណ្ដាល បានឱ្យដឹងថា ជនជាប់ចោទទាំង៥នាក់ ត្រូវបានតំណាង អយ្យការសម្រេចចោទប្រកាន់ពីបទលួច បូរនីយវត្ថុក្នុងព្រះពុទ្ធសាសនា មានស្ថានទម្ងន់ទោស ។
សូមបញ្ជាក់ថា ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធលួចព្រះសារីរិកធាតុ កាលពីអំឡុង ខែធ្នូ ឆ្នាំ២០១៣ ក្នុងនោះសន្ដិសុខ៤នាក់ រួមមានឈ្មោះ ផា សុខខែម អាយុ៤៦ឆ្នាំ ជាប្រធានឆ្មាំ នៅព្រះសក្យមុនីចេតីយ៍ ទី២ឈ្មោះ កា សាត អាយុ៤៧ឆ្នាំ ទី៣ឈ្មោះ សៀង សារិន អាយុ៥០ឆ្នាំ ទី៤ឈ្មោះ ថៃ ជា និងទី៥ ឈ្មោះ កែវ រស្មី ជាជនដៃដល់លួច ព្រះសារីរិកធាតុ ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅផ្ទះ ក្នុងភូមិកកោះ ឃុំខ្វាវ ស្រុក ទ្រាំង ខេត្ដតាកែវ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ខណៈដែលឈ្មោះកាន់ សុភក្ដិ ជា អ្នករត់ម៉ូតូឌុប ត្រូវបានលើកលែងការចោទ ប្រកាន់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!