ព្រះរាជពិធីច្រត់ព្រះនង្គ័លលើកទី២ ជិតចូលមកដល់នៅ មុខទីលានជល់ដំរី
ខេត្តសៀមរាប ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើង ព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះ ក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ ព្រះរាជពិធីច្រត់ ព្រះនង្គ័លធ្វើឡើងក្នុងគោលបំណ ងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។
ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭកដល់ប្រជានុរាស្ត្រខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។ ដោយឡែកនៅឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅទីលានជល់ដំរី ក្រុងអង្គរធំ នឹងក្លាយជាទីតាំងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាថ្មីម្តងទៀត ដែលនេះជាលើកទី២ហើយ (លើកទី១នៅឆ្នាំ២០១១) សម្រាប់ការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះនៅលើទឹកដីអង្គរ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមអាជ្ញាធរជាតិអប្សរាដែលមានតួនាទីគ្រប់គ្រង និងរៀបចំរមណីយដ្ឋានអង្គរ បានសហការរៀប ចំទីតាំងសង់ព្រះពន្លាជ័យ វេទិកា ជម្រកគោឧសភរាជ និងទីកន្លែងសម្រាប់ដង្ហែស្តេចនាគ និងមេហួ។ គួរបញ្ជាក់ផងដែរថា អាជ្ញាធរជាតិអប្សរាក៏បានសហការយ៉ាង ជិតស្និទ្ធជាមួយក្រុមការងាររៀប ចំពិធីបុណ្យជាតិ-អន្តរជាតិ សាលាខេត្តសៀមរាប និងគ្រឹះស្ថានអង្គរលើ ការងាររៀបចំព្រះស្រែ ដាំស្មៅ ស្រោចស្មៅ រៀបចំបង្គន់អនាម័យ រៀបចំស្តង់តាំងពិព័រណ៌ការងារនានា ចងបដាពាក្យស្លោករក្សាសណ្តាប់ធ្នាប់ និងបង្កលក្ខណៈ ងាយស្រួលក្នុង ការធ្វើដំណើរចេញចូលរបស់ក្រុមការងារ និងប្រជាពលរដ្ឋរួម ទាំងប្រទេស ដែលបានមកចូលរួម ពីតាមបណ្តាខេត្ត/ក្រុង គ្រប់កិច្ចការដែលបម្រើឱ្យការរៀបចំព្រះរាជ ពិធីបុណ្យនេះបានយ៉ាង រលូនផងដែរ៕
ប្រភព ៖ កោះសន្ដិភាព
ការកត់សម្គាល់ខ្មែរឡូត៖
ក៏ដូចជាកាលពីឆ្នាំមុន ២០១៥ ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល បានប្រារព្ធធ្វើឡើង នាខេត្តបាត់ដំបង ជាខេត្តជង្រុក ស្រូវដ៏ ធំជាងគេនៅកម្ពុជា ដែលព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹក ថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០១៥នេះ បានយាងជា ព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់ផងដែរ។
ម្យ៉ាងវិញទៀត នៅក្នុងព្រះរាជពិធី ដែលជាការដាស់ស្មារតីដល់ប្រជាកសិករខ្មែរថា រដូវបង្កបង្កើនផលឈានចូល មកដល់នោះ ក៏ មានការ អញ្ជើញចូលរួមផងដែរ ពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង មន្រ្តីជាន់ខ្ពស់ រដ្ឋសភា ព្រឹទ្ធសភា មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល ព្រះរាជ វង្សានុវង្ស មន្រ្តីអង្គទូត តំណាង បណ្តាប្រទេសនានា មន្រ្តីរាជការ និង ប្រជាពលរដ្ឋនៅ ក្នុងខេត្តបាត់ដំបង យ៉ាង ច្រើនកុះករ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លនាដឹកដីខេត្តបាត់ដំបងឆ្នាំនេះ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ត្រូវបាន ព្រះមហា ក្សត្ររា ជានុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យធ្វើជាតំណាងរបស់ព្រះអង្គកា ន់នង្គ័ល ទី២ ឬហៅថា ស្តេចមាឃ រីឯ ភរិយារបស់ លោក ជាព្រះមេហួ។ ដោយឡែក នង្គ័លទី១ តំណាងឲ្យ វិស័យកសិកម្ម កាន់ដោយលោក លី ផល្លា រដ្ឋលេខាធិការ ក្រសួង កសិកម្ម ខណៈលោក កែវ សិរីបុត្រ អគ្គលេខាធិការរង នៃគណៈកម្មការបុណ្យជាតិ កាន់នង្គ័លទី៣ តំណាងព្រះបរមរាជវាំង៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!