ព្រឹកនេះ កូនស្រីសំណព្វ លោកតាវ៉ិចទ័រភ្ជាប់ពាក្យហើយ
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នាព្រឹកថ្ងៃទី១៩ ឧសភា ២០១៦ នេះ តារាកំប្លែងវ័យក្មេង និងមានសម្រស់ស្រស់សោភា គឺកញ្ញា វ៉ាន់ នីឡា ជាកូនស្រីរបស់លោកសុវណ្ណ ឫទ្ធី ហៅតាវ៉ិចទ័រ ប្រធានផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ ស៊ីធីអិន និងជាអ្នកគ្រប់គ្រងក្រុមកំប្លែងប្រចាំនៅស៊ីធីអិន បានភ្ជាប់ពាក្យ ជាមួយលោកផន រង្សី ដែលជាកូនប្រុសរបស់លោកភី សុគន្ធធី ម្ចាស់ផលិតកម្ម ភី សុគន្ធធី ល្ខោនបាសាក់ និងតន្ត្រី ។
ប្រភព ៖ កោះសន្ដិភាព
ការចាប់អារម្មណ៍ខ្មែរឡូត៖
គួររំលឹកថា កាលពីថ្ងៃទី ២៧ មេសា មុននេះ តារាកំប្លែងស្រីវ័យក្មេង ប្រចាំក្រុមកំប្លែង នាយ ពែកមី គឺនាងតូច នីឡា មួយរយៈពេលចុងក្រោយនេះ គេឃើញនាង ហាក់រំលេចសារខូចចិត្ត តូចចិត្ត ជាបន្តបន្ទាប់នៅលើ Facebook របស់នាង ជាក់ស្តែងកាលពីអំឡុង ពេលមុនចូលឆ្នាំខ្មែរ នាងធ្លាប់រំលេចសារថា ចង់ដើរចេញពីមនុស្ស ជាទីស្រលាញ់ និងគ្រួសារ ព្រោះតែគេគិតថា នាងរឹង និងមិនយល់ចិត្តនាង ។
តាមរយៈសារជាច្រើន ដែលនាងរំលេច បន្តបន្ទាប់ នៅលើ Facebook នោះ បានសរបញ្ជាក់ ឲ្យមហាជនបានដឹងថា កូនស្រីរបស់អ្នក ដឹកនាំក្រុមកំប្លែង ស៊ីធីអិន លោក តាវិចទ័រ គឺ កញ្ញា នីឡា កំពុងតែពិបាក ចិត្តយ៉ាងខ្លាំង ដោយនៅពេលថ្មីៗនេះ នាងបានរំលេចសារថ្មី មួយទៀត ដោយនាងបានសរសរបង្ហាញ ពីអារម្មណ៍សោកសៅថា « ថ្ងៃនេះជាថ្ងៃចុងក្រោយ នៃជីវិតរបស់ខ្ញុំហើយ ចូលឆ្នាំខ្មែរគេសប្បាយ ជាមួយបងប្អូន និងសង្សារ រឺមួយប្ដីរបស់គេ ចំណែកខ្ញុំវិញសប្បាយ បានមួយភ្លេត មានរឿងជាមួយ ម៉ែពុក និងមនុស្សម្នាក់ទៀត អ្វីដែលខ្ញុំចង់បាននោះ គឺចង់ដើរលេងជាមួយ មនុស្សដែល ខ្ញុំស្រឡាញ់ និងបងប្អូននៅមុន ថ្ងែចូលឆ្នាំ ព្រោះបានគិត ហើយថា ថ្ងៃចូលឆ្នាំ គេមិនបានមកទេ ព្រោះគេរវល់ ជាមួយបងប្អូនគេ ចឹងហើយទើបចង់ដើរ លេងមុនថ្ងៃចូលឆ្នាំ ប៉ុន្តែគេទាំងអស់គ្នា មិនបាន យល់ពីខ្ញុំទេ ហើយថែមទាំងគិតថា ខ្ញុំជាមនុស្សម្នាក់ ដែលរឹងហើយមិនយល់ អ្វីទាំងអស់ ចឹងហើយខ្ញុំគិតនៅទៀត ក៏មិនមានន័យអីទេ»។
តារាកំប្លែងរូបនេះ បានសរសេរបន្ថែមទៀតថា « ខ្ញុំសុខចិត្តដើរចេញពី ជីវិតរបស់គេទាំងអស់គ្នា សង្ឃឹមថា ពេលដែលខ្ញុំចេញទៅអ្នក និងមានសេរីភាព និងទៅណា មកណាគ្មានអ្នកខឹង និងអ្នកចំណែកបងប្អូន និងពុកម៉ែខ្ញុំគាត់ នឹងលែងខ្វល់ទៀតហើយ ពេលគ្មានខ្ញុំ ហើយខ្ញុំក៏សុំទោស ចំពោះមនុស្សម្នាក់ ដែលខ្ញុំស្រឡាញ់ស្មើ និងជីវិតរបស់ខ្ញុំ. ខ្ញុំជាមនុស្សម្នាក់ ដែលតែងតែហួងហែង អ្នកគ្រប់ពេលប្រច័ណ្ឌគ្រប់យ៉ាង មកពីខ្ញុំស្រឡាញ់អ្នកពេក.. តែពេលនេះ ខ្ញុំដូចជាមនុស្ស មិនដឹងអី ព្រោះអីពេលនេះ ខ្ញុំគ្មានសល់អ្វីទៀតទេ នៅពេលគ្មានខ្ញុំសង្ឃឹមថា គេនឹងសប្បាយចិត្ត » ។
សារដែលយើង លើកយកមកនេះ គ្រាន់តែជាសារមួយ ក្នុងចំណោមសារជាច្រើន ដែលតារាកំប្លែងរូបនេះ បង្ហោះនៅលើ Facebook របស់នាងតែប៉ុណ្ណោះ។ ជារឿយៗ ទស្សនិកជនតែងតែ បានឃើញស្នាមញញឹម ភាពសប្បាយរីករាយ ដែលនាងក៏ដូចជា ក្រុមកំប្លែង បានបង្ហាញ ឲ្យមហាជនបានឃើញ ប៉ុន្តែយើងមិនដឹងទេថា តារារូបនេះមាន បង្កប់ទុក្ខសោកអ្វីខ្លះឡើយ ព្រោះថាមួយរយៈពេលចុងក្រោយនេះ នាងហាក់បង្ហាញ អារម្មណ៍សោកសៅ ខូចចិត្តខ្លាំង ។
ពាក់ព័ន្ធការលើក ឡើងខាងលើនេះ គេហទំព័រ Looking TODAY បានទាក់ទងទៅនាង ដើម្បីសាកសួរពី បញ្ហាខាងលើនេះដែរ ប៉ុន្តែយើងមិនអាចទាក់ទងបាន តែយើងរង់ចាំ ការបកស្រាយរបស់នាង នៅពេលក្រោយ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!