សិស្សជិត ១០០នាក់ ត្រូវបិសាចចូលសណ្ឋិត និងប្រកាច់ពេញ ថ្នាក់រៀន (មានវីដេអូ)
ប៉េរូ៖ សិស្សជិត ១០០នាក់ បានយល់ថា ពួកគេត្រូវបានព្រាយបិសាចចូលសណ្ឋិត ដែលនៅក្នុងពេលនោះ ពួកគេបានឃើញបុរសស្លៀកពាក់ខ្មៅម្នាក់ ព្យាយាមសម្លាប់ពួកគេ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រឿងទាំងនេះបានកើតឡើង នៅក្នុងប្រទេសប៉េរ៉ូ ដែលសូម្បីតែអ្នកជំនាញ ក៏គាំងយោបល់ក្នុងការបកស្រាយទាក់ទិន ទៅនឹងរឿងដែលសិស្សក្មេងៗទាំងនេះ នាំគ្នាប្រកាច់ និងសន្លប់នៅក្នុងសាលារៀន ផងដែរ។ នេះបើតាមការរបាយការណ៍នៅក្នុងតំបន់ បានឲ្យដឹងថា សិស្សប្រហែលជា ៨០នាក់ នៅក្នុងសាលារៀន Elsa Perea Flores នៃភាគខាងជើងប៉េរូ ក្នុងទីក្រុងTarapoto បានជួបនឹងរឿងមួយនេះ តាំងពីខែមុនមកម្ល៉េះ ហើយសិស្សរងគ្រោះទាំងនេះ មានអាយុ ពី១១ ទៅ ១៤ឆ្នាំ ដែលបានដួលសន្លប់ និងប្រកាច់យ៉ាងខ្លាំង។
យ៉ាងណាមិញហេតុការណ៍មួយនេះត្រូវបានថតឡើង ជាវីដេអូ ដែលយើងអាចមើលឃើញយ៉ាងច្បាស់ថា សិស្សសាលាទាំងនេះ នាំគ្នាស្រែកយ៉ាងខ្លាំងជាច្រើនសារ និងមមើលមមាយ ខណៈសិស្សផ្សេងទៀតដែលមិនមានបញ្ហា បាននាំគ្នាព្យាយាមចាប់ និងជួយសង្គ្រោះ សិស្សរងគ្រោះទាំងនេះ។ នេះបើតាមលោកវេជ្ជបណ្ឌិត Antony Choy បានថ្លែងប្រាប់ទូរទស្សន៍ជាតិប៉ុស្ដន៍ Panamericana បានឲ្យដឹងថា ពួកយើងមិនដឹងថា រឿងនេះនឹងកើតឡើង ដល់ពេលណានោះទេ ពួកយើងគ្រាន់តែដឹងថា វាបានកើតឡើងតាំងពីថ្ងៃទី ២៩ មេសា និងឥលូវនៅតែបន្ដកើតឡើង ដែលសិស្ស ៨០នាក់ នៅតែរងឥទ្ធិពលពីរឿងមួយនេះ។
ជួបជាមួយនឹង អ្នកស្រី Elsa de Pizango ដែលជាម្ដាយរបស់សិស្សរងគ្រោះម្នាក់ក្នុងចំណោមនោះ បាននិយាយឲ្យដឹងថា កូនស្រីរបស់គាត់បានសន្លប់នៅក្នុងសាលារៀន ហើយគ្រូពេទ្យ ក៏មិនបាននិយាយអ្វីដែរនៅក្នុងមន្ទីរពេទ្យ គ្រាន់តែថានាងសន្លប់ ហើយកូនស្រីគាត់ នៅតែបន្ដបញ្ចេញពពុះទឹកមាត់ចេញពីមាត់នាង។ ទន្ទឹមនឹងនេះក៏មាន សិស្សសាលាមិនបញ្ចេញឈ្មោះម្នាក់ ដែលរងគ្រោះក្នុងហេតុការណ៍នេះបាននិយាយប្រាប់ពី បទពិសោធន៍នាងថា វាពិតជារំខាននាង ក្នុងការគិតពីហេតុការណ៍មួយនេះឡើងវិញ វាដូចជាមានបុរសម្នាក់ព្យាយាមដេញតាម ពីក្រោយខ្នងនាង ដែលបុរសនេះ មានរូបរាងខ្ពស់ និងស្លៀកពាក់ខ្មៅ មានពុកមាត់ធំ។ នៅក្នុងនោះ មិត្ដនាងបានប្រាប់នាងថា នាងបានស្រែកជាខ្លាំង តែរូបនាងផ្ទាល់មិនបានចាំអ្វីច្រើននោះទេ។
ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?
ប្រភព ៖ mirror
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!